ក្រសួង​អប់រំ​គ្រោង​ចេញ​លទ្ធផល​បាក់​ឌុប​ថ្មី​សម្រាប់​សិស្ស​វិទ្យាសាស្ត្រ​នៅ​ថ្ងៃ​ទី១៤ កញ្ញា

អាស៊ីសេរី
2018-09-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហង់ ជួនណារ៉ុន(ស្ដាំជួរមុខ)រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ចូលរួម​បើក​វិញ្ញាសា​ផ្លូវការ សម្រាប់​សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នា​វិទ្យាល័យ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
លោក ហង់ ជួនណារ៉ុន(ស្ដាំជួរមុខ)រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ចូលរួម​បើក​វិញ្ញាសា​ផ្លូវការ សម្រាប់​សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នា​វិទ្យាល័យ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
RFA

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចេញ​លទ្ធផល​ថ្មី​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​នៅ​ថ្ងៃ ទី​១៤ ខែ​កញ្ញា បន្ទាប់ពី​បាន​រក​ឃើញ​ថា ដំណើរការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​ថ្ងៃ​ទី​១៣ ខែ កញ្ញា​នេះ​អោយ​ដឹង​ថា បញ្ហា​កើតឡើង​ដោយសារតែ​កម្មវិធី​កុំព្យូទ័រ​មិនបាន​បូក​ស្រង់​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន ៧៤០​បន្ទប់។

ក្រសួង​បញ្ជាក់​ថា បន្ទាប់ពី​ដោះស្រាយ​បញ្ហា​បច្ចេកទេស​រួច ក្រសួង​ទទួល​បាន​លទ្ធផល​ប្រឡង​បាក់​ឌុប​ថ្មី ដែល​មាន​អ្នក​ប្រឡង​ជាប់​សរុប ៧​ម៉ឺន ៦​ពាន់ ៣៤​នាក់​(៧៦ ០៣៤) ដែល​ត្រូវ​នឹង​៦៧.០៧ ភាគរយ។ ក្នុង​នោះ​បេក្ខជន​ជាប់​និទេ្ទស​អេ A ចំនួន ៤០៨ នាក់ និទ្ទេស B ចំនួន ២ ២២២​នាក់ និទ្ទេស C ចំនួន ៦ ០៤១ និទ្ទេស D ១​ម៉ឺន ៥​ពាន់​១៨០​នាក់ (១៥ ១៨០) និង​និទ្ទេស E ចំនួន ៥​ម៉ឺន ២​ពាន់ ១៨៣​នាក់​(៥២ ១៨៣)

ក្រសួង​អប់រំ​បញ្ជាក់​ដែរ​ថា កំហុស​បច្ចេកទេស​នោះ​បាន​កើត​តែ​ទៅលើ​ថ្នាក់​វិទ្យាសាស្ត្រ ដោយ​មិន​ប៉ះពាល់​ថ្នាក់​វិទ្យា​សា​សស្ត្រ​សង្គម​ឡើយ។

ការ​រក​ឃើញ​នេះ​បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​គណៈកម្មការ​កោសល្យវិច័យ​មួយ​កាលពី​ថ្ងៃ​ទី​១២ ខែ កញ្ញា ដើម្បី​ពិនិត្យ​ដោះស្រាយ​ការ​មិន​ពេញចិត្ត​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប​ជាច្រើន​នាក់ ដែល​បាន​តវ៉ា អោយ​មាន​ការ​សើរើ​លទ្ធផល​ប្រឡង​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

បើសិនជាកាត់ជាមេទ័ព គ្រាប់ផ្លោងអាចធ្លាក់ចំបន្ទាយខ្លួនវិញ

Sep 14, 2018 01:33 AM

គេហទំព័រ​ទាំងមូល