ភ្ញៀវទេសចរ និង​អាណាព្យាបាល​រស់​នៅ​ខេត្ត​ព្រះសីហនុ បន្ត​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ក្នុង​ការ​រស់​នៅ

ដោយ មួង ណារ៉េត
2018.11.25
ទេសចរណ៍ កំពង់សោម ៣០៥ ភ្ញៀវ​ទេសចរណ៍​លេង​កម្សាន្ត​នៅ​ឆ្នេរ​សមុទ្រ​អូរឈើទាល ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១១។
RFA/Khe Sonorng

ប្រជាពលរដ្ឋ ឬអាណាព្យាបាល​ និង ភ្ញៀវ​ទេសចរមួយ​ចំនួន រស់នៅខេត្តព្រះសីហនុ បានបង្ហាញ​ការ​ព្រួយ​បារម្ភ ចំពោះ​ការ​បញ្ហា​អសន្តិសុខ​ក្នុងការរស់នៅ ព្រោះពួកគាត់សង្កេតឃើញថា មូលដ្ឋាននេះ បាន​បន្តកើតមានបទល្មើសចោរកម្ម​លួច ​ឆក់ ប្លន់ បទ​ល្មើសគ្រឿង​ញៀន និងក្មេងទំនើងជាដើម មិន​ទាន់​មាន​សញ្ញា​ថយ​ចុះ​ទេ ទោះ​បី​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ មានកងរាជអាវុធហត្ថ និង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​បង្ក្រាប និង​ចាប់​បាន​ជន​ល្មើស​ទៅផ្តន្ទា​ទោស​ជា​ច្រើន​ករណី​បែប​ណា​ក្តី។

ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរមួយចំនួនបង្ហាញអារម្មណ៍ពិតថា ប៉ុន្មាន​ឆ្នាំ​មក​នេះ ពួក​គេ​ធ្លាប់​គិត​ថា លែង​ចង់​នាំ​ក្រុមគ្រួសារចូល​មក​កម្សាន្ត​នៅ​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ​ទៀត​ហើយៗ ក៏​មាន​ប្រជា​ពលរដ្ឋ​រស់​នៅក្រុង​ព្រះ​សី​ហនុ​ខ្លះ បានបង្ហាញ​អារម្មណ៍​​ចង់​ប្តូរ​លំនៅ​ទៅ​កាន់​ខេត្ត​ផ្សេង​ថែម​ទៀត​ផង។

ពួក​គេ​យល់​ថា បទ​ល្មើស​មួយ​ចំនួន​មាន​ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន។ ជាង​នេះ​ទៀត ចំពោះ​បទ​ល្មើសគ្រឿង​ញៀន និង​ពេស្យាចារ ក៏​កំពុង​កើត​មាន​ពេញ​បន្ទុក និង​មាន​ភាព​អនា​ធិបតេយ្យ នៅ​តាមក្លឹបកម្សាន្ត​រាត្រី ឬ​ហៅ​ថា ក្លឹប​រាំច្រៀង​ខារ៉ាអូ​ខេ និងជ្រកក្រោមស្លាកសណ្ឋាគារ​ កាស៊ីណូ​ជា​ដើម ​ដែល​មាន​ថៅកែ​ជន​ជាតិ​​ចិន។

ប្រជា​ពលរដ្ឋ ចង់​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​សមត្ថកិច្ច​គ្រប់​ជំនាញ​នា​ខេត្ត​ព្រះសីហនុ ឲ្យជួយ​បង្កើន​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ នៅ​តាម​ក្លឹប​កម្សាន្ត​រាត្រី ដែល​សង្ស័យ​ថា មាន​បើកបំរើ​សេវាកម្ម​ផ្លូវ​ភេទ បើកឲ្យមានការ​ប្រើប្រាស់ និង​ចរាចរណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការពារ​រក្សា​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ទុន​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

លោក អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​កម្សាន្តនា​ខេត្តទេស​ចរណ៍​មួយ​នេះ ឲ្យ​បាន​ច្រើន​កុះករ៖ «សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ​អញ្ជើញ​មក​លេង​ខេត្ត​ព្រះសីហនុ ហើយ​រួម​គ្នា​អភិវឌ្ឍ​ខេត្ត របស់​យើង​ឲ្យ​បាន​រីក​ចំរើន​ទាំង​អស់គ្នា​។ រាល់​ថ្ងៃ​នេះ រដ្ឋបាល​ខេត្តព្រះ​សីហនុ ក៏​ដូច​ជា​ផ្នែក​ពាក់ព័ន្ធ​បាន​ខិតខំ​បំរើ​សេវា និង​ការពារ​សុខ​សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ភ្ញៀវ​ទេសចរ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ សូម​បង​ប្អូន​កុំ​ជឿ​ពាក្យ​ឃោស​នា​ថា ខេត្តព្រះសីហនុ អ៊ីចេះអ៊ីចុះ ដោយ​កន្លង​មក​មាន​អ្នក​ខ្លះ​បំផុស​ថា ខេត្ត​ព្រះសីហនុ គគ្រេច​ខ្លាំង​ណាស់ និងអសុវត្ថិភាពជាដើមនោះ គឺ​មិន​ពិតនោះទេ។ អ្នក​និយាយ​រឿង​អាក្រក់ៗ នៅខេត្តព្រះសីហនុហ្នឹង​គឺ មានអ្នក​ខ្លះ​និយាយបំភ្លើសការពិត ទាំង​ស្រុង ប៉ុន្តែ​ទទួល​ស្គាល់​ថា មាន​អ្នក​ខ្លះ​បាន​និយាយ​ត្រូវ​មួយ​ចំនួន​ដែរ។ កុំ​ឲ្យ​ដូច​ពាក្យ​គេ​និយាយ​តៗ គ្នា ក្អែក​មួយ ក្អែកដប់ឲ្យសោះ។ ដូច្នេះ​សូម​គោរព​អញ្ជើញ​បង​ប្អូន និង​ភ្ញៀវទេសចរ ចូល​មក​លេង​កម្សាន្ត​ខេត្ត​ព្រះ​សីហនុ ឲ្យ​បាន​ច្រើន នៅ​គ្រា​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ កំពុង​​ធ្វើ​​ការ​​អភិវឌ្ឍ​​មូលដ្ឋាន​​ខេត្ត និង​​អភិវឌ្ឍ​​ក្រុង​​ព្រះ​សីហនុ សូម​​អញ្ជើញ​​បង​​ប្អូន​​ចូល​​មក​​លេង​​កម្សាន្ត​​ឲ្យ​​បាន​​ច្រើន»

ទោះជាយ៉ាងនេះក្តី បញ្ហា​អសន្តិសុខ តាំង​ពី​មាន​វត្តមាន​ជនជាតិ​ចិន ចូល​មក​រស់​នៅ និង​រក​ស៊ី​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ​នេះ ធ្វើឲ្យ​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រ ដែល​ធ្លាប់​តែ​មាន​ភ្ញៀវទៅ​​លេង​កម្សាន្ត និង លំហែកាយយ៉ាង​ច្រើនកុះករ កាល​ពី​មុន​នេះ ឥឡូវ​នេះ​ចំនួន​អ្នក​ទៅ​លេង​ទី​នោះ បាន​ថយ​ចុះ​ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។