មនុស្ស​ជាង​១​ម៉ឺន​នាក់​​ចូលរួម​ដង្ហែ​ព្រះ​សព​ព្រះអង្គ សំ ប៊ុនធឿន ជុំវិញ​ភ្នំ​ព្រះរាជទ្រព្យ

ដោយ ប្រាជ្ញ ចេវ
2016-12-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ថ្ងៃ​ទី​១ នៃ​ពិធី​ដង្ហែ​ព្រះ​សព​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ជុំវិញ​ភ្នំ​ព្រះរាជទ្រព្យ ឬ​ភ្នំ​​ឧត្ដុង្គ ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev
ទិដ្ឋភាព​ថ្ងៃ​ទី​១ នៃ​ពិធី​ដង្ហែ​ព្រះ​សព​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ជុំវិញ​ភ្នំ​ព្រះរាជទ្រព្យ ឬ​ភ្នំ​​ឧត្ដុង្គ ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ភាគច្រើន​ជា​សីលវន្ត សីលវតី ជាង​១​ម៉ឺន​នាក់ ចូលរួម​ដង្ហែ​ព្រះ​សព​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ជុំវិញ​ភ្នំ​ព្រះរាជទ្រព្យ ឬ​ភ្នំ​​ឧត្ដុង្គ ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

នេះ​ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​បូជា​រំលាយ​ព្រះ​សព​របស់​ព្រះអង្គ ដែល​ធ្វើ​ឡើង​នា​ពុទ្ធ​មណ្ឌល​​វិបស្សនាធុរៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ហៅ​ថា ពុទ្ធ​មណ្ឌលសន្តិវ័ន្ត។

កម្មវិធី​បុណ្យ​នឹង​មាន​រយៈពេល​៣យប់ ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ ចំណែក​ថ្ងៃ​បូជា​ព្រះ​សព នឹង​ធ្វើ​នៅ​ថ្ងៃ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ធ្នូ។

ព្រះតេជព្រះគុណ សំ ប៊ុនធឿន កេតុធម្មោ ជា​អធិបតី​ពុទ្ធ​មណ្ឌល និង​ជា​អគ្គនាយក​​វិបស្សនាធុរៈ​សិក្សា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ព្រះអង្គ​ជា​ព្រះ​សង្ឃ​លេច​ធ្លោ​មួយ​អង្គ​នៅ​កម្ពុជា ក្នុង​ការ​បដិបត្តិ និង​អប់រំ​ព្រះធម៌​ពុទ្ធសាសនា នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០។

ពាក់​កណ្ដាល​ជីវិត​របស់​ព្រះអង្គ ស្ថិត​ក្នុង​ព្រះ​ផ្នួស រហូត​ត្រូវ​ឃាតក​បាញ់​ប្រហារ កាល​ពី​ដើម​ឆ្នាំ​២០០៣ ក្នុង​បរិវេណ​វត្ត​លង្កា នា​រាជធានី​ភ្នំពេញ។ ព្រះអង្គ​បាន​សុគត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់ ក្នុង​​ព្រះជន្ម ៤៧​ព្រះវស្សា។

សូម​​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល