វៀតណាម​ផ្ដល់​លុយ​២៥​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​សង់​អគារ​រដ្ឋបាល​រដ្ឋសភា

ដោយ អ៊ុង សេរីវុទ្ធ
2017-07-20
Share
ង្វៀន ហ៊្វូជុង ២០១៧ ១៤៤០ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [ស្ដាំ] និង​ភរិយា លា​អធិរាជ​ជប៉ុន អាគីហិតូ (Akihito) នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ Photo AFP
Photo AFP

វៀតណាម​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ចំនួន ២៥​លាន​ដុល្លារ​អាមេរិក សម្រាប់​សង់​អគារ​រដ្ឋបាល​របស់​រដ្ឋសភា​កម្ពុជា។ ការ​ផ្ដល់​ជំនួយ​នេះ​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី២០ កក្កដា។

ក្រៅ​ពី​ផ្ដល់​ជំនួយ​នេះ វៀតណាម និង​កម្ពុជា​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​៥​ទៀត រួម​មាន៖ ការ​ពង្រឹង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ការ​ត​ភ្ជាប់​វិស័យ​សេដ្ឋកិច្ច សហ​ប្រតិបត្តិការ​គម្រោង​រោងចក្រ​អគ្គិសនី ការ​ត​ភ្ជាប់​បណ្ដាញ​បញ្ជូន​អគ្គិសនី និង​ពាណិជ្ជកម្ម​ថាមពល សកម្មភាព​សង្គ្រោះ​គ្រោះ​មហន្តរាយ​អចិន្ត្រៃយ៍​នៅ​តាម​តំបន់​ព្រំដែន​គោក និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​វិទ្យាស្ថាន​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

លោក ង្វៀន ហ៊្វូជុង ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ កក្កដា តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក ង្វៀន ហ៊្វូជុង មាន​ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី ថ្វាយ​បង្គំ​សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ និង​ចូល​រួម​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា-វៀតណាម នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ខួប​ទី​៥០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល