មនុស្ស​ជិត​៣០​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន

ដោយ អាស៊ីសេរី
2019-02-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដែល​អភិបាលរង​ខេត្ត​ប៉ៃលិន និង​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ​២០១៨។
រថយន្ត​ដែល​អភិបាលរង​ខេត្ត​ប៉ៃលិន និង​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ​២០១៨។
Photo courtesy of Police

មនុស្ស​ចំនួន ២៩​នាក់​ស្លាប់ និង​រង​របួស​ធ្ងន់​ស្រាល ចំនួន ៦៥​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម ឆ្នាំ​២០១៩។ របាយការណ៍ របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​ក្រសួងមហាផ្ទៃ បង្ហាញ​ថា រយៈពេល ៣​ថ្ងៃ នៃ​ពិធី​ចូលឆ្នាំ​ចិន វៀតណាម ចំនួន​គ្រោះថ្នាក់ ចរាចរណ៍​កើតមាន ៥២​ករណី ថយ​ចុះ​ជាង​ឆ្នាំមុន គឺ​ឆ្នាំ​២០១៨ ចំនួន ២​ករណី (៥៤)។ ឯ​អ្នក​ស្លាប់ ចំនួន ២៩​នាក់ ថយ​ចុះ ៨​នាក់ (៣៧​នាក់)។ របួសធ្ងន់ ៥១​នាក់ ស្មើគ្នា នឹង​ឆ្នាំមុន។ របួសស្រាល ១៤​នាក់ ថយ​ចុះ ៩​នាក់ (២៣​នាក់)

មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ គឺ​ដោយសារ​ល្បឿន ស្រវឹង​ស្រា ប្រជែង​គ្នា មិន​គោរព​សិទ្ធិ​ក្នុង​ការ​បើកបរ មិន​ប្រកាន់​ស្ដាំ គ្រោះថ្នាក់​ដោយសារ​បត់ បើកបរ​ងងុយដេក មិន​ពាក់មួក​សុវត្ថិភាព និង​ដោយសារ កត្តា​យានយន្ត។ ខេត្ត ដែល​ស្លាប់​ច្រើន​ជាងគេ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​ចូលឆ្នាំ​ចិន វៀតណាម ឆ្នាំនេះ គឺ ខេត្ត​ក្រចេះ ស្លាប់​៥​នាក់ កំពង់ស្ពឺ ស្លាប់​៤​នាក់ កំពង់ចាម ស្លាប់​៣​នាក់ ។ រីឯ​រាជធានី​ភ្នំពេញ ខេត្ត​តាកែវ កណ្ដាល កោះកុង និង​ព្រះវិហារ ស្លាប់ ២​នាក់ ក្នុង​មួយ​ខេត្ត ដូចៗ​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល