មន្ត្រី​អាវុធហត្ថ​នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន

ដោយ អាស៊ីសេរី
2019-04-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។
អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

មន្ត្រី​អាវុធហត្ថ​ម្នាក់ ធ្វើការ​នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ហោរ៉ា ពិណាត និង​បក្សពួក ៣​នាក់​ផ្សេងទៀត ត្រូវ​បាន​សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ​ចាប់ខ្លួន កាលពី​យប់​ថ្ងៃទី៩ មីនា សង្ស័យ​ចែកចាយ​គ្រឿងញៀន។

អគ្គស្នងការ​នគរបាល​ជាតិ ទទួលបន្ទុក​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់​កាសែត​ក្នុងស្រុក​នៅ​ថ្ងៃទី១០ មេសា ថា សមត្ថកិច្ច​ជំនាញ ពិតជា​បាន​ឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថ​ម្នាក់ និង​គ្នា​៣​នាក់​ទៀត ដោយ​សង្ស័យ​ជួញដូរ​សារធាតុ​ញៀន។

អាស៊ីសេរី​បាន​ទាក់ទង​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​រឿង​នេះ តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​នៅ​ថ្ងៃទី១០ មេសា។

ថ្មីៗ​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​បញ្ជា​ឱ្យ​អនុវត្ត​ច្បាប់ និង​ហាម​មិន​ឱ្យ​សមត្ថកិច្ច​ណា ពាក់ព័ន្ធ​គ្រឿងញៀន​នោះ​ទេ និង​ត្រូវ​អនុវត្ត​ច្បាប់ បើ​រក​ឃើញ​ថា សមត្ថកិច្ច​ណាមួយ​សេព​គ្រឿងញៀន ចែកចាយ និង​កាង​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល