ជនសង្ស័យ​សម្លាប់​ស្មៀន​ឃុំ​ព្រមទាំង​ប្រពន្ធ​និង​កូន​នៅ​ប៉ៃលិន​ត្រូវ​សមត្ថកិច្ច​ឃុំ​ខ្លួន

ដោយ ហ៊ុំ ចំរើន
2014.11.23

ជនសង្ស័យ​ដែល​សម្លាប់​ស្មៀន​ឃុំ​អស់​មួយ​គ្រួសារ និង​ដុត​ផ្ទះ​នៅ​ឃុំ​សាលាក្រៅ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន ត្រូវ​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​ចាប់​ឃុំ​ខ្លួន​ នៅ​រសៀល​​ថ្ងៃ​ទី​២២​វិច្ឆិកា។

ស្នងការ​នគរ​បាល​​ខេត្ត​ប៉ៃលិន លោក ជា ចាន់ឌិន មាន​ប្រសាសន៍​ថ្ងៃ​ទី២៣ វិច្ឆិកា ថា​ជនសង្ស័យ​ដែល​សម្លាប់​ស្មៀន​ឃុំ​នោះ ត្រូវ​ជា​បងថ្លៃ​ឈ្មោះ លោក ឆោម ចំណាន អាយុ ៣២ ឆ្នាំ មាន​ទីលំនៅ​​​ភូមិ​ជាមួយ​គ្នា ជាមួយ​ជនរងគ្រោះ​គឺ​នៅ​ភូមិអូរ៧៥ ឃុំ​អូរអណ្ដូង ស្រុក​សាលា​ក្រៅ។ លោក​ថា​ជនសង្ស័យ​សារភាព ប្រាប់​សមត្ថកិច្ច​ថាមូល​ហេតុ​ដែល​សម្លាប់​ស្មៀន​ឃុំ​នោះ ព្រោះ​រឿង​គំនុំ៖ «មក​អំពី​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​យើង វា​គំនុំ​រឿង​ថា​អា​ហ្នឹង​មើល​ងាយ​វា»

បច្ចុប្បន្ន​ជនសង្ស័យត្រូវ​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ហើយ​សមត្ថកិច្ចគ្រោង​នឹង​បញ្ជូន​ទៅ​តុលាការ​ខេត្ត នៅ​ថ្ងៃ​ច័ន្ទ​ទី​២៤ វិច្ឆិកា ដើម្បី​ផ្ដន្ទាទោសតាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។