សហភាព​អឺរ៉ុប៖ ការ​នាំ​ចេញ​អង្ករ​មិន​សុទ្ធ​របស់​កម្ពុជា​នឹង​ធ្វើ​ឲ្យ​អឺរ៉ុប​ពិចារណា​ឈប់​ទិញ

ដោយ សាន សែល
2016-05-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​កិច្ច​ប្រជុំ​គណៈកម្មការ​រួម​កម្ពុជា-អឺរ៉ុប លើក​ទី​៩ នា​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦។
​កិច្ច​ប្រជុំ​គណៈកម្មការ​រួម​កម្ពុជា-អឺរ៉ុប លើក​ទី​៩ នា​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Cheu Sideth

ខណៈ​គ្រោះ​រាំងស្ងួត​កំពុង​គំរាមកំហែង​ដល់​ផលិតភាព​កសិកម្ម ពិសេស​ស្រូវ សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​០៤ ឧសភា បញ្ជាក់​ជំហរ​ថា ប្រសិនបើ​អ្នក​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប យក​អង្ករ​ប្រភេទ​ក្រអូប​ដែល​អឺរ៉ុប ត្រូវ​ការ លាយ​ជាមួយ​ប្រភេទ​អង្ករ​ផ្សេង​ទៀត នោះ​វា​នឹង​បង្ក​ឧបសគ្គ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​ជ្រៀតចូល​ទីផ្សារ​ស្រូវ​អង្ករ​អឺរ៉ុប។

កិច្ចប្រជុំ "វិស័យ​ពាណិជ្ជកម្ម" នៃ​គណៈកម្មការ​រួម​កម្ពុជា-​អឺរ៉ុប នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ចុង​ក្រោយ​នេះ ប្រធាន​ផ្នែក​អាស៊ី​ខាង​កើត​នៃ​សហភាព​អឺរ៉ុប លោក ភីធឺ ប៊ឺស (Peter Berz) គូស​បញ្ជាក់​ប្រាប់​សមភាគី​កម្ពុជា ឲ្យ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​នូវ​ផលិតផល​អង្ករ​ក្រអូប មុន​នឹង​បញ្ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប។ លើស​ពី​នេះ សហភាព​អឺរ៉ុប ក៏​ស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា សហការ​ផ្ដល់​ទិន្នន័យ​ជាក់ស្ដែង​ស្ដីពី​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ទៅ​អឺរ៉ុប។

អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ ច្រានចោល​ព័ត៌មាន​ដែល​លោក​ថា ជា​ពាក្យ​ចចាមអារ៉ាម​ពី​ការ​លាយ​អង្ករ​ក្រអូប​កម្ពុជា ជាមួយ​អង្ករ​នាំ​ចូល​ពី​វៀតណាម ទៅ​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប។ លោក​សង្កត់ធ្ងន់​ថា កម្ពុជា​តាម​រយៈ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​កំណត់​ស្តង់ដារ​បទដ្ឋាន និង​ក្រមសីលធម៌​ច្បាស់លាស់ ដោយ​តាមដាន​ត្រួត​ពិនិត្យ​ពី​ប្រភព​អង្ករ ដែល​ត្រូវ​នាំ​ចេញ​ទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

លោក ភីធឺ ពន្យល់​ថា សហគមន៍​អឺរ៉ុប បើក​ទូលាយ​ក្នុង​ការ​នាំ​ចូល​ផលិតផល​បែប​ទីតាំង​សម្គាល់ ភូមិសាស្ត្រ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ជី.អាយ (GI) ច្បាស់លាស់​ដែល​ផលិតផល​ទាំង​នេះ នឹង​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កសិករ​អឺរ៉ុប។ លោក​ឲ្យ​ដឹង​ថា អឺរ៉ុប​ត្រូវ​ការ​អង្ករ​ក្រអូប​របស់​កម្ពុជា ដែល​មិន​មាន​ដាំ​ដុះ​នៅ​អឺរ៉ុប ដោយ ១ ភាគ ៣ នៃ​អង្ករ​នៅ​លើ​ទីផ្សារ​អឺរ៉ុប គឺ​ជា​អង្ករ​របស់​កម្ពុជា។

សហភាព​អឺរ៉ុប ចង់​ឲ្យ​កម្ពុជា បង្កើន​ការ​នាំ​ចេញ​អង្ករ​ក្រអូប​បន្ថែម​ទៀត​ទៅ​ទីផ្សារ​អឺរ៉ុប។ លោក ភីធឺ ក៏​ចង់​ឲ្យ​កម្ពុជា ទាញ​យក​ផលប្រយោជន៍​ពី​គោលនយោបាយ​អនុគ្រោះ​ពន្ធគយ​របស់​សហភាព​អឺរ៉ុប "អ្វីៗ​គ្រប់​យ៉ាង​លើកលែងតែ​អាវុធ (Everything but arms)” ដោយ​លោក​អះអាង​ថា វា​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន។

ភាគី​កម្ពុជា បាន​ស្នើ​ជំនួយ​ផ្នែក​បច្ចេកទេស​កសិកម្ម ដូចជា​ដំណាំ​ស្រូវ ព្រមទាំង​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ​ពី​សហភាព​អឺរ៉ុប ខណៈ​គ្រោះ​រាំងស្ងួត​កំពុង​យាយី​ដំណាំ​កសិកម្ម​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

Europe you don't want to bye my rice that is okay with me and my strong leader in the world who is name Hun sen are not worry and scare anything.He has a lot of money now more than someone in Europe and he has 3000 bodyguards to protect him in any occasion.Also hew has 2500 generals of arms services more than France alone.

May 04, 2016 06:34 PM

អ្នក​អាន​អនាមិក

All departments in Cambodia never do the right job:
1- government doesn't elect the persons have ability to do jobs.
2-government allow all level of people to flip flop everything they do, so the leaders can get away from their crime or their fault

May 04, 2016 08:47 AM

អ្នក​អាន​អនាមិក

ចេញមករាងតាគំរាម ស្អីមិនទិញ មិនទិញហីទៅ ងាប់ហើយស្មានថា អង្ករខ្មែរផ្អូមអី មិនខ្វះទេគេអ្នកចង់បាននោះ និងកាលពីឆ្នាំ១៩៧៥ ដល់​ឆ្នាុំ១៩៩៧ បានពួកលោកឯងហ្នឹងទិញអី ងាប់ហើយអារាង​ចង់បញ្ជុះថ្លៃ​មិនថាទេ មកថាអង្ករមិនសុទ អត់ទិញអត់ទៅ ស្មានតែប្រមុខអ្នកដឹកនាំ​ខ្មែរខ្ញុំលោកអត់លុយចាយអី បានមកនិយាយបែបហ្នឹងនោះ។

May 04, 2016 04:15 AM

អ្នក​អាន​អនាមិក

បងឯងកាលពីមុនធ្លាប់នៅផ្កាយព្រះអង្គារ ហើយទើបផ្លាស់ទីមកនៅផែនដីមែនបងបានបាននិយាយទៅដូចដឹងកិច្ចការសេដ្ឋកិច្ចនិងពាណិជ្ជកម្មច្បាស់នោះច្បាស់យ៉ាងនេះ? ឬមួយបងធ្វើការនៅក្រសួងពាណិជ្ជកម្មបង?

May 04, 2016 07:06 AM

អ្នក​អាន​អនាមិក

Can you tell me where did you go to school? Your words sound like you are perfect all the time, I bet.
May you become G.O.D.

May 04, 2016 08:54 AM

អ្នក​អាន​អនាមិក

I guess this person graduated from heaven university.

May 04, 2016 09:02 AM

គេហទំព័រ​ទាំងមូល