ភ្លើង​ឆេះ​សាលា​រៀន​​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង ដោយសារ​ឆ្លង​ចរន្ត​បន្ទះ​សូឡា បង្កើត​ថាមពល​អគ្គិសនី​បំពាក់​លើ​ដំបូល

ដោយ ទីន ហ្សាការីយ៉ា
2019-06-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​រៀន យុគន្ធរ នៅ​ខេត្ត​កំពង់​ឆ្នាំង ឆេះ​ទាំង​ស្រុង នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ២០១៩ ដោយសារ​ឆ្លង​ចរន្ត​បន្ទះ​សូឡា បង្កើត​ថាមពល​អគ្គិសនី​បំពាក់​លើ​ដំបូល។
សាលា​រៀន យុគន្ធរ នៅ​ខេត្ត​កំពង់​ឆ្នាំង ឆេះ​ទាំង​ស្រុង នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ២០១៩ ដោយសារ​ឆ្លង​ចរន្ត​បន្ទះ​សូឡា បង្កើត​ថាមពល​អគ្គិសនី​បំពាក់​លើ​ដំបូល។
រូប៖ គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ

សាលា​រៀន​មួយ​ នៅ​ខេត្ត​កំពង់​ឆ្នាំង ត្រូវ​បាន​ភ្លើង​ឆេះ​ទាំង​ស្រុង នៅ​ម៉ោង ១០កន្លះ ព្រឹក​ថ្ងៃ​ទី៩ មិថុនា។ គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ចុះផ្សាយ​ថា សាលា​រៀន​ ដែល​ឆេះ ឈ្មោះ​ថា សាលា​រៀន​យុគន្ធរ ស្ថិត​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍។ សាលា​រៀន​នេះ មាន ៣ខ្នង គឺ​ថ្នាក់​មត្តេយ្យ​សិក្សា ១ខ្នង​ និង​ថ្នាក់​បឋម​សិក្សា ២ខ្នង ដែល​សាង​សង់​ពី​ឈើ ​ប្រក់​ដំបូល​ស័ង្កសី​ទាំង​អស់ ហើយ​បាន​ឆេះ​អស់ទាំង​ស្រុង។

មូលហេតុ​ឆេះ​ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង​បន្ទះ​សូឡា​ ដែល​បំពាក់​លើ​ដំបូល​អគារ​ ដើម្បី​បង្កើត​ថាមពល​អគ្គិសនី។ ប្រភព​ដដែល​អះអាង​ថា ​ក្នុង​​ពេល​ឆេះ​នេះ មាន​​ រថយន្ត​អគ្គិភ័យ​ ស្រុក​​បរិបូរណ៍​១គ្រឿង​ បាន​ចេញ​ទៅ​ជួយ​ពន្លត់​ តែ​មិន​ចូល​ទៅ​ដល់​អគារ​ដែល​ឆេះ​ទេ ដោយសារ​គ្មាន​ផ្លូវ​ចូល​ដល់​សាលា​រៀន​នោះ។

ជុំវិញ​ករណី​នេះ អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក ឌី ខាំបូលី និង​លោក រស់ សុវាចា បាន​ទេ នៅ​ថ្ងៃ​ទី៩ មិថុនា ដោយសារ​មិន​ទទួល​ទូរស័ព្ទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល