របាយការណ៍៖ គ្រោះ​អគ្គិភ័យ​សរុប​ទូទាំង​ប្រទេស មាន​១៤​លើក អំឡុង​ពេល​ចូលឆ្នាំ

ដោយ មួង ណារ៉េត
2019.04.18
ពន្លត់​អគ្គិភ័យ​ ចាក់​អង្រែលើ ៨៥៥ ២០១៦ សកម្មភាព​ពន្លត់​អគ្គិភ័យ​របស់​ពលរដ្ឋ​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៦។
RFA/Brach Chev

ទាក់ទង​នឹង​គ្រោះ​អគ្គិភ័យ​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ឆ្នាំ​ខ្មែរ ពី​ថ្ងៃ​ទី​១៤ ដល់​ទី​១៦ មេសា របាយការណ៍​នៃ​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​ជាតិ ឱ្យ​ដឹង​ថា ករណី​អគ្គិភ័យ​សរុប​ទូទាំង​ប្រទេស មាន​១៤​លើក បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួសស្រាល ឆេះ​ផ្ទះ​អស់​៨​ខ្នង ឃ្លាំង​កែច្នៃ​ឈើ ១​ខ្នង តូប​ដេរ​ខោអាវ​១​តូប និង​ឆេះ​ដើម​ប្រេងខ្យល់ អស់ ៣​ហិកតារ។

របាយការណ៍​ដដែល​បង្ហាញ​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អគ្គិភ័យ ដោយសារ ឆ្លង​ចរន្តអគ្គិសនី ផ្ទុះ​ហ្គាស ប្រើប្រាស់​ភ្លើង​មិនបាន​ត្រឹមត្រូវ ម្ចាស់ផ្ទះ​ដុត​ផ្ទះ​មុន​ចងក​សម្លាប់​ខ្លួន រួម​នឹង​ករណី​មួយ​ចំនួន​ទៀត​មិន​ដឹង​មូលហេតុ។

ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០១៩​នេះ ករណី​អគ្គីភ័យ​នៅ​ទូទាំង​ប្រទេស មាន​១៤៨​លើក បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​១០​នាក់ របួស​២៤​នាក់ និង​ឆេះ​ផ្ទះ​អស់​១១៦​ខ្នង ដែល​ភាគច្រើន​កើតឡើង​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។