ផ្ទះ​៣​ខ្នង​ត្រូវ​ភ្លើង​ឆេះ​នៅ​សង្កាត់​បឹងសាឡាង​រាជធានី​ភ្នំពេញ

ដោយ អ៊ួន ឈិន
2016-09-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទះ​ចំនួន​៣ខ្នង ឬ​៣ល្វែង ដែល​ត្រូវ​ភ្លើង​ឆេះ ស្ថិត​ក្នុង​សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Uon Chhin
ផ្ទះ​ចំនួន​៣ខ្នង ឬ​៣ល្វែង ដែល​ត្រូវ​ភ្លើង​ឆេះ ស្ថិត​ក្នុង​សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Uon Chhin
RFA/Uon Chhin

គ្រោះ​អគ្គីភ័យ​មួយ​បាន​បំផ្លាញ​ផ្ទះ​អស់​ចំនួន ៣​ខ្នង ឬ ៣​ល្វែង ស្ថិត​ក្នុង​សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ កញ្ញា។ មន្ត្រី​សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​មូលហេតុ និង​មិន​ទាន់​ប៉ាន់ស្មាន​ពី​ទំហំ​នៃ​ការ​ខូចខាត​ដោយ​អគ្គីភ័យ​នេះ​នៅ​ឡើយ​ទេ។

អគ្គីភ័យ​នេះ​បាន​ចាប់​ផ្ដើម​នៅ​ម៉ោង​ជាង ៨​ព្រឹក។

ទាំង​អ្នក​រស់នៅ​ក្នុង​ផ្ទះ ទាំង​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍ សុទ្ធតែ​និយាយ​ថា ពួក​គាត់​មិន​បាន​ដឹង​អំពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ​នោះ​ទេ។

ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ផែន​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គីភ័យ លោក ឈាង ផាន់ណារ៉ា មាន​ប្រសាសន៍​ថា អគ្គីភ័យ​ភាគច្រើន​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី។

លោក​បន្ថែម​ថា មាន​កត្តា​មួយ​ចំនួន​ទៀត​ដែល​បង្កើន​ហានិភ័យ និង​ជា​ឧបសគ្គ​ក្នុង​ការ​បង្ការ និង​ពន្លត់​អគ្គីភ័យ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​សមត្ថកិច្ច​បាន​គ្រប់គ្រង គឺ​ពន្លត់​អគ្គីភ័យ​នេះ​បាន​ទាំង​ស្រុង បន្ទាប់​ពី​ការ​ឆាបឆេះ​អស់​រយៈពេល​ប្រហែល​ជាង ១​ម៉ោង ដោយ​ប្រើប្រាស់​រថយន្ត​ជាង ២០​គ្រឿង ហើយ​ពុំ​មាន​ពលរដ្ឋ​បាត់បង់​ជីវិត ឬ​រង​របួស​នៅ​ក្នុង​ហេតុការណ៍​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល