កម្មករ​រោងចក្រ​នៅ​តាខ្មៅ​ជាង​៣០០​នាក់​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ទាមទារ​បើក​ប្រាក់​ឈ្នួល

ដោយ ម៉ៅ សុធានី
2017-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

ក្រុម​កម្មករ​រោងចក្រ ហ្គាវ័ន្ត (GAWON) ប្រមាណ​ជាង ៣០០​នាក់ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាន​នាំ​គ្នា​តវ៉ា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ នេះ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ដល់​ពួកគេ។ ការ​ធ្វើ​កូដកម្ម​ទាមទារ​របស់​កម្មករ​នេះ ក្រោម​ការ​ឃ្លាំមើល​ពី​ក្រុម​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ ខែល និង​ដំបង​ឆក រង់ចាំ​បង្ក្រាប​កម្មករ ប្រសិនបើ​មាន​សកម្មភាព​ហិង្សា​កើត​ឡើង។

ក្រុម​កម្មករ​នាំ​គ្នា​ឈរ​ទាមទារ​លើក​បដា និង​កាន់​រូបថត​លោក ហ៊ុន សែន ក្នុង​គោល​បំណង​ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឲ្យ​ពួកគេ​អាច​បើកប្រាក់​ឈ្នួល​របស់​ខ្លួន​បាន។ បញ្ហា​របស់​កម្មករ​រោងចក្រ ហ្គាវ័ន្ត បាន​អូស​បន្លាយ​ជាច្រើន​ខែ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ ខណៈ​កម្មករ​មួយ​ចំនួន​រអ៊ូរទាំ​ថា ពួកគេ​បាត់បង់​ចំណូល​ប្រចាំ​ថ្ងៃ​ដែល​ស្ទើរ​តែ​គ្មាន​លុយ​បង់​ថ្លៃ​បន្ទប់​ជួល។

​លោកស្រី ប៊ូ ស្រីល័ក្ខណ៍ ដែល​កាន់​រូបថត​លោក ហ៊ុន សែន ជាប់​នឹង​ដៃ​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូលហេតុ​ដែល​កាន់​រូបថត​លោក ហ៊ុន សែន សង្ឃឹម​ថា លោក ហ៊ុន សែន នឹង​ជួយ​ដោះស្រាយ​បញ្ហា​ក្រុម​លោកស្រី​នៅ​ពេល​នេះ បើ​ទោះ​បញ្ហា​របស់​កម្មករ​រោងចក្រ​ហ្គាវ័ន្ត កន្លង​មក លោក ហ៊ុន សែន មិន​ដែល​អន្តរាគមន៍។ លោកស្រី​រៀបរាប់​ទៀត​ថា ជាង​មួយ​ឆ្នាំ​មក​ហើយ​ដែល​ថៅកែ​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​មិន​គ្រប់​ចំនួន៖ «»។

ចំណែក​កម្មករ​ម្នាក់​ទៀត លោកស្រី សុ ធារី ស្នើ​ទៅ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដល់​ពួក​លោកស្រី​ឲ្យ​ដូច​អ្វី​ដែល​លោក ហ៊ុន សែន បាន​អះអាង​ថា សុខ​ទុក្ខ​កម្មករ​ជា​សុខ​ទុក្ខ​របស់​លោក ហ៊ុន សែន។ លោកស្រី​ថា បើសិនជា​រោងចក្រ​ក្ស័យធន​គឺ​គួរ​តែ​បើក​ប្រាក់​បំណាច់​ដល់​កម្មករ​ដើម្បី​កម្មករ​អាច​ទៅ​រក​ការងារ​នៅ​រោងចក្រ​ថ្មី ល្អ​ជា​ជាង​កម្មករ​ធ្វើការ​មួយ​ខែ​តវ៉ា​មួយ​ខែ​ដូច​សព្វថ្ងៃ​នេះ៖ «»។

ចាប់​តាំង​ពី​ថៅកែ​រោងចក្រ​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​មិន​ទៀត​ទាត់ និង​មិន​គ្រប់​ចំនួន ក្រុម​កម្មករ​តែងតែ​ដាក់​វេន​គ្នា​គេង​នៅ​មុខ​រោងចក្រ​ដើម្បី​កុំ​ឱ្យ​ថៅកែ​រោងចក្រ​ដឹក​សម្ភារៈ​កាត់​ដេរ​ចេញ​មុន​ការ​ទូទាត់​លុយ​គ្រប់គ្រាន់​ដល់​ពួក​គាត់។

កម្មករ​ម្នាក់​ទៀត លោកស្រី សាវ៉េត ប្រាប់​ថា កន្លង​មក​ថៅកែ​រោងចក្រ​ធ្លាប់​សន្យា​ជាមួយ​មន្ត្រី​ក្រសួង​ការងារ ថា នឹង​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ទៀត​ទាត់ និង​គ្រប់គ្រាន់ ប៉ុន្តែ​ថៅកែ​មិន​ដែល​គោរព​តាម​ពាក្យ​សន្យា​ទេ។ កម្មករ​រូប​នេះ ស្នើ​ទៅ​ថៅកែ​រោងចក្រ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​កម្មករ។ លោកស្រី​រអ៊ូរទាំ​ថា សព្វថ្ងៃ​នេះ​លោកស្រី​កំពុង​ជួប​បញ្ហា​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ៖ «»។

​ដោយ​ឡែក​ភាគី​ថៅកែ​រោងចក្រ អ្នកស្រី ឆា ក្យុងហ៊ី នៅ​ថ្ងៃ​ទី​១៣ ធ្នូ បាន​រាយការណ៍​ទៅ​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល​ថា ការ​ដឹក​ម៉ាស៊ីន​ចេញ​នោះ គឺ​ដើម្បី​ផ្លាស់ប្ដូរ​ម៉ាស៊ីន​ថ្មី​តម្រូវ​តាម​ការ​បញ្ជាទិញ​របស់​ភ្ញៀវ​ថ្មី។ អ្នកស្រី​ហៅ​ការ​តវ៉ា​របស់​កម្មករ​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ នេះ​គឺ​ខុស​ច្បាប់។ ករណី​រោងចក្រ​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​ទេ គឺ​កំពុង​ឋិត​នៅ​ក្នុង​សមត្ថកិច្ច​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នៅ​ឡើយ។ ទោះជា​យ៉ាង​ណា​ក្ដី ក្រុម​កម្មករ​ថ្លែង​ថា ពួកគាត់​នឹង​បន្ត​យាម​ច្រក​ទ្វារ​រោងចក្រ​រហូត​មាន​ដំណោះ​ស្រាយ។

ក្រុមហ៊ុន វ៉លម៉ាត (Walmart) របស់​អាមេរិក ដែល​នាំ​ចេញ​ផលិតផល​ស្បែក​ជើង​ធំ​ជាង​គេ និង​ផលិតផល​សម្លៀក​បំពាក់​លំដាប់​ទី​២​ពី​កម្ពុជា បាន​រម្លឹក​លក្ខខណ្ឌ​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា រួម​មាន​ការ​គោរព​នីតិរដ្ឋ ដើម្បី​ជា​ថ្នូរ​នឹង​ការ​អាច​ឲ្យ​ក្រុមហ៊ុន​នេះ​បន្ត​ទិញ​ផលិតផល​ពី​កម្ពុជា ត​ទៅ​ទៀត​បាន។ ទន្ទឹម​គ្នា​នេះ​ដែរ សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ព្រមាន​ថា នឹង​ឈប់​ទិញ​សម្លៀក​បំពាក់​របស់​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

.(( ស្រុកខ្មែរ អ្វីៗ ធំនៅលើ លុយកាក់ បុណ្យស័ក្ត (<ទឹកដីទុកកៀនជញ្ជាំង>) ដូចលោកហ៑ុនសែន និយាយក្នុងកិច្ចប្រជុំពង្រឹងបក្ស ))
. មានលុយ អាចបញ្ជាអោយខ្មោចកិនម្សៅបាន ឬ ឈានដល់ការសម្លាប់មនុស្ស ទៀតផង

Dec 29, 2017 02:00 AM

គេហទំព័រ​ទាំងមូល