លោក ស ខេង បញ្ជា​ទៅ​សមត្ថកិច្ច​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​​ការ​បោះ​ឆ្នោត

វិទ្យុ​អាស៊ី​សេរី
2018-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
RFA

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជា​ទៅ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្រ្តយ៍ និង​ខេត្ត​រាជធានី ឲ្យ​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ នៅ​ថ្ងៃ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន និង​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការ​បោះ​ឆ្នោត។ លោក ស ខេង បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី១០ ខែ​សីហា​ថា នៅ​ថ្ងៃ​ទី១១ ខែ​សីហា គ..ប នឹង​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត ។

លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​គ្មាន​ពាក្យ​បណ្តឹង នៅ​ថ្ងៃ​ទី១៥ ខែ​សីហា គ..ប នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​ពី​ចំនួន​អាសន:​សម្រាប់​នីតិកាល​ទី​៦ នេះ។

លោក​លើក​ឡើង​ទៀត​ថា ហេតុ​ដូច​នេះ​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ ត្រូវ​យក​ចិត្ត​ទុក​ដាក់ ចាត់ចែង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ព្រឹត្តិការណ៍​នោះ។

ស្រប​ពេល​ដែល គ..ប នឹង​ប្រកាស​លទ្ធផល​ឆ្នោត​ជា​ផ្លូវ​ការ​ក្នុង​ពេល​ដ៏​ខ្លី​នេះ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ក៏​ជំរុញ​មាន​ការ​បង្កើត​រដ្ឋាភិបាល​ឲ្យ​បាន​លឿន គឺ​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ។

គណបក្ស ប្រជាជន​កម្ពុជា អះអាង​ថា លទ្ធផល​ឆ្នោត​អាណត្តិ​ទី៦ ដែល​គ្មាន​គណបក្ស សង្គ្រោះ​ជាតិ ចូលរួម​ប្រកួត​ប្រជែង​នេះ គឺ​គណបក្ស​កាន់​អំណាច​ទទួល​កៅអី​ទាំង ១២៥​នៅ​ក្នុង​រដ្ឋសភា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល