យុវជន​មួយ​ក្រុម​គ្រោង​បញ្ចាំង​វីដេអូ​របស់​ទូរទស្សន៍​បរទេស​ស្ដី​អំពី​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ​ អ៊ួន ឈិន
2017.03.10
Share on WhatsApp
Share on WhatsApp
មួង​ សូនី ៨៥៥ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ចងក្រង​សៀវភៅ​ស្ដីពី​ទស្សនៈ​បណ្ឌិត កែម ឡី លោក មួង សូនី ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។
RFA

យុវជន​មួយ​ក្រុម​ដែល​គេ​ស្គាល់​ថា ជា​យុវជន កែម ឡី និយម គ្រោង​នឹង​បញ្ចាំង​វីដេអូ​របស់​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា (Al Jazeera) ស្ដី​អំពី​ឃាតកម្ម​ចំពោះ​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មីនា ជូន​សិស្ស និស្សិត​ចំនួន ៤០​នាក់ ដោយ​មាន​បណ្ឌិត ឡៅ ម៉ុងហៃ ចូល​រួម​ជា​វាគ្មិន​ផង។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី បាន​ឲ្យ​អាស៊ីសេរី ដឹង​តាម​ទូរស័ព្ទ​ថា ក្រុម​របស់​លោក​នឹង​បញ្ចាំង​វីដេអូ​ទូរទស្សន៍​អាល់ហ្សាហ្សេរ៉ា ប្រវែង​ជិត​កន្លះ​ម៉ោង ដោយ​មាន​ការ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ផង និង​វីដេអូ​ឯកសារ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ស្តារម៉ាត  កាល់តិច បូកគោ ដែល​ត្រូវ​បាន​គេ​បង្ហាញ​នៅ​តុលាការ ដោយ​លោក​អះអាង​ថា មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​ជា​ច្រើន៖ «មាន​ចំណុច​សង្ស័យ​មួយ​ចំនួន​ដែល​យើង​មើល​ឃើញ​ថា វីដេអូ​ហ្នឹង​ត្រូវ​បាន​គេ​បង្កើត​ឡើង។ ឧទាហរណ៍​ដូច​ជា​រូបភាព​បាញ់​សម្លាប់​នៅ​ស្តារម៉ាត​ហ្នឹង​ឃើញ​អាក់ៗ តែ​រូបភាព​នៅ​ខាង​ក្រៅ​ឃើញ​ច្បាស់ ហើយ​ក្នុង​ស្តារម៉ាត​ហ្នឹង​មាន​កាមេរ៉ា​ច្រើន​ណាស់ តែ​គេ​បង្ហាញ​តែ​មួយ​ជ្រុង»

លោក មួង សូនី បន្ថែម​ថា ការ​រៀប​ចំ​បញ្ចាំង​នេះ គឺ​គម្រប់​ខួប ៨​ខែ​នៃ​ការ​បាញ់​ប្រហារ​បណ្ឌិត កែម ឡី ផង និង​មុន​ពេល​តុលាការ​ប្រកាស​សាលក្រម​លោក គឹម សុខ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ក្រោម​បទ​បរិហារកេរ្តិ៍​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​ផង​ដែរ៖ «នៅ​ក្នុង​លក្ខខណ្ឌ​ណា​ដែល​រដ្ឋាភិបាល​មិន​ព្រម... តុលាការ​មិន​ព្រម​រក​យុត្តិធម៌ បង្ហាញ​ភស្តុតាង​ដូច​ជា​កាមេរ៉ា កាត់​ទោស​ដោយ​តម្លាភាព ដែល​គេ​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ មន្ទិល​សង្ស័យ​ទាំង​អស់​ហ្នឹង​គេ​នៅ​តែ​រុញ​ច្រាន​ដាក់​រដ្ឋាភិបាល​ដដែល»

កម្មវិធី​បញ្ចាំង​វីដេអូ​របស់​ក្រុម​យុវជន នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ២ ដល់ ម៉ោង ៥​ល្ងាច ថ្ងៃ​អាទិត្យ នៅ​ទីស្នាក់ការ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​អង្គការ​ពលរដ្ឋ​ដើម្បី​អប់រំ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ A13 ផ្លូវ​លេខ ១០៧ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ជួប​អ្នក​គាំទ្រ នៅ​បុរី​ញូវយ៉ក ខណៈ​គណបក្ស​ប្រឆាំង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។