យុវជន​ជាង​១០០​នាក់​ធ្វើ​ទស្សនកិច្ច​ស្វែង​យល់​ពី​ការ​ដាំ​បន្លែ​សរីរាង្គ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ អ៊ុំ រង្សី
2016-07-31
Share
ពិព័រណ៍​កសិកម្ម​សរីរាង្គ ត្បូងឃ្មុំ ៦២០ កសិករ​តាំង​ពិព័រណ៍​ផលិតផល​កសិកម្ម​សរីរាង្គ ដែល​រៀបចំ​ក្នុង​បរិវេណ​សាលា​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥។
Photo Provided

សាស្ត្រាចារ្យ និង​សិស្សានុសិស្ស​សាលា​ជម្ពូវ័ន ជាង ១០០​នាក់ ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) នៅ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៣១ កក្កដា។ ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ក្នុង​បំណង​ជំរុញ​ឲ្យ​យុវជន​ស្វែង​យល់​ពី​ការ​ដាំដុះ​បន្លែ​ដោយ​ប្រើ​ជី និង​ថ្នាំ​ពុល​ធម្មជាតិ​សរីរាង្គ ដោយ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​មិន​ប៉ះពាល់​សុខភាព។

ប្រធាន​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ (EAC) លោក អៀង សុធារ៉ា បាន​បញ្ជាក់​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​ថា ការ​រៀបចំ​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ចង់​បង្កើត​សាលា​គំរូ​មួយ​ដែល​គ្មាន​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក ប៉ុន្តែ​ជំនួស​មក​វិញ​ដោយ​ទេសភាព​បៃតង ដែល​បាន​មក​ពី​ចម្ការ​បន្លែ​នៅ​ជុំវិញ​សាលា​រៀន។

ជាង​នេះ​ទៀត ប្រធាន​មជ្ឈមណ្ឌល​កសិកម្ម​ធម្មជាតិ (EAC) រូប​នេះ ចង់​ជំរុញ​សាលា​ជម្ពូវ័ន ឲ្យ​ក្លាយ​ជា​សាលា​គំរូ​មុន​គេ​បង្អស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ចាប់​ផ្ដើម​ដាំ​ដំណាំ និង​បន្លែ​ដោយ​មិន​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​លើក​កម្ពស់​វិស័យ​កសិកម្ម​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​នេះ នឹង​ទៅ​កាន់​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ៨៦​ហិកតារ ហើយ​ផ្ទៃដី​ដាំ​ដំណាំ​រួច​ហើយ​មាន ៤០​ហិកតារ នៅ​ក្នុង​រមណីយដ្ឋាន​ពិកនិក (Picnic Resort )។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នេះ​ចប់ ខាង​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) ក៏​នឹង​ផ្តល់​ជា​បច្ចេកទេស​ក្នុង​ការ​ដាំដុះ ផ្តល់​ជី ថ្នាំ​ពុល​ធម្មជាតិ និង​គ្រាប់​ពូជ ដើម្បី​អនុវត្ត​ឲ្យ​សាស្ត្រាចារ្យ និង​សិស្សានុសិស្ស​សាលា​ជម្ពូវ័ន អាច​ចាប់​ផ្ដើម​អនុវត្ត​ការ​ដាំដុះ​បន្លែ​សរីរាង្គ​នៅ​សាលា​បាន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល