ជនជាតិ​អាមេរិកាំង​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ករណី​រក្សា​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់

ដោយ អាស៊ីសេរី
2019-06-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនសង្ស័យ​ជា​ជនជាតិ​អាមេរិកាំង (ឆ្វេង) ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​រក្សា និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់។
ជនសង្ស័យ​ជា​ជនជាតិ​អាមេរិកាំង (ឆ្វេង) ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​រក្សា និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់។
រូប​គេហទំព័រ​អគ្គស្នងការនគរបាលជាតិ

នគរបាល​ព្រហ្មទណ្ឌ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​អាមេរិកាំង​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​រក្សា និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់។ ជនសង្ស័យ​ជនជាតិ​អាមេរិកាំង​នេះ គឺជា​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បី​នាក់​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កាលពី​ដើមខែ មិថុនា។

កាលពី​ថ្ងៃ​ទី៣ ខែ​មិថុនា នគរបាល​ព្រហ្មទណ្ឌ​បាន​ធ្វើ​សកម្មភាព​បង្ក្រាប​នៅ​ទីតាំង​មួយ​កន្លែង​ស្ថិតនៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ៣​នាក់​និង​កាំភ្លើង​ចំនួន ៩​ដើម ព្រមទាំង​គ្រាប់កាំភ្លើង​ប្រភេទ ៩​មីលីម៉ែត្រ ចំនួន ៦៦គ្រាប់។

គេហទំព័រ​ស្នងការ​នគរបាល​ជាតិ​បាន​ផ្សាយ​ថា ជនសង្ស័យ​ទាំង​បី​នាក់​ក្នុង​នោះ​មាន​ម្នាក់​ជា​ស្ត្រី។ ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​អាមេរិកាំង វ័យ ៣០​ឆ្នាំ​ម្នាក់ទៀត ជា​មន្ត្រី​បម្រើ​ការងារ​នៅ​អង្គភាព ង “៧០” នៃ​ក្រសួង​ការពារ​ជាតិ និង​ម្នាក់ទៀត​ជា​ស្ត្រី​ជនជាតិ​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល