រដ្ឋាភិបាល​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ស្ទឹង​មានជ័យ

ដោយ ទីន ហ្សាការីយ៉ា
2014-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ស្ពាន​អាកាស​ស្ទឹងមានជ័យ ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​៣១ កក្កដា ដែល​គេ​រំពឹង​ថា ស្ពាន​ថ្មី​នេះ​នឹង​អាច​ជួយ​រំដោះ​ចរាចរណ៍​កក​ស្ទះ​បាន​ច្រើន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ស្ពាន​​អាកាស​ស្ទឹងមានជ័យ ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែល​ចំណាយ​ទឹក​ប្រាក់​អស់​ជាង ​១៨​លាន​ដុល្លារ។

ស្ពាន​អាកាស​ស្ទឹងមានជ័យ ​បាន​ចាប់​ផ្ដើម​កសាង​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដោយ​ចំណាយ​ពេល​ជាង ១​ឆ្នាំ។

​ចរាចរណ៍ រួមទាំង​ផ្ទះ ហាង និង​កន្លែង​ធ្វើការទាំងអស់ ស្ថិត​​នៅតាម​ដងផ្លូវ​មុន្នីរ៉េត ចាប់ពី​ភ្លើង​ស្ដុប​ផ្សាដើមគ​ ទល់​ស្ពាន​ស្ទឹងមានជ័យ​ ត្រូវបានបិទ​ ក្រោម​ការយាមកាម​​​ដោយ​​កងកម្លាំង​សន្ដិសុខ​រាប់​រយ​នាក់​យ៉ាង​ប្រុងប្រយ័ត្ន​​​ នៅព្រឹក​​ថ្ងៃ​ទី៣១ ​កក្កដា ដោយហេតុផលសន្ដិសុខ ព្រោះ​ពិធីសម្ភោធ​ដាក់​​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាសនេះ​ធ្វើ​នៅ​ក្នុង​តំបន់​​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Dan

ពី Seattle

Please stop using the word "sky bridge" in Khmer. It is just a bridge. Even in the USA, we don't even have the technology to build the bridge on the sky yet. This word, sky bridge, was used and create by uneducated six grade prime minister of Cambodia. I can't believe that the Khmer RFA auditor using this senseless word in your news tittle. Maybe the Khmer auditor is the same level of education as Hun Sen? LOL

Jul 31, 2014 06:58 PM

គេហទំព័រ​ទាំងមូល