សម្ភាសមន្ត្រីសិទ្ធិមនុស្សជុំវិញរឿងអាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោម២អង្គ

ព្រះសង្ឃខ្មែរកម្ពុជាក្រោម គង់នៅវត្តអង្គតាម៉ិញ ២អង្គ ត្រូវបានអនុគណខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអាជ្ញាធរចាប់ផ្សឹកកាលពីថ្ងៃទី១ សីហា ដោយចោទថា ព្រះអង្គបានប្រព្រឹត្តខុសធម៌វិន័យ។ ព្រះសង្ឃទាំង ២អង្គ មានព្រះនាម ដាវ ទេព្យ និងព្រះនាម ជា វណ្ណដា។
កាលពីព្រឹកថ្ងៃទី១ ខែសីហា គណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលក្នុងវត្តអង្គតាម៉ិញ ហៅវត្តគោកចំបក់ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ដោយអះអាងថា ធ្វើតាមបណ្ដឹងរបស់ពលរដ្ឋ។ ក្នុងពេលចុះត្រួតពិនិត្យ អាជ្ញាធរអះអាងថា នៅក្នុងកុដិលេខ៤ ដែលគង់នៅដោយព្រះសង្ឃ ដាវ ទេព្យ មានលាក់ទុកម្សៅគ្រាប់ពណ៌ស កាំបិត ដាវ និងសម្ភារៈមួយចំនួន។
ទោះជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្សអះអាងថា ក្នុងពេលចុះឆែកឆេរនោះ មិនមានវត្តមានព្រះសង្ឃទាំង ២អង្គនោះ ហើយអាជ្ញាធរទំនងជាមិនមានដីកាឆែកឆេរទៀតផង។
សូមស្ដាប់កិច្ចសម្ភាសន៍របស់ លោក ជីវិតា ជាមួយ លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ស្ដីពីព័ត៌មាននេះដូចតទៅ៖