ជប៉ុន​ផ្ដល់​ជំនួយ​បង្ការ​គ្រោះ​មហន្តរាយ​ជិត ៣ លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា

ដោយ ម៉ៅ សុធានី
2019-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ប្រាក់ សុខុន (ស្ដាំ) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) (ឆ្វេង) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់ហេតុ​នៃ​ការ​ពិភាក្សា ស្ដីពី​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន មាន​ទឹកប្រាក់​ប្រមាណ ២៨​លាន ៨​សែន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អគារ​វិទ្យាស្ថាន​គរុកោសល្យ​ថ្មី​២​កន្លែង កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១៧។

Photo courtesy of MFA.IC

ប្រទេស​ជប៉ុនផ្តល់​ជំនួយ​ឥត​សំណង​ជា​ទឹក​ប្រាក់ចំនួន ៣០០ លាន​យ៉េន ស្មើ​នឹង​ប្រមាណ ២ លាន​ ៧ សែន​ដុល្លារ​ អាមេរិក ដល់​កម្ពុជា​ សម្រាប់​បង្ការ​គ្រោះ​មហន្តរាយ និង​កែ​លម្អ​បរិស្ថាន​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ។

ជំនួយ​ឥតសំណងនេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​ភាគី​កម្ពុជា នៅ​ថ្ងៃទី២១ មីនា នៅក្នុង​ពិធី​ចុះ​ហត្ថលេខា​រវាង​ឯកអគ្គរាជទូត​ជប៉ុន និង​លោក ញឹម វណ្ណដា អនុប្រធាន​ទី១ នៃគណៈកម្មធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ។

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) ថ្លែង​ថា ការ​ជម្លៀស​ និង​កសាង​ឡើងវិញ សម្រាប់​ពលរដ្ឋ និង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ គឺ​ជាបញ្ហា​ដ៏​សំខាន់​ ហើយ​ជំនួយរបស់​ជប៉ុន​​នេះ ​នឹង​អាច​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​របស់​សហគមន៍​មូលដ្ឋាន​ដែល​ងាយ​រងគ្រោះ។

​ថ្មីៗនេះ រដ្ឋាភិបាល​ជប៉ុនទើប​តែ​បាន​ផ្តល់​ជំនួយ​ជិត ១២ លាន​ដុល្លារអាមេរិកដល់​កម្ពុជា សម្រាប់​​ការ​​​អនុវត្ត​ “គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អគ្គិសនី​ ដើម្បី​ការ​ធ្វើ​ទំនើ​ប​កម្ម​កំពង់ផែ”។ ជាមួយ​គ្នា​នេះ​ ជប៉ុន​ក៏​បាន​ផ្តល់​កម្ចីជាង ៣១ លាន​ដុល្លារអាមេរិក (៣១.៥៦) ដល់​កម្ពុជា​ដែរ សម្រាប់​អនុវត្ត “គម្រោង​កែ​លម្អ និង​ស្តារ​ប្រព័ន្ធ​ស្រោចស្រព​ និង​ប្រព័ន្ធ​រំដោះទឹក​ភាគ​ខាង​លិច​បឹង​ទន្លេសាប​ ជំហាន​ទី២” ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល