គណៈកម្មការ​រៀបចំ​បុណ្យ​នឹង​ទៅ​ទទួល​យក​រូប​សំណាក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​៧​តុលា

ដោយ ប្រាជ្ញ ចេវ
2016.10.06
រូប​សំណាក កែម ឡី ២០១៦ ៨៥៥ រូប​សំណាក​លោក​បណ្ឌិត កែម ឡី ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Ou Banung
RFA/Ou Banung

គណៈកម្មការ​រៀបចំ​បុណ្យ​គម្រប់ ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នឹង​ទៅ​ទទួល​យក​រូប​សំណាក​លោក កែម ឡី ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​ជាង​នៅ​រសៀល​ថ្ងៃ​ទី​៧ តុលា។ ចំណែក​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ក្រុម​ការងារ​នឹង​ទទួល​រូប​សំណាក​មួយ​ទៀត​នៅ​ប្រទេស​ថៃ ដែល​ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ផ្តល់​ឲ្យ​ដូច​គ្នា។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​ជា​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​គម្រប់ ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា រូប​សំណាក​ទាំង​ពីរ​នេះ​ត្រូវ​បាន​ធ្វើ​រួច​រាល់​អស់​ហើយ។ ព្រះអង្គ​បន្ថែម​ថា រូប​សំណាក​ទាំង​ពីរ​នឹង​ត្រូវ​ដង្ហែ​ពី​ភ្នំពេញ​យក​ទៅ​តម្កល់​ទៅ​ខេត្ត​តាកែវ ជា​កន្លែង​កំណើត​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​បុណ្យ​គម្រប់ ១០០​ថ្ងៃ៖ «គណៈកម្មការ​រៀបចំ​បុណ្យ​រីករាយ​ទទួល​យក​រូប​សំណាក​ទាំង​ពីរ​នេះ យើង​ទទួល​ពី​ទីតាំង រួច​ហើយ​រក​កន្លែង​តម្កល់​ទុក​សិន។ យើង​មិន​ទាន់​កំណត់​កន្លែង​ទុក​ដាក់​នៅ​ឡើយ​ទេ រង់ចាំ​ប្រជុំ​គ្នា​សិន»

ទាក់ទង​ពិធី​បុណ្យ​នេះ​ដែរ គណៈកម្មការ​រៀបចំ​បុណ្យ​គម្រប់ ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​៥ តុលា ស្ដីពី​ការ​សម្រេច​យក​ទីតាំង​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ធ្វើ​កន្លែង​ប្រារព្ធ​ពិធី​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ តុលា។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ រំពឹង​ថា សាលា​ក្រុង​នឹង​ឯកភាព​សំណើ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។