ភរិយា​លោក កែម ឡី សម្រេច​មិន​ដង្ហែ​សព​នៅ​ថ្ងៃ​ទី​១៧ កក្កដា នេះ​ទេ

ដោយ ម៉ម មុនីរតន៍ និង​ ប្រាជ្ញ ចេវ
2016.07.16
1

ពលរដ្ឋ​ចូល​រួម​រាប់​បាត្រ​ព្រះសង្ឃ​ក្នុង​ថ្ងៃ​គម្រប់​ខួប ៧​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៦ នៅ​វត្ត​ចាស់។

2

ពលរដ្ឋ​ចូល​រួម​រាប់​បាត្រ​ព្រះសង្ឃ​ក្នុង​ថ្ងៃ​គម្រប់​ខួប ៧​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៦ នៅ​វត្ត​ចាស់។

3

ពលរដ្ឋ​ចូល​រួម​រាប់​បាត្រ​ព្រះសង្ឃ​ក្នុង​ថ្ងៃ​គម្រប់​ខួប ៧​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៦ នៅ​វត្ត​ចាស់។

4

ពលរដ្ឋ​ចូល​រួម​រាប់​បាត្រ​ព្រះសង្ឃ​ក្នុង​ថ្ងៃ​គម្រប់​ខួប ៧​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៦ នៅ​វត្ត​ចាស់។

5

ពលរដ្ឋ​ចូល​រួម​រាប់​បាត្រ​ព្រះសង្ឃ​ក្នុង​ថ្ងៃ​គម្រប់​ខួប ៧​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៦ នៅ​វត្ត​ចាស់។

6

ប្រជាពលរដ្ឋ​មក​ចូល​រួម​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី។

7

ភរិយា​លោក​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា (ពាក់​អាវ​ស) នៅ​ក្នុង​ពិធី​បុណ្យ​សព​៧​ថ្ងៃ។

8

កូនៗ​លោក​បណ្ឌិត កែម ឡី (រូប​កោរ​សក់) និង​ក្រុម​គ្រួសារ ក្នុង​ពិធី​បុណ្យ​សព ៧​ថ្ងៃ។

9

ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិសទី​ចូល​រួម​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ៧​ថ្ងៃ។

10

ប្រជាពលរដ្ឋ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី។

កែម ឡី បូកគោ ៨៥៥

ពិធី​បុណ្យ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ស្តារម៉ាត ស្ដុប​បូកគោ។ RFA/Sochivy

លោកស្រី ប៊ូ រចនា ដែល​ជា​ភរិយា​លោក​បណ្ឌិត កែម ឡី ប្រកាស​នៅ​ថ្ងៃ​ទី​១៦ កក្កដា នេះ លោកស្រី​ ទទួល​យក​សេចក្ដី​សម្រេច​ទាំង​ស្រុង​របស់​គណៈកម្មការ​បុណ្យ​ដោយ​សម្រេច​មិន​ដង្ហែ​សព (លោក កែម ឡី) ទៅ​កាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ស្អែក​នេះ​ទេ។

លោកស្រី​បញ្ជាក់​ថា ការ​មិន​ចុះ​សម្រុង​គ្នា​អំពី​ថ្ងៃ​ហែ​សព​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ប្អូន​ប្រុស​លោក កែម ឡី ប៉ុណ្ណោះ តែ​ចំពោះ​លោកស្រី គឺ​បង្ហាញ​ជំហរ​ច្បាស់​ហើយ​ថា នឹង​មិន​ដង្ហែ​នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​កក្កដា នោះ​ទេ។

សព​លោក កែម ឡី នឹង​ត្រូវ​តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ដដែល រហូត​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​អំពី​ការ​ផ្លាស់ប្ដូរ។

នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា នេះ​ដែរ គឺ​ជា​ពិធី​បុណ្យ​គម្រប់​ខួប ៧​ថ្ងៃ​នៃ​សព​លោក​បណ្ឌិត កែម ឡី ដែល​មាន​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ជាង ៦០០​អង្គ និង​ប្រជាពលរដ្ឋ​ចូល​រួម​ពី​គ្រប់ទិសទី​រាប់​ពាន់​នាក់។

អ្នក​ធ្វើ​ការ​នៅ​ស្ដារម៉ាត​បូកគោ​ធ្វើ​ពិធី​បុណ្យ​៧​ថ្ងៃ​ជូន​លោក កែម ឡី

ចំណែក​ឯ​ក្រុម​អ្នក​ធ្វើការ​នៅ​ហាង​លក់​ទំនិញ ឬ​ហៅ​ថា ស្តារម៉ាត (Star Mart) នៅ​ស្ថានីយ​លក់​សាំង កាល់តិច (Caltex) កែង​ស្តុប​បូកគោ ដែល​ជា​កន្លែង​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី បាន​នាំ​គ្នា​ធ្វើ​ពិធី​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា នេះ​ដែរ។ ការ​ប្រារព្ធ​ពិធី​នោះ មាន​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ៥​អង្គ រួម​ទាំង​បរិក្ខារ​ផ្សេងៗ​ទៀត។

បុគ្គលិក​ស្តារម៉ាត​មួយ​រូប​ដែល​ថ្លែង​ឲ្យ​វិទ្យុ​អាស៊ីសេរី សុំ​មិន​បង្ហាញ​ឈ្មោះ​ប្រាប់​ថា ការ​និមន្ត​ព្រះសង្ឃ​នៅ​ពេល​នេះ​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ព្រោះ​ទី​នោះ​ជា​កន្លែង​ដែល​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី។

ដំណាល​គ្នា​នោះ​ដែរ នៅ​មុខ​ហាង​លក់​ទំនិញ ប្រជាពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​មក​អុជ​ធូប​ដាក់​កម្រង​ផ្កា​នៅ​មុខ​រូបថត​លោក​បណ្ឌិត កែម ឡី។ លោក កែម ឡី ជា​អ្នក​វិភាគ​នយោបាយ និង​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ក្នុង​ពេល​លោក​កំពុង​អង្គុយ​ផឹក​កាហ្វេ៕

សូម​ស្ដាប់​​សេចក្ដី​រាយការណ៍ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
ការ​អំពាវនាវ​ឱ្យ​ប្រើ CoolApp ជា​ការ​«ដាក់​សម្ពាធ​ទៅ​លើ​សមាជិក​បក្ស​ និង​មន្ត្រី​រាជការ​សាធារណៈ »
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។