ឈ្មោះ​បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​នៅ​លើ Google Search

ដោយ មួង ណារ៉េត
2016.08.09
កែម ឡី ២០១៦ ៨៥៥ លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ចូលរួម​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។
Photo: RFA

ក្រោយ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី ភ្លាម និង​ស្រប​ពេល​នៃ​ការ​ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ដើម្បី​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​​ឃាតកម្ម​នេះ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត (Internet) ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ស្វះស្វែង​រក​ព័ត៌មាន និង​ចង់​ដឹង​អំពី​ឈ្មោះ​លោក​បណ្ឌិត កែម ឡី យ៉ាង​គំហុក។

គិត​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា មក​ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៦ ប្រជាប្រិយភាព​របស់​លោក​បណ្ឌិត កែម ឡី លើ​មធ្យោបាយ​រុករក​ព័ត៌មាន ហ្គូហ្គល (Google Search) ទូទាំង​ពិភពលោក បាន​កើន​ឡើង​ដល់​ចំណុច​កំពូល ពោល​គឺ​បាន​ពិន្ទុ ១០០ លើ ១០០។ ពិន្ទុ ១០០ នេះ គឺ​បាន​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ចំ​ថ្ងៃ​ដែល​គេ​បាញ់​សម្លាប់​គាត់។ ក្នុង​ថ្ងៃ​នោះ​ដែរ ឈ្មោះ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ទទួល​បាន​ពិន្ទុ ២៥ (តិច​ជាង​លោក​បណ្ឌិត កែម ឡី ៧៥​ពិន្ទុ) ស្រប​ពេល​ដែល​លោក សម រង្ស៊ី បាន​ពិន្ទុ ៧ (តិច​ជាង​លោក​បណ្ឌិត កែម ឡី ៩៣​ពិន្ទុ)។

ក្នុង​រយៈពេល​ពេញ​មួយ​ខែ​នេះ អ្នក​ចង់​ដឹង​ព័ត៌មាន​នៅ​តែ​បន្ត​ស្វែង​រក​ព័ត៌មាន​​តាម​មធ្យោបាយ​រុករក​ព័ត៌មាន ហ្គូហ្គល។ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ដែល​ចំ​ថ្ងៃ​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​កាន់​ស្រុក​កំណើត​របស់​គាត់​នៅ​ខេត្ត​តាកែវ ពិន្ទុ​ប្រជាប្រិយភាព​របស់​លោក កែម ឡី បាន​ចុះ​មក​ត្រឹម ៤៦​ពិន្ទុ បើ​ប្រៀបធៀប​នឹង​លោក ហ៊ុន សែន បាន​ចុះ​ត្រឹម​ពិន្ទុ ១៤​ចំណែក លោក សម រង្ស៊ី នៅ​តែ​បាន​ពិន្ទុ ៧​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
ការ​អំពាវនាវ​ឱ្យ​ប្រើ CoolApp ជា​ការ​«ដាក់​សម្ពាធ​ទៅ​លើ​សមាជិក​បក្ស​ និង​មន្ត្រី​រាជការ​សាធារណៈ »
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។