ភរិយា​និង​កូន​បណ្ឌិត កែម ឡី មិន​ទាន់​ទទួល​បាន​សិទ្ធិ​រស់​នៅ​ប្រទេស​ទី​៣

ដោយ អាស៊ីសេរី
2017.07.08
ប្រពន្ធ កែម ឡី ប៊ូ រចនា ៦២២ ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា សំពះ​ភ្ញៀវ​នៅ​មុខ​សព​ស្វាមី​នៅ​ក្នុង​មឈូស​កញ្ចក់ ដែល​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។
Photo: RFA

ភរិយា​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា និង​កូនៗ​នៅ​មិន​ទាន់​បាន​ទទួល​សិទ្ធិ​ទៅ​រស់​នៅ​ប្រទេស​ទី​បី​នៅ​ឡើយ​ទេ។

សមាជិក​សភា​រដ្ឋ​វិចតូរៀ (Victoria) ប្រទេស​អូស្ត្រាលី ដែល​មាន​ដើម​កំណើត​ខ្មែរ លោក ហុង លីម បញ្ជាក់​ថា លោក​បាន​ប្រាប់​កាសែត ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ថា លោក​រំពឹង​ថា គ្រួសារ​លោក​បណ្ឌិត កែម ឡី នឹង​អាច​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ លោក​មិន​បាន​និយាយ​ថា ពួកគេ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ហើយ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។