ស្ថាប័ន​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ពិភាក្សា​គ្នា​អំពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ប្រព័ន្ធ​ដោះស្រាយ​វិវាទ

ដោយ ឡេង ម៉ាលី
2017-03-01
Share
ប៉ាវ ស៊ីណា ៨៥៥ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​ការ​ពិនិត្យ​មើល​ច្បាប់​សហជីព​ក្នុង​រយៈពេល ៦​ខែ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo: RFA

ស្ថាប័ន​ពាក់ព័ន្ធ​វិស័យ​ការងារ អ្នក​ច្បាប់ តំណាង​សហជីព និយោជក ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ ក្រុមប្រឹក្សាភិបាល​អាជ្ញាកណ្ដាល និង​ក្រសួង​ការងារ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ បាន​បិទ​បញ្ចប់​សន្និសីទ​ពិភាក្សា​គ្នា​អំពី​យន្តការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ឲ្យ​ប្រសើរ​ឡើង។ វិវាទ​ការងារ​រវាង​កម្មករ និង​និយោជក​នៅ​ពេល​នេះ ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​វាយ​តម្លៃ​ខុស​គ្នា​ក្រោយ​ពេល​មាន​ច្បាប់​សហជីព។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក សេង សក្កដា ថ្លែង​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ កុម្ភៈ ថា សន្និសីទ​នេះ គឺ​ជា​ការ​ពិគ្រោះ​យោបល់ និង​ផ្ដល់​បទពិសោធន៍​ពី​ប្រទេស​នានា អំពី​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ជា​ពិសេស​ពង្រីក​ដោះស្រាយ​ដល់​វិវាទ​បុគ្គល៖ «»។

នាយក​ប្រតិបត្តិ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល លោក ម៉ែន និម្មិត បង្ហាញ​លទ្ធផល​ពី​សន្និសីទ​រយៈ​ពេល ២​ថ្ងៃ​ថា ការ​ពិភាក្សា​អំពី​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ឲ្យ​ប្រសើរ​ឡើង បាន​ផ្ដោត​លើ​ការ​ពង្រីក​វិសាល​ដោះស្រាយ​ពី​វិវាទ​រួម​ទៅ​ដល់​វិវាទ​បុគ្គល ការ​ពង្រីក​សាខា​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ទៅ​តាម​បណ្ដា​ខេត្ត ការ​បង្កើត​យន្តការ​ប្ដឹង​ឧទ្ធរណ៍ និង​ការ​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​នេះ​ដំណើរការ​បន្ត​ដោយ​ស្ថិរភាព។ ចំណុច​ពិភាក្សា​ទាំង​នេះ នឹង​ត្រូវ​ភាគី​ពាក់ព័ន្ធ​យក​ទៅ​ពិចារណា ហើយ​ទន្ទឹម​គ្នា​នេះ លោក ម៉ែន និម្មិត ក៏​បង្ហាញ​ដែរ​ថា បញ្ហា​ប្រឈម​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គឺ​ត្រូវ​ពង្រឹង​សមត្ថភាព​ថែម​ទៀត ដើម្បី​ដើរ​ទាន់​ច្បាប់​ស្ដីពី​នីតិវិធី​ជម្រះ​ក្ដី​វិវាទ​ការងារ ដែល​នឹង​ចេញ​នៅ​ចុង​ឆ្នាំ​២០១៧ នេះ ជា​ពិសេស នៅ​ពេល​ពង្រីក​វិសាលភាព​ដោះស្រាយ​វិវាទ​បុគ្គល៖ «»។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល អ្នកស្រី ឈីវ ភិរម្យ មាន​ប្រសាសន៍​ថា យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ចាប់​តាំង​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៦ ទទួល​បាន​ជោគជ័យ ៧៥% ក្នុង​ចំណោម​វិវាទ​ជាង ២​ពាន់​វិវាទ។ អ្នកស្រី​បន្ថែម​ថា ក្រោយ​ពេល​សភា​ចេញ​ច្បាប់​ស្ដីពី​សហជីព កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ បាន​ធ្វើ​ឲ្យ​សំណុំរឿង​វិវាទ​ថយ​ចុះ​ជាង ៣០​សំណុំរឿង៖ «»។

ទោះ​ជា​សហជីព​ទុក​ចិត្ត និង​គាំទ្រ​នីតិវិធី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្ដី ក៏​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ថ្លែង​ថា ការ​ថយ​ចុះ​ចំនួន​កូដកម្ម​នេះ មិន​មែន​មាន​ន័យ​ថា វិវាទ​ការងារ​ថយ​ចុះ​ទេ ប៉ុន្តែ​យន្តការ​បញ្ជូន​វិវាទ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដោះស្រាយ មិន​សូវ​បាន​ទៅ​ដល់​ដូច​មុន ព្រោះ​ការ​រឹតត្បិត​របស់​ច្បាប់​សហជីព៖ «»។

រី​ឯ​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា មាន​ប្រសាសន៍​ថា គ្រប់​ភាគី​ទទួល​ស្គាល់​ឯករាជ​ភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។ ទន្ទឹម​គ្នា​នេះ ភាគី​ពាក់ព័ន្ធ​ក៏​បារម្ភ​ដែរ​អំពី​ស្ថិរភាព​ឯករាជ​របស់​ស្ថាប័ន​នេះ៖ «»។

លោក​បន្ត​ថា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ជា​ស្ថាប័ន​ត្រី​ភាគី គឺ​ភាគី​និយោជក ភាគី​រដ្ឋាភិបាល និង​ភាគី​កម្មករ។ ប្រភព​ថវិកា​សម្រាប់​ទ្រទ្រង់​ដំណើរការ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បច្ចុប្បន្ន បាន​មក​ពី​វិភាគទាន​ភាគី​ទាំង​បី ហើយ​សំខាន់​ពឹង​ផ្អែក​លើ​ប្រាក់​ជំនួយ​ពី​ដៃគូ​អន្តរជាតិ។ បញ្ហា​ប្រឈម​ខ្លាំង គឺ​នៅ​ពេល​ណា​ក្រុម​ម្ចាស់​ជំនួយ​កាត់បន្ថយ​ថវិកា ហើយ​ភាគី​សហជីព​កម្មករ ក៏​ទទួល​បន្ទុក​ខ្លាំង​ពេល​ដែល​​ប្រាក់​ឈ្នួល​របស់​កម្មករ​ត្រូវ​កាត់​បង់ពន្ធ និង​បង់​លើ​របប​ធានា​សន្តិសុខ​សង្គម​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល