ក្រសួង​ការងារ​ព្រមាន​លោក ស្រី ចំរើន និង​កញ្ញា ធី សុវណ្ណថា

ដោយ​ សុ ជីវី
2016-07-30
Share
ធី សុវណ្ណថា ២០១៦ ៨៥៥ កញ្ញា ធី សុវណ្ណថា ថ្លែង​ប្រាប់អ្នក​កាសែត ក្រោយ​ពី​ឆ្លើយ​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។ RFA/So Chivy
RFA/So Chivy

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រមាន​លោក ស្រី ចំរើន និង​កញ្ញា ធី សុណ្ណថា អោយ​បញ្ឈប់​សកម្មភាព​សហជីព​ដោយ​ពុំ​ស្រប​ច្បាប់។

លិខិត​ចុះ​ថ្ងៃ​ទី​២៩ ខែ​កក្កដា របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា លោក ស្រី ចំរើន និង​កញ្ញា ធី សុវណ្ណថា បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​សហជីព។ ក្រសួង​នេះ​ទាមទារ​អោយ​អ្នក​ទាំង​២ បញ្ឈប់​សកម្មភាព​បន្ទាន់។ ប្រសិន​បើ​នៅ​បន្ត​សកម្មភាព ​ក្រសួង​អាច​នឹង​ចាត់​វិធានការ​ទៅ​តាម​ច្បាប់​ស្ដីពី​សហជីព។

លិខិត​បន្ត​ថា ការ​ព្រមាន​នេះ​ក្រសួង​បាន​យោង​តាម​ច្បាប់​សហជីព​ដែល​ថា បុគ្គល​ដែល​ធ្វើ​សកម្មភាព​សហជីព ឬ​សមាគម​និយោជក​ដោយ​មិន​បាន​ចុះ​បញ្ជី និង​ធ្វើ​សកម្មភាព​ក្រៅ​ដែន​អនុវត្ត​តាម​ទីតាំង​ភូមិសាស្ត្រ ឬ​តាម​វិជ្ជាជីវៈ ឬ​តាម​វិស័យ​ដែល​បាន​កំណត់​ក្នុង​លក្ខន្តិកៈ​របស់​ខ្លួន នឹង​ត្រូវ​រង​វិធានការ​រដ្ឋបាល និង​ពិន័យ​អន្តរការណ៍។

ការ​ព្រមាន​នេះ បន្ទាប់​ពី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​លិខិត​មួយ​ទៅ​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ដោយ​ស្នើ​អោយ​ក្រសួង​ចាត់​វិធានការ​ចំពោះ​លោក ស្រី ចំរើន និង​កញ្ញា ធី សុវណ្ណថា ដែល​ត្រូវ​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​ដោយ​ពុំ​មាន​ការអនុញ្ញាត​តាម​ច្បាប់​សហជីព។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា លោក ស្រី ចំរើន ដែល​អះអាង​ថា​ជា​តំណាង​អោយ​កម្មករ​ប្រមាណ ១០០​នាក់ បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ប្រឆាំង​នឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការ​ចោទ​ប្រកាន់​ថា លោកបាន​​ស្នើ​សុំ​អោយ​សហភាព​អឺរ៉ុប​បញ្ឈប់​ការ​នាំ​ចូល​សំលៀកបំពាក់​ពី​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល