ការធ្វើបាតុកម្មនេះ គឺដើម្បីទាមទារឲ្យក្រុមហ៊ុនគោរពសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងគោរពលក្ខខណ្ឌការងារ ដើម្បីឲ្យការងារបានប្រសើរឡើងនោះ។
លោក សុខ ណារិទ្ធ តំណាងក្រុមបុគ្គលិកណាហ្គាវើល ដែលធ្វើបាតុកម្មបានថ្លែងថា ក្រុមហ៊ុនមិនបានអនុវត្តសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងការយល់ព្រមគ្នានៅឯក្រសួងការងារនោះទេ។
លោកបានបន្តទៀតថា ក្រុមហ៊ុនហាក់មិនមានចេតនាដើម្បីដោះស្រាយបញ្ហាដែលក្រុមបុគ្គលិកទាមទារនោះទេ ដោយក្រុមហ៊ុនបានជ្រើសរើសបុគ្គលិកថ្មីដើម្បីចូលធ្វើការជំនួសទៅវិញ។ ទោះយ៉ាងណាក្រុមបុគ្គលិកនឹងនៅបន្តធ្វើបាតុកម្មទៀតរហូតដល់មានដំណោះស្រាយណាមួយដែលពួកគាត់ទទួលយកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។