តុលាការ​ឃុំខ្លួន​ចិន​តៃវ៉ាន់ និង​ថៃ​២៩​នាក់ ដែល​សង្ស័យ​ចាប់ជំរិត​តាម​អនឡាញ

ដោយ អាស៊ីសេរី
2018-02-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​ច្រក​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​ច្រក​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
Photo: RFA

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុក សុវណ្ណារិទ្ធិ នៅ​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ បាន​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ចំពោះ​ជនជាតិ​ចិន​តៃវ៉ាន់ និង​ថៃ ចំនួន​២៩​នាក់ ដែល​សមត្ថកិច្ច​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ ដោយ​សង្ស័យ​ថា បាន​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់ ថៃ និង​ខ្មែរ សរុប​ចំនួន ៣៣​នាក់ ដោយ​ចោទប្រកាន់​ពួកគេ គឺជា ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ប៉ុន្តែ​ក្រោយពី​សាកសួរ មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​៤​នាក់ ត្រលប់​ទៅផ្ទះ​វិញ ដោយសារ​ពួកគេ ៣​នាក់ គឺជា​អ្នក​អនាម័យ និង​ម្នាក់​ជា​សន្តិសុខ និង​មិនបាន​ពាក់ព័ន្ធ​នឹង​អំពើ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ។តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​ជនជាតិ​ចិន​តៃវ៉ាន់ និង​ថៃ ទាំង​២៩​នាក់ ២​បទ​ល្មើស គឺ ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​តាំង​ខ្លួន​ជា​អ្នករាជការ​សាធារណៈ និង​បទ​កំហែង​យក តាម​មាត្រា​៣៦៣ មាត្រា​៣៧៧ និង មាត្រា​៣៨០ នៃ​ក្រមព្រហ្មទណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល