ពលរដ្ឋ​តវ៉ា​បិទ​ផ្លូវ​និង​ដុត​គ្រឿងចក្រ​ឈូស​ដី​ប្រឆាំង​នឹង​ការ​លក់​ដី​វត្ត​នៅ​ព្រែកលៀប

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១​ពាន់​នាក់ មក​ពី​បី​ភូមិ ដែល​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា ក្នុង​សង្កាត់​ព្រែកលៀប ប្រឆាំង​នឹង​ការ​លក់​ដី​វត្ត​ខ្ទរ និង​ឈាបនដ្ឋាន ឬ​ទី​ប៉ាឆា បាន​យល់​ព្រម​បើក​ផ្លូវ​ជាតិ​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើង​វិញ​ហើយ នៅ​វេលា​ម៉ោង​ប្រមាណ ១០​ព្រឹក បន្ទាប់​ពី​បាន​បិទ​អស់​រយៈពេល​ប្រមាណ ៤​ម៉ោង។
ដោយ សេក បណ្ឌិត
2013-11-23
Share
ដុត​គ្រឿងចក្រ​ឈូស​ដី ៦១០ ពលរដ្ឋ​នាំគ្នា​ដុត​បំផ្លាញ​គ្រឿងចក្រ​ឈូស​ឆាយ​ដី ឬ​អេស្កាវ៉ាទ័រ​មួយ​គ្រឿង និង​បំពង់​ទីប​ជ័រ​បូម​ខ្សាច់​ជា​ច្រើន​ដើម ខាង​មុខ​ប៉ាឆា​នៃ​វត្ត​ខ្ទរ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Mom Sophon

ការ​យល់​ព្រម​បើក​ផ្លូវ​ឡើង​វិញ​នេះ ដោយសារ​ពលរដ្ឋ​ចង់​បញ្ចៀស​កុំ​ឲ្យ​ស្ទះ​ចរាចរណ៍ រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក និង​មាន​ការ​ធានា​ដោះស្រាយ​មិន​ឲ្យ​មាន​ការ​បាត់​បង់​ដី​វត្ត និង​ប៉ាឆា​បូជា​សព​នៅ​ខាង​មុខ​វត្ត​នោះ។

«សំឡេង​អ្នក​តវ៉ា​ទាមទារ​ឲ្យ​ព្រះចៅ​អធិការ​វត្ត និង​ចៅ​សង្កាត់​ចេញ​មក​ដោះស្រាយ»

ក្រុម​អ្នក​ភូមិ​តវ៉ា​ប្រឆាំង​នឹង​ការ​លក់​ដី​របស់​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ និង​ការ​លួច​វាយ​បំផ្លាញ​ប៉ាឆា​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​ជាតិ​៦​អា នៅ​ចំ​ពី​មុខ​វត្ត កាល​ពី​ម៉ោង ១២​អាធ្រាត្រ​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា បាន​ឈាន​ទៅ​ដល់​ការ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា អស់​ជាច្រើន​ម៉ោង គឺ​ចាប់​ពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង​ជាង​១០ ថ្ងៃ​ទី​២៣ វិច្ឆិកា។

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ការ​បិទ​ផ្លូវ​នេះ​ជា​ការ​ប្រឆាំង​នឹង​ក្រុមហ៊ុន អេង កាំង ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ ចៅ​អធិការ​វត្ត គណៈកម្មការ​អាចារ្យ​ទិញ​លក់​ដី​វត្ត និង​បំផ្លាញ​ប៉ាឆា​ដែល​ជា​ទី​កន្លែង​បូជា​សព​របស់​ប្រជាពលរដ្ឋ​ចំណុះ​ជើង​វត្ត មាន​ភូមិ​ខ្ទរ បាក់ខែង និង​ព្រែកលៀប ជាដើម។

នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​នោះ ក្រុម​ប្រជាពលរដ្ឋ​បាន​ដុត​ត្រាក់ទ័រ​របស់​ក្រុមហ៊ុន​មួយ​គ្រឿង និង​គំនរ​ទុយយោ​ធំៗ​សម្រាប់​បូម​ខ្សាច់​ជាច្រើន​រយ​ដើម​ទៀត។

ការ​លក់​ដី​ទី​ប៉ាឆា​វត្ត​ខ្ទរ ស្ថិត​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាន​កើត​ជា​រឿង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អាជ្ញាធរ គណៈកម្មការ​អាចារ្យ ចៅ​អធិការ​វត្ត និង​ក្រសួង​ធម្មការ និង​សាសនា។

ប៉ុន្តែ ជា​ដំបូង​ប្រជាពលរដ្ឋ​បាន​ដាក់​បន្ទុក​ទៅ​លើ​ព្រះចៅ​អធិការ​វត្ត និង​ចៅ​សង្កាត់ លោក ព្រាប មុនី ដោយ​ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​អ្នក​ទាំង​ពីរ​ចេញ​មុខ​មក​ដោះស្រាយ និង​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​ចៅ​សង្កាត់​ព្រែកលៀប លោក ព្រាប មុនី ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ប៉ុន្តែ ព្រះចៅ​អធិការ​វត្ត ព្រះតេជព្រះគុណ ទិន សារ៉ុម មាន​ថេរ​ដីកា​ពន្យល់​ជុំវិញ​បញ្ហា​លក់​ដី​វត្ត​នោះ​ថា ព្រះអង្គ និង​អាជ្ញាធរ​សង្កាត់​មិន​បាន​យល់​ព្រម​លក់​ដូរ​ដី​វត្ត​នោះ​ទេ រឿងរ៉ាវ​ទាំងអស់ គឺ​ពាក់ព័ន្ធ​នឹង​ក្រសួង​ធម្មការ និង​សាសនា ជាមួយ​ក្រុមហ៊ុន អេង កាំង ផ្ទាល់។

ព្រះតេជព្រះគុណ មាន​ថេរ​ដីកា​បន្ត​ថា កាល​ពី​ឆ្នាំ​២០១១ ក្រុម​មន្ត្រី​ក្រសួង​ធម្មការ បាន​មក​បញ្ចុះ​បញ្ចូល​ព្រះតេជព្រះគុណ និង​អាចារ្យ​ឲ្យ​យល់​ព្រម​ប្ដូរ​ទី​ប៉ាឆា​នោះ​ជា​របៀប​ដោះ​ដូរ ដោយសារ​តំបន់​នោះ​ស្ថិត​ក្នុង​ប្លង់​មេ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល។ រឿង​នេះ ព្រះអង្គ​ក៏​មិន​ហ៊ាន​ប្រកែក តែ​ក៏​ពុំ​ទាន់​មាន​ការ​យល់​ព្រម​ទទួល​យក​រូបមន្ត​ដោះ​ដូរ​អ្វី​មួយ​ដែរ គឺ​អ្វីៗ​រហូត​ដល់​ពេល​នេះ ជា​ការ​ចាត់​ចែង​របស់​ក្រុមហ៊ុន និង​ក្រសួង​ធម្មការ។

- ពលរដ្ឋ​កំពុង​មើល​សកម្មភាព​ដុត​ត្រាក់ទ័រ​កាយ​ដី។ ដោយ មុំ សុផុន

- ត្រាក់ទ័រ​កាយ​ដី​ដែល​ពលរដ្ឋ​ដុត។ ដោយ មុំ សុផុន

- ពលរដ្ឋ​កំពុង​មើល​សកម្មភាព​ដុត​ត្រាក់ទ័រ​កាយ​ដី។ ដោយ មុំ សុផុន

- ប៉ាឆា​បូជាសព​ដែល​ក្រុមហ៊ុន​ឯកជន​មួយ​គ្រោង​វាយ​កម្ទេច​ចោល។ ដោយ មុំ សុផុន

- ពលរដ្ឋ​ពីរ​នាក់​កំពុង​ដើរ​ក្បែរ​ត្រាក់ទ័រ​កាយ​ដី​ដែល​គេ​ដុត​នៅ​ក្បែរ​ប៉ាឆា​បូជាសព។ ដោយ មុំ សុផុន

- ពលរដ្ឋ​កំពុង​មើល​សកម្មភាព​ដុត​ត្រាក់ទ័រ​កាយ​ដី។ ដោយ មុំ សុផុន

- បំពង់​ទីប​ដែល​ត្រូវ​ពលរដ្ឋ​ដុត​ចោល។ ដោយ សេក បណ្ឌិត

- បំពង់​ទីប​ដែល​ត្រូវ​ពលរដ្ឋ​ដុត​ចោល។ ដោយ សេក បណ្ឌិត

- ត្រាក់ទ័រ និង​បំពង់​ទីប​ដែល​ត្រូវ​ពលរដ្ឋ​ដុត។ ដោយ សេក បណ្ឌិត

១០- រថយន្ត​ហែ​សព​ត្រូវ​ពលរដ្ឋ​យក​មក​ដាក់ឃាំង​ផ្លូវ​ជាតិ​លេខ​៦។ ដោយ សេក បណ្ឌិត

១១- ពលរដ្ឋ​នាំ​គ្នា​បិទ​ផ្លូវ។ ដោយ សេក បណ្ឌិត

១២- រថយន្ត​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​ស្ទះ​កក​កុញ។ ដោយ សេក បណ្ឌិត

១៣- ពលរដ្ឋ​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៦​។ ដោយ សេក បណ្ឌិត

១៤- ពលរដ្ឋ​បិទ​ផ្លូវ​ជាតិ​លេខ​៦ ក្បែរ​ពោធិ៍​ព្រឹក ហៅ​វត្ត​ខ្ទរ ដើម្បី​សម្ដែង​ការ​តវ៉ា​នៅ​ពេល​ក្រុមហ៊ុន​ប៉ង​វាយ​កម្ទេច​ប៉ាឆា។ ដោយ មុំ សុផុន

១៥- ពលរដ្ឋ​កំពុង​មើល​សកម្មភាព​ដុត​ត្រាក់ទ័រ​កាយ​ដី។ ដោយ មុំ សុផុន

១៦- លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ឫស្សីកែវ កំពុង​តែ​សម្រប​សម្រួល​ជា​មួយ​ពលរដ្ឋ។ ដោយ សេក បណ្ឌិត

១៧- មន្ត្រី​បក្ស​ប្រឆាំង​កំពុង​តែ​សម្រប​សម្រួល​ជា​មួយ​ពលរដ្ឋ។ ដោយ សេក បណ្ឌិត

១៨- ពលរដ្ឋ​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី។ ដោយ សេក បណ្ឌិត

១៩- ពលរដ្ឋ​ស្រែក​ឲ្យ​លោក ឃ្លាំង ហួត ជួយ​អន្តរាគមន៍។ ដោយ សេក បណ្ឌិត

២០- លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ឫស្សីកែវ កំពុង​តែ​សម្រប​សម្រួល​ជា​មួយ​ពលរដ្ឋ។ ដោយ មុំ សុផុន

២១- លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ឫស្សីកែវ កំពុង​តែ​សម្រប​សម្រួល​ជា​មួយ​ពលរដ្ឋ។ ដោយ មុំ សុផុន

២២- ចៅ​អធិការ​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ។ ដោយ សេក បណ្ឌិត

២៣- វាល​ខ្សាច់​នៅ​ក្បែរ​ប៉ាឆា​វត្ត​ខ្ទរ។ ដោយ សេក បណ្ឌិត

២៤- ខ្លោង​ទ្វារ​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ។ ដោយ សេក បណ្ឌិត

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១០
  • រូបទី១១
  • រូបទី១២
  • រូបទី១៣
  • រូបទី១៤
  • រូបទី១៥
  • រូបទី១៦
  • រូបទី១៧
  • រូបទី១៨
  • រូបទី១៩
  • រូបទី២០
  • រូបទី២១
  • រូបទី២២
  • រូបទី២៣
  • រូបទី២៤

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​សេចក្តី​ពន្យល់​ពី​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន បាន​ទេ នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ដោយ​លោក​មាន​ប្រសាសន៍​ថា​ជាប់​រវល់​ប្រជុំ។

អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ឃ្លាំង ហួត ដែល​បាន​ចុះ​ដោះស្រាយ​វិវាទ​បិទ​ផ្លូវ​នេះ ក៏​អះអាង​ថា លោក​មិន​បាន​ដឹង​អំពី​ការ​លក់​ដូរ​ដី​វត្ត​នេះ​ដែរ ប៉ុន្តែ​លោក​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា​នឹង​ស៊ើប​អង្កេត​រក​ការ​ពិត និង​ធានា​មិន​ឲ្យ​មាន​ការ​រំលោភ​យក​ដី​វត្ត និង​ទី​ប៉ាឆា​នោះ​ឡើយ។

លោក​សន្យា​ទៀត​ថា នឹង​នាំ​ដំណឹង​ស្ដីពី​លទ្ធផល​នៃ​ដំណោះស្រាយ​មក​ជម្រាប​អ្នក​ភូមិ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ខាង​មុខ ហើយ​ប្រជាពលរដ្ឋ​ក៏​យល់​ព្រម​រង់ចាំ​នូវ​ដំណោះស្រាយ​នោះ និង​បាន​ព្រមាន​ថា បើ​ពុំ​មាន​លទ្ធផល​ជា​វិជ្ជមាន​ទេ ពួក​គាត់​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​ដោយ​បិទ​ផ្លូវ​ជាតិ​ជា​ថ្មី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល