សាលា​ក្រុង​ហាម​បក្ស​ប្រឆាំង​ប្រារព្ធ​ខួប​៣​ឆ្នាំ​ដល់​អ្នក​រងគ្រោះ​ស្លាប់​នៅ​កោះ​ពេជ្រ

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រារព្ធ​ខួប ៣​ឆ្នាំ ដោយ​ធ្វើ​ពិធី​បង្សុកូល​ជូន​ជន​រងគ្រោះ​នៅ​កោះ​ពេជ្រ ដែល​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​មួយ​កាល​ពី​ឆ្នាំ​២០១០ នៅ​រសៀល​ថ្ងៃ​ទី​២១ វិច្ឆិកា នេះ។
ដោយ វោហារ ជាតិ
2013-11-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​មក​រក​មើល​សាច់ញាតិ​ដែល​បាត់បង់​ជីវិត​ដោយ​ឧបទ្ទវហេតុ​មនុស្ស​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ក្នុង​មន្ទីរពេទ្យ​ព្រះកុសុមៈ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
ប្រជាពលរដ្ឋ​មក​រក​មើល​សាច់ញាតិ​ដែល​បាត់បង់​ជីវិត​ដោយ​ឧបទ្ទវហេតុ​មនុស្ស​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ក្នុង​មន្ទីរពេទ្យ​ព្រះកុសុមៈ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
RFA/Khe Sonorng

សេចក្ដី​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​២១ វិច្ឆិកា ប្រកាស​ថា ពិធី​នេះ​ចាប់​ផ្ដើម​ចាប់​ពី​ម៉ោង ៣ ដល់​ម៉ោង ៦​ល្ងាច នៅ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ក្បែរ​ស្ពាន​នាគ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ ក៏ប៉ុន្តែ សាលា​រាជធានី​ភ្នំពេញ បាន​ហាម​មិន​ឲ្យ​ធ្វើ​ពិធី​នេះ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ថា មូលហេតុ​ដែល​សាលា​រាជធានី​មិន​អនុញ្ញាត ព្រោះ​ថា សាលា​រាជធានី​ក៏​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ឲ្យ​ជន​រងគ្រោះ​ដូច​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ហើយ​ទីតាំង​ដែល​បក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​នោះ គឺ​ជា​កន្លែង​ដែល​សាលា​រាជធានី​កំពុង​រៀប​ចំ​សង់​រោង​បុណ្យ​ផង។ លោក​បន្ថែម​ថា សាលា​រាជធានី​បាន​និមន្ត​ព្រះសង្ឃ ១០៨​អង្គ សូត្រ​មន្ត ហើយ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ អាច​ចូល​រួម​ពិធី​នេះ​ជាមួយ​សាលា​ក្រុង​បាន ដោយ​មិន​បាច់​ចំណាយ​ពេល​ធ្វើ​ដោយ​ឡែក​នាំ​តែ​ពិបាក។

ទោះ​យ៉ាង​ណា លោក ហូរ វ៉ាន់ តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ បដិសេធ ហើយ​បញ្ជាក់​ថា បក្ស​សង្គ្រោះ​ជាតិ នឹង​នៅ​តែ​ធ្វើ​ពិធី​ប្រារព្ធ​វិញ្ញាណក្ខន្ធ​នេះ​ដដែល បើ​ទោះ​ណា​សាលា​រាជធានី​មិន​ព្រម​ក៏ដោយ។ លោក​ថា ក្នុង​ពិធី​នោះ​ធ្វើ​ឡើង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់ ដែល​ពេល​នេះ​នៅ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​នៅ​ឡើយ៖ «មូលហេតុ​ដែល​យើង​ធ្វើ ព្រោះ​យើង​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ជន​រងគ្រោះ​នៅ​ឡើយ​មក​ទល់​ពេល​នេះ»

កាល​ពី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១០ ក្នុង​ពិធី​បុណ្យ​អុំទូក មាន​ព្រឹត្តិការណ៍​មនុស្ស​ផ្អើល​ជាន់​គ្នា​មួយ បណ្ដាល​ឲ្យ​មនុស្ស ៣៥៣​ស្លាប់ និង​ជិត ៤០០​នាក់​របួស។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​ពី​អ្នក​នាង ទេព សុរ៉ាវី៖

២៣-វិច្ឆិកា-២០១០: នៅ​មន្ទីរពេទ្យ​​ព្រះកុសុមៈ ប្រជាពលរដ្ឋ​នាំ​គ្នា​មក​រក​សាច់ញាតិ​ដែល​ស្លាប់ និង​របួស។ RFA/Khe Sonorng

២៣-វិច្ឆិកា-២០១០: សាកសព​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នៅ​តំបន់​កោះពេជ្រ ​​​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​យក។ RFA/Khe Sonorng

២៣-វិច្ឆិកា-២០១០: សាច់ញាតិ​ជន​រង​គ្រោះ​រក​មើល​សាច់ញាតិ​ខ្លួន​ដែល​បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។ RFA/Khe Sonorng

២៣-វិច្ឆិកា-២០១០: អាជ្ញាធរ​មាន​សមត្ថកិច្ច​បំពេញ​បែបបទ​ដើម្បី​ផ្ដល់​សាកសព​ជូន​សាច់ញាតិ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ RFA/Tin Zakariya

២៣-វិច្ឆិកា-២០១០: សាកសព​ជន​រង​គ្រោះ​ដែល​ស្លាប់​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ RFA/Tin Zakariya

២៣-វិច្ឆិកា-២០១០: ជន​រង​គ្រោះ​ដែល​បាន​រួច​ផុត​ជីវិត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ RFA/Tin Zakariya

២៣-វិច្ឆិកា-២០១០: ប៉ូលិស​រក​អត្តសញ្ញាណ​អ្នក​ដែល​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា។ RFA/Ouk Savborey

២៣-វិច្ឆិកា-២០១០: ប្រជាពលរដ្ឋ​រក​មើល​បញ្ជី​ឈ្មោះ​សាច់ញាតិ​របស់​ខ្លួន នៅ​ក្នុង​មន្ទីរពេទ្យ​​ព្រះកេតុមាលា។ RFA/Ouk Savborey

អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​បញ្ជី​ស្នាម​ដើម្បី​ប្រគល់​សាកសព​ជូន​សាច់ញាតិ​ជន​រង​គ្រោះ នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា។ RFA/Ouk Savborey

  • រូប​ទី​១
  • រូប​ទី​២
  • រូប​ទី​៣
  • រូប​ទី​៤
  • រូប​ទី​៥
  • រូប​ទី​៦
  • រូប​ទី​៧
  • រូប​ទី​៨
  • រូប​ទី​៩

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

Kuon pheasa

ពី phnom penh

ខ្ញុំនូវតែមានកាងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការស្លាប់ដ៏ច្រើនសន្ឋឹកសន្ឋាប់ ដោយសារគ្រាន់តែការជាន់គ្នាប៉ុណ្ណឹង !!!!!!!

Nov 22, 2013 06:48 AM

Kuon pheasa

ពី phnom penh

ខ្ញុំនូវតែមានកាងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការស្លាប់ដ៏ច្រើនសន្ឋឹកសន្ឋាប់ ដោយសារគ្រាន់តែការជាន់គ្នាប៉ុណ្ណឹង !!!!!!!

Nov 22, 2013 06:47 AM

គីមលាង

ពី ភ្នំពេញ

ធ្វើឡើងក្នុងគោលបំណងដូចគ្នា គួរតែចូលរួមជាមួយគ្នាទៅ

Nov 22, 2013 12:58 AM

ឈាមស្រែកស្បែកហៅ

ពី ឡូវ៉ែល ស ហ រ

ការពិតហ៊ុន សែននិងបនយួនហាណូយមានចេតនាបំបាត់ចោលនូវប្រពៃណីជាតិខ្មែរមាន
ពីបូរាណនិងទំនាមទំលាប់របស់ស្តេចចោល ដូច្នេះក៏បង្កើតភាពអាណោចអាធម៌និងគួរឲ្យ
ព្រឺក្បាលមួយនៅឆ្នាំ២០១០។​ប្រមានស្តេចឲ្យខ្លបខ្លាចបនយួននិងកញ្ជះដាច់ថ្លៃដែលយកចោរជាឪពុកយកសត្រូវជាសម្លាញ់ម៉ឺនៗឆ្នាំ។ពួកអន្ធពាលអស់វាយកជីវិតកូនខ្មែរមកលេងជាល្បែងប្រើលុយមកទិញជីវិតគេហើយលុយនោះទៀតសោតក៏ជាលុយលួចជាតិសុទ្ធលុយញើស
ឈាមខ្មែរទូរទាំងប្រទេសដែលអន្តរជាតិគេជួយ ។សូមបងប្អូនខ្មែរពិចារណាមើលចុះ?

Nov 21, 2013 10:28 PM

ឈាមស្រែកស្បៃកហៅ

ពី ទូរទាំងប្រទេសខ្មែរ

ជាការពិតណាស់ដែលហ៊ុន សែន មានចិត្តចង់រំលាយពិធីបុណ្យអុំទូក
សំពះព្រះខែ អកអំបុក ឡួយប្រទីបនេះ ដែលខ្មែរតែងតែធ្វើរហូតមកជាប្រពៃណី
របស់ជាតិនិងយកឡេះដើម្បីបិទពិធីនេះចោល តើនេះមិនមែនហ៊ុន សែន វា
ប្រើល្បិចកលទេឬយ៉ាងណា?យួនប្រើឆ្កែរបស់ខ្លួនអោយសម្លាប់កូនខ្មែរក៏សែន
ធ្វើបានដែរនេះបានចំជាឆ្កែដ៏ពិសេសមែន អត់ខួរ!!! ថោកទាបណាស់មើលងាយជីវិតមនុស្ស
មិនស្មើកូនឆ្កែវាផង យកលុយទៅទិញជីវិតកូនខ្ញុំ ចុះបើកូនចៅលោកមេចោរវាវិញតើឈឺចាប់ទេ។

Nov 21, 2013 11:09 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល