ប៉ូលិស​រារាំង​ក្បួនដង្ហែ​ទៅ​កាន់​អគារ​ពុទ្ធសាសនបណ្ឌិត្យ

ដោយ ទេព សុរ៉ាវី
2014-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប៉ូលិស​ប្រហែល​១០០ នាក់ ប្រដាប់​ដោយ​ខែល​ដំបង​ឆក់ នៅ​ម៉ោង​ប្រហែល ៤ រសៀល​ថ្ងៃ​ទី​២៩ ឧសភា បាន​បិទ​ផ្លូវ​សុធារស ម្ដុំ​សាល​ចតុមុខ ដើម្បី​រារាំង ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ និង​តំណាង​សហគមន៍​ដី​ធ្លី បឹង​កក់ និង​បូរី​កីឡា​ប្រហែល​ជាង ៥០ នាក់ និង​អង្គ ដែល​ដង្ហែក្បួន​​ចេញពី​ក្រសួង​ធម្ម​ការ​និង​សាសនា ទៅកាន់​អគារ​ពុទ្ធសាសនបណ្ឌិត្យ នៅ​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ ជាប់​កាស៊ីណូ​ណាហ្គា​វើល។

ការ​រារាំង​បិទ​ផ្លូវ​នោះ​មិន​មាន​អំពើ​ហិង្សា​ទេ។

មុននឹង​ហែ​ក្បួន​ទៅ​កាន់​អគារ​ពុទ្ធសាសនបណ្ឌិត្យ ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ និង​តំណាង​សហគមន៍​ដី​ធ្លី​ទាំង​នោះ ​បាន​ដង្ហែក្បួន​ចេញពី​ព្រះអង្គ​ដងកើ មុខ​ព្រះ​បរម​រាជវាំង ទៅកាន់​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​ដាក់​ញត្តិ ខ្លាច​ក្រែង​រដ្ឋាភិបាល​លក់ អគារ​ពុទ្ធសាសនបណ្ឌិត្យ នៅ​ភ្នំពេញ។

ការ​ដង្ហែក្បួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​របង​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​បាន​គេ​វាយ​ចោល ធ្វើ​ឲ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ស្រឡាញ់​ព្រះពុទ្ធសាសនា ព្រួយ​បារម្ភ​ខ្លាចក្រែង​រដ្ឋាភិបាល​ដូរ​អគារ ពុទ្ធសាសនបណ្ឌិត្យ ដូច​អាគារ​នានា រដ្ឋ​មុនៗ​ទៀត។

អ្នក​គោរពស្រឡាញ់​ព្រះពុទ្ធសាសនា ព្រួយ​បារម្ភ​ខ្លាចក្រែង​រដ្ឋាភិបាល​លក់ដូរ ​អគារ​ពុទ្ធសាសនបណ្ឌិត្យ​មួយ​នេះ ដូច​អគារ​នានា​របស់​រដ្ឋ​មុនៗ​ទៀត។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នក​នាង ទេព សុរ៉ាវី ដូច​ត​ទៅ៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
Share

អ្នក​អាន​អនាមិក

កុំថាឡើយគ្រហស្ថសូម្បីតែព្រសង្ឃក៏ចាត់ការដែរ ពិតណាស់ក្រប់​ត្នោត​យូ​ឆាប់គង់ដុះចេញជាដើមត្នោត ការករសាង​វត្តវា មិនប្រាកដថាជាអ្នកកាន់ អ្នកគោរព្វ ពុទ្ធសាសនាដែរ ពាក្យថាកាន់ ពាក្យថាគោរព្វ គឺសំដៅទៅលើការ​ប្រព្រិត្ត មិនមែនការគ្រាន់តែ​និយាយនៅទេ ដូចការកាន់គ្រូ ការរៀនល្បៀនជាដើម គេតែងធ្វើតាមការប្រាប់ការប្រៀនប្រដៅរបស់គ្រូ ចុះរដ្ឋយើងរាល់​ថ្ងៃវិញ​យ៉ាងមេចដែរ ចំណុចនេះលោកអ្នកអាចរក​ចម្លើយដោយខ្លួនឯង​បានហើយ។

May 30, 2014 02:41 AM

អ្នក​អាន​អនាមិក

គ្រាប់ត្នោតយូឆាប់វាគង់តែដុុះមកជាដើមត្នោត ថ្ងៃនេះពេលនេះ​លោកអ្នក​ឃើញហើយថាការពិតវាជាគ្រាប់អ្វី តើការសាងសង់វត្តវានោះ​ពិតជាដើម្បីព្រះសង្ឃ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា​ដែលចេញពី​ឌួងចិត្ត​មែនទេ តើពាក្យថាកាន់ ពាក្យថាគោរព្វនេះមានន័យ​យ៉ាងណា​ ដូចលោកអ្នកធ្លាប់កាន់គ្រូ កាន់អាគមន​រៀនល្បៀនអញ្ចឹង ហើយយើងឆ្លុះបញ្ចាំងទៅនិងរដ្ឋរាល់ថ្ងៃ​ដែលគេថាកាន់ពុទ្ធសាសនា តើយ៉ាងមេចដែរ ចម្លើយវានិងប្រាប់​អ្នកភ្លាម។

May 30, 2014 12:38 AM

អ្នក​អាន​អនាមិក

គ្រាប់ត្នោតយូឆាប់វាគង់តែដុុះមកជាដើមត្នោត ថ្ងៃនេះពេលនេះ​លោកអ្នក​ឃើញហើយថាការពិតវាជាគ្រាប់អ្វី តើការសាងសង់វត្តវានោះ​ពិតជាដើម្បីព្រះសង្ឃ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា​ដែលចេញពី​ឌួងចិត្ត​មែនទេ តើពាក្យថាកាន់ ពាក្យថាគោរព្វនេះមានន័យ​យ៉ាងណា​ ដូចលោកអ្នកធ្លាប់កាន់គ្រូ កាន់អាគមន​រៀនល្បៀនអញ្ចឹង ហើយយើងឆ្លុះបញ្ចាំងទៅនិងរដ្ឋរាល់ថ្ងៃ​ដែលគេថាកាន់ពុទ្ធសាសនា តើយ៉ាងមេចដែរ ចម្លើយវានិងប្រាប់​អ្នកភ្លាម។

May 30, 2014 12:37 AM

អ្នក​អាន​អនាមិក

គ្រាប់ត្នោតវាគង់តែដុុះមកជាដើមត្នោត ថ្ងៃនេះពេលនេះលោកអ្នក​ឃើញហើយថាការពិតវាជាគ្រាប់អ្វី តើការសាងសង់វត្តវានោះ​ពិតជាដើម្បីព្រះសង្ឃ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា​ដែលចេញពី​ឌួងចិត្ត​មែនទេ តើពាក្យថាកាន់ ពាក្យថាគោរព្វនេះមានន័យ​យ៉ាងណា​ ដូចលោកអ្នកធ្លាប់កាន់គ្រូ កាន់អាគមន​រៀនល្បៀនអញ្ចឹង ហើយយើងឆ្លុះបញ្ចាំងទៅនិងរដ្ឋរាល់ថ្ងៃ​ដែលគេថាកាន់ពុទ្ធសាសនា តើយ៉ាងមេចដែរ ចម្លើយវានិងប្រាប់​អ្នកភ្លាម។

May 30, 2014 12:35 AM

អ្នក​អាន​អនាមិក

សន្តានចោរកំពុងលក់បង្ហើយ ព្រោះដឹងខ្លួនថាគ្មានសូម្បីជើងកៅអីមួយទេសំរាប់អណត្ត
ក្រោយ

May 29, 2014 11:48 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល