កម្ពុជា​បាន​មេដាយ​មាស​៤​ពី​ស៊ីហ្គេម

មក​ទល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ នេះ កម្ពុជា​ទទួល​បាន​មេដាយ​មាស ៤ ប្រាក់​ចំនួន ៧ និង​មេដាយ​សម្រិត ១៥ ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម (Sea Games) លើក​ទី​២៧ ដែល​​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ធ្វើ​ជា​ម្ចាស់​ផ្ទះ។
ដោយ វោហារ ជាតិ
2013.12.15
Share on WhatsApp
Share on WhatsApp

គេហទំព័រ​ស៊ីហ្គេម ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ធ្នូ ដែល​​ប្រកាស​លទ្ធផល​មេដាយ​បណ្ដើរៗ ​ពី​ការ​ប្រកួត​​នេះ ​បង្ហាញ​ថា ប្រទេស​ថៃ (Thailand) បាន​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ ហើយ​ប្រទេស​ដែល​​​បាន​មេដាយ​តិច​ជាង​គេ​​នោះ​ គឺ​កោះ​​​ទីម័រ (Timor-Leste) បាន​មេដាយ​សម្រិត​១។

ខាង​ក្រោម​នេះ ជា​លទ្ធផល​ផ្សាយ​ដោយ​គេហទំព័រ​ស៊ីហ្គេម ថ្ងៃ​ទី​១៥ ធ្នូ គឺ​ប្រទេស​​ថៃ ឈ្នះ​មេដាយ​មាស ៤២ ប្រាក់ ៣៦ សម្រិត ៣៨។ មីយ៉ាន់ម៉ា (Myanmar) ដែល​កាល​មុន​នេះ​បាន​​ឈ្នះ​មេដៃ​នាំ​មុខ​គេ​នោះ បាន​ធ្លាក់​មក​លេខ​រៀង​ទី​២​​​​វិញ គឺ​បាន​មេដាយ​មាស ៣៦ ប្រាក់ ៣០ សម្រិត ៣៣។ ប្រទេស​​វៀតណាម (Vietnam) នៅ​រក្សា​ចំណាត់​ថ្នាក់​លេខ​៣ ដដែល ​គឺ​មេដាយ​មាស ៣៥ ប្រាក់ ៣២ សម្រិត ៤០។

ឥណ្ឌូនេស៊ី (Indonesia) បាន​មេដាយ​មាស ៣១ ប្រាក់ ៤៦ សម្រិត ៤១។ ម៉ាឡេស៊ី (Malaysia) មាស ២១ ប្រាក់ ១៥ សម្រិត ៣៧។ ប្រទេស​សិង្ហបុរី (Singapore) បាន​មេដាយ​មាស ១៥ ប្រាក់ ១២ សម្រិត ២១។ ប្រទេស​ហ្វីលីពីន (Philippines) មេដាយ​មាស ៩ ប្រាក់ ១២ សម្រិត ២១។ ប្រទេស​ឡាវ (Laos) ឈ្នះ​មេដាយ​មាស ២ ប្រាក់ ៥ សម្រិត ១៨។ ប្រទេស​ប្រ៊ុយណេ (Brunei) មេដាយ​មាស ១ សម្រិត ៤។ ចំណែក​ប្រទេស​ទីម៉ឡេស៍ បាន​មេដាយ​សម្រិត​១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល