ប័ណ្ណសារព័ត៌មាន
2024-02-29
ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ដានីញ៉ែល ក្រៃថេនប្រ៊ីង (Daniel Kritenbrink) និងឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក យេត រ័យ យ៉ាល់ (Jed Royal) បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ និងដោះស្រាយបញ្ហាដែលជាកង្វល់រួម។
2024-02-28
ច្បាប់ស្ដីពីពពោះជំនួសនៅក្នុងប្រទេសកម្ពុជា មិនទាន់ចេញរួចនៅឡើយទេ បើទោះបីជាក្រសួងជាច្រើន បានរួមគ្នាធ្វើសេចក្តីព្រាងច្បាប់នេះ រយៈពេល៥ឆ្នាំមកហើយក្តី។ ស្របពេលដែលកម្ពុជា មិនទាន់មានច្បាប់ស្ដីពីពពោះកូនជំនួសនេះ សមត្ថកិច្ចកម្ពុជាសង្ស័យថា ក្រុមជនល្មើសនៅតែបន្តជួលស្ត្រីខ្មែរមួយចំនួន ឱ្យស៊ីឈ្នួលពពោះ ឱ្យជនបរទេសនៅឡើយ គ្រាន់តែប្ដូរទិសដៅចេញពីកម្ពុជា ទៅធ្វើនៅប្រទេសចិនវិញ។
2024-02-28
សាច់ញាតិជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ស្នើដល់អ្នកបើកបរកុំឱ្យទទួលទានគ្រឿងស្រវឹង។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ដើម្បីកាត់បន្ថយអត្រាមរណភាពពលរដ្ឋនៅលើដងផ្លូវ លុះត្រាតែរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងឲ្យបានឆាប់។
2024-02-28
ពលរដ្ឋដែលអះអាងថា ពួកគេចាញ់បោកក្រុមហ៊ុនប្រ៊ីលានស៊ីធី របស់ ឧកញ៉ា ឡេង ចាន់ណា បារម្ភពីម្ចាស់បំណុលរឹបអូសទ្រព្យសម្បត្តិ ខណៈម្ចាស់ក្រុមហ៊ុន និងអាជ្ញាធរយឺតយ៉ាវដោះស្រាយបញ្ហាជូនពួកគាត់។ ពួកគាត់ខកចិត្តដែលសមត្ថកិច្ចគ្មានវិធានការជាក់លាក់ដើម្បីដាក់សម្ពាធឱ្យឧកញ៉ា ឡេង ចាន់ណា ឱ្យដោះស្រាយបញ្ហាជូនពួកគាត់។
2024-02-28
មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍នេសាទបារម្ភជាថ្មីទៀត ពីការថយចុះទិន្នផលត្រីក្នុងតំបន់បឹងទន្លេសាប ក្រោយគេឃើញមានឧបករណ៍នេសាទខុសច្បាប់ទ្រង់ទ្រាយធំក្នុងតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ធំ។
2024-02-27
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ហៅកាត់ថា APHR) ព្រួយបារម្ភជាខ្លាំងដែលកម្ពុជានឹងមិនត្រឹមតែជារដ្ឋឯកបក្សប៉ុណ្ណោះទេ តែក៏ជារដ្ឋគ្រប់គ្រងដោយគ្រួសារតែមួយផងដែរ។ ក្តីបារម្ភនេះកើតមានឡើងក្រោយកម្ពុជាទើបបានរៀបចំព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃទី២៥ ខែកុម្ភៈ។
2024-02-27
ពលរដ្ឋ និងសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរបញ្ឈប់ការរឹតត្បិតលើការដាក់តាំងពិព័រណ៍សិល្បៈ ការស្នើរបស់ពលរដ្ឋ និងសង្គមស៊ីវិល ក្រោយកងកម្លាំងនគរបាលខណ្ឌច្បារអំពៅមួយក្រុម កាលពីថ្ងៃទី២៥ ខែកុម្ភៈ បានចុះដកហូតរូបថតដែលត្រូវបានដាក់តាំងពិព័រណ៍ស្ដីពីផ្ទះ និងជីវិត ដោយអង្គការសមាគមធាងត្នោត (STT) រៀបចំនៅភោជនីយដ្ឋានមួយកន្លែងនៅរាជធានីភ្នំពេញ។
2024-02-27
សង្គមស៊ីវិលស្នើដល់រដ្ឋាភិបាល ឲ្យដោះស្រាយក្ដីបារម្ភរបស់អ្នកវិនិយោគបរទេស អំពីល្បែងអនឡាញនៅកម្ពុជា។ ការលើកឡើងនេះ ក្រោយអ្នកវិនិយោគជប៉ុន លើកឡើងពីក្ដីបារម្ភរបស់ពួកគេ ប្រាប់ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល នៅពេលលោកចុះត្រួតពិនិត្យច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ កុម្ភៈ។
2024-02-27
ពលរដ្ឋមួយចំនួននៅខេត្តសៀមរាប បានចាប់យកជំនាញចម្លាក់ថ្ម ដើម្បីបង្ហាញស្នាដៃវប្បធម៌ រក្សាកេរដំណែលដូនតា និងរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ ពួកគាត់បានឆ្លាក់ចម្លាក់ថ្មភក់ដោយយកគំរូតាមរូបចម្លាក់តាមជញ្ជាំងប្រាសាទបុរាណនានាក្នុងខេត្តសៀមរាប។
2024-02-26
សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ចូលទិវង្គត កាលពីវេលាម៉ោង ៥ និង ៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ដោយជរាពាធ ក្នុងជន្មាយុ ៩៣ព្រះវស្សា។
2024-02-26
មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលកម្ពុជាលើកឡើងដូចៗ គ្នាថា ការយាងទៅពិនិត្យសុខភាពរបស់អង្គព្រះមហាក្សត្រនៅប្រទេសចិន បញ្ជាក់ថា វិស័យសុខាភិបាលកម្ពុជាទន់ខ្សោយ។ ការលើកឡើងដូច្នេះ ក្រោយពីព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅតែយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន បើទោះបីជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបង្កើតក្រុមគ្រូពេទ្យពិនិត្យតាមដានសុខភាពអង្គព្រះមហាក្សត្រក៏ដោយ។
2024-02-24
សមត្ថកិច្ចរកឃើញម៉ូតូដែលត្រូវចោរលួចចំនួន ៣១គ្រឿង និងស្លាកម៉ូតូចំនួន១១២ ពេលចុះបង្ក្រាបឃ្លាំងមួយនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
2024-02-24
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏បានចូលរួមគាំទ្រលើបេក្ខភាពមួយចំនួនដែលឈរឈ្មោះជាប្រធានសមាគម នៅមុនការបោះឆ្នោតមកដល់ ក៏ប៉ុន្តែ បេក្ខភាពដែល លោក ហ៊ុន សែន គាំទ្រនោះ មានការរិះគន់ជាច្រើន។
2024-02-23
ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា នាំយកមហោស្រពភាពយន្តអឺរ៉ុប (EUFF 2024) លើកទី១៥ មកបញ្ចាំងនៅ ទីក្រុងភ្នំពេញម្តងទៀត បន្ទាប់ពីទទួលបានជោគជ័យ កាលពីឆ្នាំ២០២៣។ មហោស្រពភាពយន្តអឺរ៉ុប បានចាប់ផ្តើមតាំងពីឆ្នាំ២០០៣ មក ដោយមានការចូលរួមពីប្រទេសចំនួន២៣ នៅទូទាំងទ្វីបអឺរ៉ុប។
2024-02-22
កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនជាតិចិនចំនួន ២នាក់ទៅតុលាការដោយចោទប្រកាន់ថា ពួកគេកាន់កាប់អាវុធខុសច្បាប់ និងបង្កហិង្សាដោយចេតនា។ មន្ត្រីសង្គមស៊ីវិលនៅតែព្រួយបារម្ភ និងមានចម្ងល់ចំពោះជនបរទេសដែលអាចកាន់កាប់អាវុធសម្រាប់ប្រើប្រាស់លើទឹកដីកម្ពុជា ដែលបង្កការភ័យខ្លាចដល់ពលរដ្ឋ។