ប័ណ្ណសារព័ត៌មាន
2013-03-23
អាជ្ញាធរថៃ បានយល់ព្រមបើកច្រកទ្វារតំបន់រវាងខេត្តត្រាត និងខេត្តបាត់ដំបង ឡើងវិញ ក្រោយពីថៃ បានបិទដោយឯកតោភាគីអស់មួយរយៈពេលមក ព្រោះពួកគេមានការខឹងចំពោះប្រជាពលរដ្ឋខ្មែរដែលចេះតែចូលទៅលួចកាប់ឈើនៅក្នុងទឹកដីថៃ។
2013-03-23
សង្គមស៊ីវិល និងប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានស្នើឲ្យរាជរដ្ឋាភិបាលពន្លឿនការអភិវឌ្ឍតាមព្រំដែន និងលើកទឹកចិត្តកសិករឲ្យទៅសង់លំនៅឋានឲ្យបានច្រើន ដើម្បីទប់ស្កាត់ការលួចរំកិលបង្គោលព្រំដែនពីប្រទេសជិតខាង។
2013-03-22
នៅដើមឆ្នាំ២០១៣ នេះ រដ្ឋាភិបាលមានភាពយឺតយ៉ាវក្នុងការបើកប្រាក់ឧបត្ថម្ភដល់ក្រុមប្រឹក្សាក្រុង និងស្រុក នៅទូទាំងប្រទេសកម្ពុជា ដែលញ៉ាំងឲ្យពួកគាត់ជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងប៉ះពាល់ដល់សតិអារម្មណ៍នៅពេលបំពេញការងារថែមទៀត។
2013-03-22
ប្រជាពលរដ្ឋខ្មែរ និងសកម្មជនព្រំដែនមួយចំនួនកំពុងព្រួយបារម្ភខ្លាចបាត់បង់ទឹកដីមួយផ្នែកទៀត ទៅឲ្យប្រទេសថៃ ដូចករណីដែលអ្នកស្រុកចោទថា បាត់ដីទៅឲ្យប្រទេសវៀតណាម ចំពោះផែនការកំណត់បង្គោលព្រំដែនគោកជាមួយប្រទេសថៃ នាពេលខាងមុខ។
2013-03-22
កម្មកររោងចក្រពីរ ដែលផលិតស្បែកជើងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងខេត្តកណ្ដាល ឈ្មោះ មែកណេតធ៍ ហ៊្វូតវែរ (Magnate Footwear) និងកម្មកររោងចក្រវីនស្តារ (Wing star shoes) សន្យាបន្តការតវ៉ាទៀត បន្ទាប់ពីពួកគេបាននាំគ្នាតវ៉ាអស់ជាច្រើនថ្ងៃ។
2013-03-22
មួយរយៈពេលកន្លងមកនេះ ក្រុមកម្មកររោងចក្រកាត់ដេរ បានទាមទារឲ្យនិយោជកដំឡើងប្រាក់ខែគោល ពី ៦១ដុល្លារ ទៅដល់ចន្លោះពី ១២០ ទៅ ១៥០ដុល្លារ។ បញ្ហានេះ ធ្វើឲ្យមានការជួបប្រជុំគ្នាជាច្រើនដងរវាងរដ្ឋាភិបាល តំណាងក្រុមហ៊ុនកាត់ដេរ និងសហជីពកម្មករ។
2013-03-22
មន្ត្រីរាជការតែងតែទទួលបានប្រាក់ខែមិនទៀងថ្ងៃបើកស្ទើររាល់ខែ ដែលនាំឲ្យប៉ះពាល់ដល់ការងារផង និងជីវភាពមន្ត្រីរាជការផង។ ជាក់ស្តែង មន្ត្រីរាជការនៅខេត្តកំពង់ស្ពឺ មិនទាន់បានបើកប្រាក់ខែមករា និងកុម្ភៈ នៅឡើយមកដល់ថ្ងៃទី២១ ខែមីនា។
2013-03-22
រដ្ឋាភិបាលកម្ពុជា កំពុងជំរុញឲ្យអនុម័តសេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានឆាប់ ដែលបានចែងអំពីការដាក់កំហិតឲ្យអ្នករួមដំណើរត្រូវតែពាក់មួកសុវត្ថិភាព ហើយផាកពិន័យ និងដាក់ទោសទណ្ឌមួយទ្វេជា ៥ដង ដើម្បីជាការចាប់បង្ខំឲ្យមនុស្សគោរពច្បាប់ចារាចរណ៍។
2013-03-21
កម្មករនៅរោងចក្រផលិតស្បែកជើង វីន ស្តា (Win Star) ស្ថិតនៅក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបិទផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃ២១ ខែមីនា ដើម្បីឲ្យថៅកែដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ១០០ដុល្លារ។
2013-03-20
អ្នកវិភាគបញ្ហាសង្គម និងប្រជាពលរដ្ឋ ស្នើឲ្យរាជរដ្ឋាភិបាល និងអ្នកនយោបាយគ្រប់និន្នាការនយោបាយ សហការគ្នាការពារ និងទប់ស្កាត់រាល់សកម្មភាពឈ្លានពានទឹកដីពីប្រទេសជិតខាងកម្ពុជា បន្ទាប់ពីឃើញទាហានថៃ បានពង្រាយកងទ័ពឈរជើងចូលទឹកដីខ្មែរធ្លាប់កាន់កាប់។
2013-03-20
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ និងជាឧបនាយករដ្ឋមន្ត្រី រួមជាមួយឯកអគ្គរាជទូតជប៉ុន នៅប្រទេសកម្ពុជា លោក យូជី គូម៉ាម៉ារ៉ូ (Yuji Kumamaru) នៅថ្ងៃទី២០ ខែមីនា បានបិទវគ្គហ្វឹកហ្វឺនមួយនៃកងរក្សាសន្តិភាពកម្ពុជា នៅឯវិទ្យាស្ថានជាតិកងរក្សាសន្តិភាពដោះមីន និងបោសសម្អាតកាកសំណល់សង្គ្រាម នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
2013-03-20
ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការទទួលព័ត៌មានអំពីការអភិវឌ្ឍឃុំ សង្កាត់ គឺជាកត្តាចាំបាច់ក្នុងការរួមចំណែកនៃការអភិវឌ្ឍប្រកបដោយតម្លាភាព ស្របទៅតាមគោលការណ៍អភិបាលកិច្ចល្អតាមបែបរបបនយោបាយប្រជាធិបតេយ្យ ក៏ប៉ុន្តែមានប្រជាជនខ្លះមិនសូវយល់ពីបញ្ហានេះទេ។
2013-03-19
អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បានរកឃើញថា ចាប់តាំងពីរដ្ឋាភិបាលខ្មែរ បានចេញសេចក្តីប្រកាសហាមមិនឱ្យបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី (Malaysia) តទៅទៀតនោះ មានក្រុមហ៊ុនខ្លះបានត្រូវរ៉ូវជាមួយអាជ្ញាធរម៉ាឡេស៊ី ទប់ស្កាត់ពលករខ្មែរដែលចប់កុងត្រាការងារទៅហើយ មិនឱ្យវិលត្រឡប់មកស្រុកវិញទេ។
2013-03-17
បើទោះបីជារដ្ឋាភិបាលបានដាក់បញ្ជាសាជាថ្មីឱ្យបង្ក្រាបការជួញដូរឈើគ្រញូង និងទប់ស្កាត់តាមព្រំដែនកម្ពុជា-ថៃ កុំឱ្យប្រជាពលរដ្ឋឆ្លងដែនទៅកាប់ឈើក៏ដោយ ក៏បច្ចុប្បន្ននៅតែមានប្រជាពលរដ្ឋខ្លះនាំគ្នាឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ដដែល។
2013-03-17
របាយការណ៍អង្គការសហប្រជាជាតិនៃកម្មវិធីអភិវឌ្ឍន៍ បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងពិន្ទុល្អលើវិស័យសិក្សាធិការ រួមទាំងភាពមានការងារធ្វើរបស់ប្រជាពលរដ្ឋខ្មែរ។ ក៏ប៉ុន្តែ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល រួមទាំងមន្ត្រីសហជីព ឆ្លើយថា របាយការណ៍នេះមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា ទេ។