ប័ណ្ណសារព័ត៌មាន
2013-03-01
ការប្រឹងប្រែងរបស់កម្មករកម្មការិនីរោងចក្រកាត់ដេរឃីងឡែន (Kingsland) ធ្វើសកម្មភាពដូចជាកូដកម្មដេកយាមនៅមុខរោងចក្រ បិទផ្លូវជាតិ ឈរលើកបដាអហិង្សា និងបង្អត់អាហារ ក្នុងន័យទាមទារឲ្យមានដំណោះស្រាយប្រាក់អតីតភាពការងារដល់ពួកគេ កំពុងមានលទ្ធផលផ្លែផ្កាជាបណ្ដើរៗហើយ ក្រោយពីមានកិច្ចប្រជុំមួយនៅថ្ងៃសុក្រ ទី១ ខែមីនា។
2013-03-01
សាធារណជនមួយចំនួន បានសម្ដែងការព្រួយបារម្ភអំពីអនាគតយុវវ័យសព្វថ្ងៃនេះ ថានឹងមានបញ្ហាប្រឈមមុខនូវភាពខ្វះខាតចំណេះដឹង និងមិនអាចធ្វើជាទំពាំងស្នងឫស្សីដូចដែលសុភាសិតបុរាណខ្មែរបានលើកឡើងនោះទេ។
2013-03-01
ពលរដ្ឋកម្ពុជា និងអតីតយោធាខ្មែរក្រហមនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឲ្យដឹងថា ភាគីថៃ បានចូលឈរជើងចំណុចទីតាំងសំខាន់ៗរួមមាន ជួរភ្នំដងរែក និងបន្តរំកិលព្រំដែនចូលដីស្រែចម្ការរបស់កម្ពុជា មួយផ្នែកធំបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន។
2013-03-01
មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានឡើងរវាងរថយន្តពីរគ្រឿង ដែលបានបើកបរក្នុងទិសដៅផ្ទុយគ្នា។ គ្រោះថ្នាក់នោះ បានបណ្ដាលឲ្យរថយន្តដឹកថ្មធន់ធំមួយគ្រឿង បានបន្តជ្រុលចង្កូតទៅបុកបង្គោលភ្លើងអគ្គិសនីបាក់ដួលរលំតគ្នាអស់ចំនួន ១០ដើម នៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៦ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
2013-02-28
កម្មកររោងចក្រកាត់ដេរឃីងឡែន (Kingsland) ជិត ១០០នាក់ បានប្ដូរយុទ្ធសាស្ត្រពីការធ្វើកូដកម្មបិទផ្លូវជាតិលេខ២ មកជាការធ្វើកូដកម្មការបង្អត់អាហារវិញនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ។
2013-02-28
អនុប្រធានអាជ្ញាធរជាតិបោសសំអាតគ្រាប់មីន លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក វីល្លៀម ថត (William Todd) នៅថ្ងៃទី២៨ ខែកុម្ភៈ បានបិទវគ្គលើកដំបូងនៃការហ្វឹកហ្វឺនដល់បុគ្គលិកចំនួន ១៣នាក់របស់ស៊ីម៉ាក់ (CMAC = Cambodian Mine Action Center) ខាងជំនាញមុជទឹករាវរកគ្រាប់មីននៅបាតសមុទ្រ និងទន្លេជាដើម។
2013-02-28
ការតស៊ូតវ៉ាដើម្បីផលប្រយោជន៍គ្រូបង្រៀន និងកម្មករ គឺជាទិសដៅសកម្មភាពដែលលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានប្រកាន់យក ក្នុងការបម្រើសង្គម និងប្រទេសជាតិ។
2013-02-28
អ្នកជំនាញអាជីវកម្មយល់ថា បញ្ហាប្រឈមដែលមិនអាចពង្រីកសហគ្រាសលក្ខណៈគ្រួសារទៅជាអាជីវកម្មមធ្យមបាន គឺបណ្ដាលមកពីកង្វះធនធានមនុស្ស ហិរញ្ញវត្ថុ និងការគ្រប់គ្រងផែនការអាជីវកម្មនៅអន់ខ្សោយ ហើយប្រភេទអាជីវកម្មមួយចំនួន មិនអាចពង្រីកបានឡើយ ដោយសារតែតម្រូវការមានកំណត់។
2013-02-27
ភាគីរោងចក្រនៅតែមិនព្រមដំឡើងប្រាក់ខែឲ្យកម្មករឲ្យច្រើនជាង ៧២ដុល្លារឡើយ តាមការទាមទាររបស់ក្រុមតំណាងកម្មករឡើយ។ ការប្រកាន់ជំហរបែបនេះ ធ្វើឡើងបន្ទាប់ពីភាគីថៅកែរោងចក្រ និងភាគីសហជីព បើកការចរចាជាថ្មីស្ដីពីការដំឡើងប្រាក់ខែគោលទាបបំផុត នៅថ្ងៃទី២៧ ខែកុម្ភៈ។
2013-02-27
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង នៅថ្ងៃទី២៧ ខែកុម្ភៈ បានក្រើនរំលឹកដល់មន្ត្រីរាជការ និងបុគ្គលិកបម្រើការងារនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជិត ៣០០នាក់ ឲ្យរក្សាភាពស្អាតស្អំ និងមិនត្រូវប្រព្រឹត្តអំពើពុករលួយនៅក្នុងការផ្តល់សេវាផ្សេងៗ និងកិច្ចការងារប្រចាំថ្ងៃនោះឡើយ។
2013-02-27
កងយោធពលខេមរភូមិន្ទ ប្រចាំការនៅតំបន់ព្រំដែនកម្ពុជា-ថៃ បានបង្ហាញទឹកចិត្តក្លាហាន ពុះពារការពារបូរណភាពទឹកដី មិនឲ្យកងទ័ពថៃ ឈ្លានពានកម្ពុជា នោះឡើយ។
2013-02-27
ក្រសួងទេសចរណ៍ បានអះអាងថា ចាប់ពីពេលនេះតទៅ ចំនួនទេសចរបរទេសដែលចូលមកទស្សនាកម្ពុជា នឹងមិនថយចុះទេ ពីព្រោះតែគោលដៅធំនៃតំបន់ទេសចរណ៍នៅអាស៊ីប៉ាស៊ីហ្វិក ដែលជាគោលដៅរបស់កម្ពុជា មានចំនួនទេសចរកើនឡើងដល់ ៧៦ភាគរយ ទៅហើយនោះ។
2013-02-26
ក្រុមគ្រូពេទ្យបង្អែកស្រុកព្រៃឈរ ជាង ៣០នាក់ បានឲ្យដឹងនៅថ្ងៃទី២៦ កុម្ភៈ ថា ពួកគាត់មិនទាន់បានបើកប្រាក់ឧបត្ថម្ភមូលនិធិសមធម៌ចំនួន ៥ខែមកហើយ។
2013-02-26
កិច្ចប្រជុំក្រុមប្រឹក្សាការងារដែលមានតំណាងមកពីរដ្ឋាភិបាល សហជីព និងសមាគមកាត់ដេរកម្ពុជា បរាជ័យក្នុងការចរចាកំណត់ប្រាក់ខែគោលថ្មី។ លទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី២៦ កុម្ភៈ មិនបានជោគជ័យដោយសារការខ្វែងគំនិតគ្នាលើចំនួនប្រាក់ខែគោល រវាងសហជីពកម្មករ និងសមាគមកាត់ដេរកម្ពុជា។ ភាគីទាំងបីគ្រោងនឹងបន្តកិច្ចពិភាក្សានៅថ្ងៃពុធ នេះទៀត។
2013-02-26
នៅថ្ងៃទី២៦ កុម្ភៈ មន្ត្រីការពារជាតិកម្ពុជា និងថៃ បើកកិច្ចពិភាក្សាបន្ទាន់មួយនៅលើប្រាសាទព្រះវិហារ ដើម្បីទម្លាយភាពជាប់គាំងផ្នែកយោធា ដែលអាចនឹងប្រឈមដោយសព្វាវុធនៅមុនការបកស្រាយឡើងវិញ សាលដីកាឆ្នាំ១៩៦២ នៅពាក់កណ្ដាលខែមេសា ខាងមុខនេះ។