ប័ណ្ណសារព័ត៌មាន
2024-12-04
អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលគ្រឹះ និងតួប្រាសាទមួយកន្លែង ដែលសង់លើកំពូលភ្នំក្រោមក្នុងខេត្តសៀមរាបជាប់តំបន់បឹងទន្លេសាប នៅបំណាច់ឆ្នាំ២០២៤នេះ។
2024-12-04
អាជ្ញាធរកម្ពុជាបានបិទខ្ទប់គេហទំព័រចំនួន ១៦ ទាក់ទងនឹងការប្តូររូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ដែលជាវិធានការឆ្លើយតបនឹងបទល្មើសឆបោកតាមអនឡាញ។ នេះបានតាមការផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា (NikkeiAsia) រាយការណ៍កាលពីថ្ងៃទី៣ ខែធ្នូ។
2024-12-03
អតីតទាហានមានពិការភាពស្នើរដ្ឋាភិបាលបើកប្រាក់ជំនួយសង្គមសម្រាប់ខែវិច្ឆិកាកន្លងទៅឱ្យបានឆាប់ ខណៈពួកគាត់រំពឹងតែទៅលើប្រាក់ជំនួយសង្គមនេះ ដើម្បីដោះស្រាយជីវភាព និងមើលជំងឺ។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរពិនិត្យមូលហេតុដែលនាំឱ្យមានភាពយឺតយ៉ាវ និងដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស។
2024-12-02
ពលរដ្ឋខ្មែរក្រោម ទាមទារឲ្យរដ្ឋាភិបាលវៀតណាម ជំរុញដល់ក្រុមហ៊ុនស្រាបៀសៃហ្គន (BIA SAIGON LAGER) ឲ្យដករូបភាពវប្បធម៌ខ្មែរចេញពីកំប៉ុងស្រាបៀរបស់ខ្លួន ។ ពួកគាត់ រិះគន់ក្រុមហ៊ុនស្រាបៀសៃហ្គនថា បានបន្ទាបតម្លៃវប្បធម៌ខ្មែរ តាមរយៈការប្រើប្រាស់រូបភាពតំណាងឲ្យវប្បធម៌ខ្មែរ ដាក់នៅលើកំប៉ុងស្រាបៀ ។
2024-12-02
ពលរដ្ឋរងគ្រោះ និង អ្នកឃ្លាំមើលទាមទារឱ្យតុលាការស៊ើបអង្កេតលើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងករណីឆបោករបស់ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ខណៈពលរដ្ឋរងគ្រោះ ចាត់ទុកការកោះហៅ មន្ត្រីជាន់ខ្ពស់ពីររូប ក្នុងជួររដ្ឋាភិបាល គឺលោក ស៊ាន បូរ៉ាត និងលោក ស ថាវី ឱ្យចូលបំភ្លឺនៅតុលាការខេត្តសៀមរាបថា គ្រាន់តែជាចំណាត់ការដើម្បីបោកបញ្ឆោតចិត្តពលរដ្ឋ តែមិនដោះស្រាយបញ្ហាឱ្យពិតប្រាកដ។
2024-12-01
អភិបាលស្រុកឯកភ្នំ នៃខេត្តបាត់ដំបង គឺលោក ម៉ិល សុផល កំពុងរងការចោទប្រកាន់ ពីមន្ត្រីរដ្ឋបាលស្រុក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ថាបានប្រព្រឹត្តអំពើពុករលួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈការកេងចំណេញលើទ្រព្យសម្បត្តិរដ្ឋ ដោយកាយបឹងធំៗ យកអាចម៍ដីលក់ យកលុយដាក់ហោប៉ៅខ្លួន។
2024-11-14
សហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងធ្វើយុទ្ធនាការរៃអង្គាសថវិកា ដើម្បីទិញការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតុន សម្រាប់បម្រើការងារឲ្យសហព័ន្ធ ក្នុងការស្វែងរកសិទ្ធិស្វ័យសម្រេចឲ្យពលរដ្ឋខ្មែរក្រោម។ ថវិកាសរុបដែលសហព័ន្ធត្រូវការ ដើម្បីទិញអគារទីស្នាក់ការនោះ មានតម្លៃ ១០ម៉ឺនដុល្លារ ហើយបច្ចុប្បន្ន សហព័ន្ធប្រមូលបាន ៣ម៉ឺនដុល្លារហើយ។
2024-11-14
ប្រជាពលរដ្ឋ និងអាជីវករលក់ដូរតាមមាត់ទន្លេនៅមុខព្រះបរមរាជវាំងរំពឹងថា នឹងមានពលរដ្ឋមកចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញច្រើននៅឆ្នាំនេះ ដើម្បីអាចលក់ដូរដាច់ ខណៈពួកគាត់មួយចំនួនរអ៊ូរទាំពីបញ្ហាសេដ្ឋកិច្ច។
2024-11-14
ប៉ូលិសសហព័ន្ធអាមេរិក (FBI) បានចាប់ខ្លួនមន្ត្រីភ្នាក់ងារកិច្ចការសម្ងាត់អាមេរិក (CIA) ម្នាក់ កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា នៅកម្ពុជា រួចបញ្ជូនទៅកោះហ្គាំ (Guam) ដើម្បីឱ្យតុលាការសហព័ន្ធកាត់ទោស។ មន្ត្រីភ្នាក់ងារកិច្ចការសម្ងាត់អាមេរិករូបនេះ ត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទលួចបញ្ចេញព័ត៌មានសម្ងាត់របស់អាមេរិក ពាក់ព័ន្ធនឹងផែនការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែល (Israel) លើប្រទេសអ៊ីរ៉ង់ (Iran) កាលពីដើមឆ្នាំនេះ។
2024-11-13
ពលរដ្ឋប្រកបរបរដាល់អំបុកលក់តាមដងផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំអះអាងថា ពួកគាត់លក់អំបុកដាច់ខ្លាំងក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលអាចបង្កើនប្រាក់ចំណូលបន្ថែម បន្ទាប់ពីធ្វើស្រែចម្ការ។
2024-11-12
សមាជិកសភាអូស្ត្រាលី និងអ្នកជំនាញច្បាប់ យល់ថា ដើម្បីបោសសម្អាតមន្ត្រីពុករលួយនៅ កម្ពុជា ឲ្យមានប្រសិទ្ធភាព លុះត្រាតែមេដឹកនាំមានឆន្ទៈខ្ពស់ និងធ្វើជាគំរូល្អ។ ពួកគាត់ពិនិត្យឃើញថា ការចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលមួយចំនួនពាក់ព័ន្ធនឹងការសូកលុយរាប់ម៉ឺនដុល្លារតាមរយៈទីប្រឹក្សា និងជំនួយការរបស់លោក ហ៊ុន សែន ដើម្បីបានតំណែង និងផលប្រយោជន៍ គឺមេដឹកនាំនៅមិនទាន់បង្ហាញឆន្ទៈច្បាស់លាស់នៅឡើយ។
2024-11-07
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនរោត្តម សីហ មុនី ចុះថ្ងៃទី៦ វិច្ឆិកា បានបញ្ចប់មុខតំណែងលោក ដួង តារា ពីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ ការដកតំណែងនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានចោទប្រកាន់ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា អំពីបទ «ឆបោក» ពាក់ព័ន្ធនឹងករណីឆបោកលុយពលរដ្ឋជាច្រើនគ្រួសារ ក្នុងគម្រោងវិនិយោគដីធ្លី និងផ្ទះល្វែងរបស់ក្រុមហ៊ុនភូមិខ្មែរគ្រុប (Phum Khmer Group) នៅខេត្តស្វាយរៀង។
2024-11-07
ពលរដ្ឋ និងអ្នកជំនាញសុខភាព ចាត់ទុកការទទួលយកស្រាបៀពីក្រុមហ៊ុនដោយ កងរាជអាវុធហេតុខេត្តមួយចំនួន ជាការជួយផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តាមរយៈការប្រើប្រាស់ទំព័រផ្លូវការរបស់ស្ថាប័នរដ្ឋ ថ្លែងសារអរគុណម្ចាស់ក្រុមហ៊ុនផលិតស្រាបៀ ។ ពួកគាត់ទាមទារឲ្យរដ្ឋាភិបាលពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងបញ្ឈប់ការប្រើប្រាស់បណ្ដាញសង្គមផ្លូវការរបស់ស្ថាប័នរដ្ឋ ក្នុងការចូលរួមលើកកម្ពស់ផលិតផលគ្រឿងស្រវឹង។
2024-11-06
ឪពុកម្ដាយ និងសិស្សមួយចំនួនបានរងការចំណាយលើថ្លៃរៀនក្រៅម៉ោង ឬរៀនគួរ បន្ទាប់ពីគ្រូបង្រៀននៅតាមសាលារៀនមួយចំនួន ចាប់ពីថ្នាក់កម្រិតបឋម រហូតដល់វិទ្យាល័យ បានពង្រីកម៉ោងរៀនគួរបន្ថែមកាន់តែច្រើន ដោយមានទាំងគួរធម្មតា និងគួរពិសេស និងដាក់សម្ពាធឱ្យសិស្សមករៀន។ ឪពុកម្ដាយ និងអាណាព្យាបាលសិស្សស្នើឱ្យក្រសួងអប់រំ លុបបំបាត់វប្បធម៌រៀនគួរនេះចេញ ព្រោះវាបង្កើតឱ្យមានអំពើពុករលួយ និងគម្លាតក្នុងវិស័យអប់រំ ដែលជាមូលហេតុធ្វើឱ្យសិស្សដែលមានជីវភាពក្រីក្រ បោះបង់ការសិក្សានៅពាក់កណ្ដាលទី។
2024-11-05
សាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនខ្លួន ឧកញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ទៅឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា។