ប័ណ្ណសារព័ត៌មាន
2024-10-10
កម្ពុជាហាក់កំពុងល្បីរន្ទឺពីការរីករាលដាលនៃឧស្សាហកម្មឆបោកតាមអនឡាញ ដែលធ្វើឱ្យប្រទេសក្រីក្រមួយនេះកំពុងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងវិស័យទេសចរណ៍។ ទោះបីជារដ្ឋាភិបាលត្រកូលហ៊ុន តែងតែប្រកាសអំពីការប្ដេជ្ញាចិត្តប្រឆាំងអំពីជួញដូរមនុស្ស និងឆបោកតាមអនឡាញប៉ុន្មានឆ្នាំចុងក្រោយនេះក្ដី ក៏ក្រុមឧក្រិដ្ឋជននៅតែបន្តប្រតិបត្តិការលើអាជីវកម្មឆបោកតាមអនឡាញ និងផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែង នៅកម្ពុជាដែលភាគច្រើនស្ថិតនៅតាមបណ្ដាខេត្តជាប់នឹងព្រំប្រទល់ប្រទេសថៃ និងវៀតណាម។
2024-10-10
ស្នងការនគរបាលក្រុងភ្នំពេញអះអាងថា សមត្ថកិច្ចនៅមិនទាន់រកឃើញ និងចាប់ខ្លួនឧកញ៉ា លី សាម៉េត បាននៅឡើយទេ ក្រោយពេលដែលឧកញ៉ា និងជាទីប្រឹក្សាលោក ហ៊ុន សែន រូបនេះ ត្រូវបានលោក ហ៊ុន សែន ទម្លាយពីរឿងឆបោកប្រាក់រាប់លានដុល្លារ។ អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាល ស្រាវជ្រាវលើមន្ត្រីនិងអ្នកនៅក្បែរថ្នាក់ដឹកនាំផ្សេងទៀត ដោយគ្មានការលើកលែង ដើម្បីបង្ហាញពីតម្លាភាពនៃការអនុវត្តច្បាប់។
2024-10-10
សិស្សជាង ២ពាន់នាក់អវត្តមាន នៅថ្ងៃទី២ នៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលមានរយៈពេលពីរថ្ងៃ ខណៈ សិស្សមួយចំនួនទៀត មានបញ្ហាសុខភាព និងជួបគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលធ្វើដំណើរមកមណ្ឌលប្រឡង។ អ្នកឃ្លាំមើលថា អត្រាសិស្សអវត្តមានប្រឡងច្រើនបែបនេះ អាចបណ្ដាលមកពីជីវភាពខ្វះខាត និងបញ្ហាសុខភាព។
2024-10-09
មនុស្ស ៣៥នាក់បានរងរបួសក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករនៅខេត្តកំពង់ស្ពឺ។ មន្ត្រីសហជីព និងអ្នកជំនាញចរាចរណ៍ ស្នើដល់រដ្ឋាភិបាលឱ្យរឹតបន្តឹងការត្រួតពិនិត្យភាពស្របច្បាប់របស់អ្នកបើកបររថយន្ត។
2024-10-09
រដ្ឋាភិបាលកម្ពុជា និងហ្វីលីពីន (Philippines) ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរមនុស្ស។ ការជួបពិភាក្សាគ្នារបស់ថ្នាក់ដឹកនាំទាំងពីរនេះ ក្រោយពីគេរកឃើញទីភ្នាក់ងារហ្វីលីពីនមួយបាននាំស្ត្រីជនជាតិហ្វីលីពីនមកកម្ពុជា ចំនួន ២០នាក់ ដើម្បីពពោះជំនួសក្នុងទិសដៅជួញដូរទារក។
2024-10-09
រដ្ឋមន្ត្រីក្រសួងអប់រំប្រកាសថា ឆ្នាំក្រោយនឹងរៀបចំប្រឡងបាក់ឌុបនៅអំឡុង ខែសីហា ដើម្បីឱ្យសិស្សមានឱកាសដាក់ពាក្យទៅរៀន ឬទទួលបានអាហារូបករណ៍រៀននៅក្រៅប្រទេស។ ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន ក្នុងពេលចុះបើកវិញ្ញាសាប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី៨ ខែតុលា។
2024-10-09
ការឆ្លើយតបនេះ ធ្វើឡើងក្រោយក្រុមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិបានរកឃើញថា កម្ពុជាកំពុងលាក់បាំងព័ត៌មានពាក់ព័ន្ធនឹងការផ្ដល់សញ្ជាតិឲ្យជនបរទេស ក្រោយពីនគរបាលប្រទេសសិង្ហបុរី (Singapore) បានចាប់ខ្លួន និងចោទប្រកាន់ឧក្រិដ្ឋជនដើមកំណើតចិនមានសញ្ជាតិខ្មែរមួយចំនួនពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់ដ៏ធំបំផុតមិនធ្លាប់មានពីមុនមកក្នុងប្រទេសសិង្ហបុរី ។
2024-10-08
បញ្ហាធំៗមួយចំនួននៅប្រទេសកម្ពុជារួមមានបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ វិបត្តិសេដ្ឋកិច្ច ភ្ញៀវទេសចរធ្លាក់ចុះ និងបញ្ហាធនធានធម្មជាតិជាដើមនៅតែកើតឡើងក្នុងឆ្នាំ២០២៤ នេះ។ អ្នកឃ្លាំមើលសង្គមសោកស្ដាយដែលរដ្ឋាភិបាលមិនដោះស្រាយបញ្ហា ប៉ុន្តែបែរជាបង្ក្រាបទៅលើអ្នករិះគន់ទៅវិញ។
2024-10-07
នៅក្នុងរដូវទឹកឡើងឆ្នាំនេះ នៅខេត្តកណ្ដាលមានមនុស្សក្មេងចាស់សរុបចំនួន ១០នាក់ហើយបានស្លាប់ដោយសារលង់ទឹក។
2024-10-07
ក្រសួងអប់រំ យុវជន និងកីឡា កំពុងរៀបចំការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយបានចែកចាយវិញ្ញាសា និងពង្រឹងផ្នែកសន្តិសុខ នៅតាមមណ្ឌលប្រឡង។ ដោយឡែកចំពោះបេក្ខជនប្រឡង អះអាងថា បានត្រៀមលក្ខណៈរួចរាល់ហើយ ប៉ុន្តែពួកគេឱ្យក្រសួង ពង្រឹងបន្ថែមលើសុក្រឹតភាពពេលធ្វើកំណែ និងបច្ចេកទេសបញ្ចូលពិន្ទុ ចៀសវាងមានបញ្ហាប៉ះពាល់ដល់លទ្ធផលនៃការប្រឡង។
2024-10-07
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនមិនជឿថា កម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគធំៗពីអាមេរិកបានឡើយ បើកម្ពុជាមិនស្តារស្ថានភាពការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឲ្យរស់ឡើងវិញនោះទេ។
2024-10-07
សាច់ញាតិហៅការចាប់បញ្ជូនកញ្ញា នួន តឿន ពីប្រទេសម៉ាឡេស៊ីថាជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ។ ពួកគេស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងពលករខ្មែររូបនេះឱ្យមានសេរីភាពវិញ។ មន្ត្រីសិទ្ធិមនុស្សបន្តរិះគន់ករណីនេះថា ជាទង្វើរំលោភច្បាប់អន្តរជាតិ និងបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
2024-10-06
អ្នកឃ្លាំមើលសង្គមបារម្ភថា កម្ពុជាអាចប្រឈមបញ្ហាសន្តិសុខជាតិដោយសារក្រុមចោរព័ត៌មានវិទ្យា ឬហេកឃឺរ (Hackers) របស់ប្រទេសកូរ៉េខាងជើង (North Korea) បានបង្កើតប្រព័ន្ធជ្រៀតជ្រែកចូលទៅយកឯកសារព័ត៌មាន និងទិន្នន័យក្នុងកុំព្យូទ័ររបស់អង្គការ ឬស្ថាប័នសំខាន់ៗនៅកម្ពុជា។
2024-10-06
ក្រុម Hackers របស់ក្រសួងសន្តិសុខជាតិកូរ៉េខាងជើង បង្កើតយុទ្ធនាការមេរោគមួយដើម្បីបង្កើតប្រព័ន្ធជ្រៀតជ្រែក ចូលទៅយកឯកសារព័ត៌មាន និងទិន្នន័យក្នុងកុំព្យូរទ័ររបស់អង្គការឬស្ថាប័នសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០២៣កន្លងទៅ។
2024-10-03
ពលករខ្មែរធ្វើការនៅប្រទេសថៃត្អូញត្អែរអំពីការបន្តលិខិតធ្វើការ (MOU) តម្រូវឱ្យបង់ លុយជាង ២ម៉ឺនបាត ឬជិត ១ពាន់ដុល្លារ ក្នុងម្នាក់ ឱ្យទៅក្រុមហ៊ុន ដើម្បីជួយរត់ឯកសារ និងមួយចំណែក ផ្ដល់ទៅមន្ត្រីប៉ូលិស នៅច្រកព្រំដែនប៉ោយប៉ែត។ ពួកគាត់ថា ការចំណាយលុយ ច្រើនលើសលប់ នេះ ធ្វើឱ្យពលករភាគច្រើន ជួបការលំបាក។ មន្ត្រីសង្គមស៊ីវិលថា ការបង់លុយច្រើនបែបនេះ គឺជាទង្វើខុសច្បាប់ និងកេងប្រវ័ញ្ចលើពលករ ។