ប័ណ្ណសារព័ត៌មាន
2013-05-31
នៅថ្ងៃទី៣១ ឧសភា អង្គការលីកាដូ (Licadho) បានចុះចែកអាហារូបត្ថម្ភបន្ថែម និងសម្ភារៈប្រើប្រាស់ ដូចជា ភេសជ្ជៈ ផ្លែឈើ ថ្នាំដុសធ្មេញ និងសាប៊ូដុសខ្លួនជាដើម នៅតាមពន្ធនាគារចំនួន១៤ នៅទូទាំងប្រទេសកម្ពុជា។ ការចែកនេះ ដើម្បីអបអរទិវាកុមារអន្តរជាតិ ១ មិថុនា។
2013-05-31
ពលរដ្ឋខ្មែរជាអ្នកចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រតិកម្មទៅលើបទបញ្ជាថ្មីរបស់អាជ្ញាធរថៃ ប្រចាំច្រកទ្វារខ្លងលឹក ដែលតម្រូវឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់លិខិតឆ្លងដែន (Passport) ហើយឈប់ទទួលស្គាល់ប័ណ្ណឆ្លងព្រំដែន (Border Pass)។
2013-05-30
ក្រុមហ៊ុនសំលៀកបំពាក់កីឡា ណៃគី (Nike) ប្រកាសថា រោងចក្រសាប្រ៊ីណា (Sabrina) នៅខេត្តកំពង់ស្ពឺ ជារោងចក្រស៊ីឈ្នួលផលិតសំលៀកបំពាក់កីឡារបស់ក្រុមហ៊ុនណៃគី បានផ្អាកដំណើរការ ដើម្បីការពារសុវត្ថិភាពកម្មករ ដោយសារតែកម្មករមានគម្រោងធ្វើការតវ៉ាជាបន្តទៀត។
2013-05-30
បុគ្គលិកក្រុមហ៊ុនទូរស័ព្ទ អឹមហ្វូន (Mfone) នៅតែទាមទារប្រាក់សំណងដែលពួកគេត្រូវទទួលបាននៅក្រោយពេលដែលក្រុមហ៊ុនបានប្រកាសក្ស័យធន កាលពីដើមឆ្នាំ២០១៣។ ក្នុងរយៈពេលប៉ុន្មានខែនេះ ពួកគេបានតវ៉ាសុំអន្តរាគមន៍ទៅតាមស្ថាប័នពាក់ព័ន្ធ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ពួកគេបាននាំគ្នាទៅស្ថានទូតសិង្ហបុរី ប្រចាំនៅកម្ពុជា ដើម្បីសុំឲ្យជួយ។
2013-05-29
នៅដើមរដូវត្រីពងកូន ឆ្នាំ២០១៣ នេះ អ្នកនេសាទនៅខេត្តរតនគិរី កត់សម្គាល់ឃើញមានត្រីធ្វើបន្លាស់ទីពីទន្លេផ្នែកខាងក្រោម កើនឡើងច្រើនចូលមកទន្លេសំខាន់ចំនួនពីរ គឺទន្លេសេសាន និងទន្លេស្រែពក។ ស្របពេលគ្នានេះ មន្ត្រីផ្នែកជលផលខេត្ត អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអភិរក្សពូជត្រី នៅពេលដែលវាកំពុងស្វែងរកទីជម្រកដើម្បីពងកូននោះ។
2013-05-29
សមាគមរោងចក្រកាត់ដេរ (GMAC) និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បានផ្ញើសាររំលឹកដល់ប្រធានរោងចក្រកាត់ដេរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងត្រួតពិនិត្យដោយយកចិត្តទុកដាក់ចំពោះគុណភាពសំណង់អគាររោងចក្ររបស់ខ្លួន និងត្រូវមានការទទួលខុសត្រូវ។
2013-05-29
ក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅប្រទេសក្រៅមួយឈ្មោះ ប៊ូរូ ខេមបូឌាន (BURUH CAMBODIAN) កំពុងរងការចោទប្រកាន់ពីពលករថា បានយកពួកគាត់ទៅលក់ពលកម្មឲ្យថៅកែនៅប្រទេសថៃ។ ពលករទាំងនោះបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ឬអង្គការក្រៅរដ្ឋាភិបាល ជួយយកពួកគាត់ត្រឡប់មកស្រុកវិញផង។
2013-05-28
ប្រជាពលរដ្ឋមួយក្រុមមានគ្នាជិត ២០០នាក់ បានដុតលំនៅឋានរបស់អ្នកភូមិពីរខ្នង និងទីស្នាក់ការសហគមន៍មួយខ្នងកាលពីរសៀលថ្ងៃ២៨ ឧសភា នៅភូមិថ្នល់បទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
2013-05-28
សហជីពការពារកម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា (Sabrina) និងគ្រួសារកម្មកររងគ្រោះរលូតកូនក្រោយការបង្ក្រាបរបស់សមត្ថកិច្ចខេត្តកំពង់ស្ពឺ មកលើកូដកម្មរបស់កម្មករ កំពុងរៀបចំដាក់ពាក្យប្ដឹង សមត្ថកិច្ចខេត្តកំពង់ស្ពឺ ទៅតុលាការ។
2013-05-27
អ្នកដំណើរ ៦នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀតរងរបួសនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិស្ពានក្អែក នៃឃុំកណ្ដែក ស្រុកប្រាសាទបាគង ចម្ងាយជិត ១០គីឡូម៉ែត្រ ភាគខាងកើតពីទីរួមខេត្តសៀមរាប កាលពីព្រឹកថ្ងៃច័ន្ទ ទី២៧ ខែឧសភា ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
2013-05-27
អាជ្ញាធរខេត្តឧត្តរមានជ័យ មានគម្រោងរៀបចំប្រជុំគណៈបញ្ជាការឯកភាពដែលពាក់ព័ន្ធ និងកម្លាំងប្រដាប់អាវុធរបស់ខេត្តនេះទាំងអស់ ដើម្បីរឹតបន្តឹងការចំណាកស្រុករបស់ប្រជាពលរដ្ឋឆ្លងដែនចូលទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃឱ្យបាន។
2013-05-27
កម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា (Sabrina) ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រមាណ ៤ពាន់នាក់ បន្តធ្វើកូដកម្មបិទផ្លូវជាតិលេខ ៤ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ៩ចំណុច។ កូដកម្មនោះបានឈានទៅដល់ការប្រើអំពើហិង្សារវាងកម្មករ និងកម្លាំងកងរាជអាវុធហត្ថ បណ្ដាលឲ្យកម្មករជាង ២០នាក់រងរបួសធ្ងន់ និងស្រាល។
2013-05-27
កម្មករកម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ ម៉ារូឈុន (Maro Chuan) ចំនួន ៦នាក់ បានរងរបួសដោយសារតែមានរថយន្តមកបុកពីក្រោយរថយន្តដឹកជញ្ជូនកម្មករទៅធ្វើការ នៅចំណុចផ្លូវជាតិលេខ៣ ម្ដុំវត្តស្លែង ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
2013-05-26
និស្សិតបញ្ចប់ការសិក្សានៃសាកលវិទ្យាល័យអន្តរជាតិ ប្រមាណ ៣០០នាក់ ធ្វើកូដកម្មអហិង្សា ទាមទារសុំឲ្យសាលា និងលោកនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ទៅសាលាឲ្យពួកគាត់ទទួលបានសិទ្ធិប្រឡងបញ្ចប់ការសិក្សា។
2013-05-26
ប្រជាពលរដ្ឋមួយចំនួននៅតែឆ្លងព្រំដែនខេត្តឧត្តរមានជ័យ ចូលទៅក្នុងទឹកដីថៃ ខុសច្បាប់ ដើម្បីកាប់ឈើគ្រញូងមកលក់ឱ្យក្រុមឈ្មួញ បើទោះបីជាចំនួនអ្នកស្លាប់ និងរងរបួសដោយសារទាហានថៃ បាញ់កើតមានជាញឹកញាប់ក៏ដោយ។