ប័ណ្ណសារព័ត៌មាន
2013-07-31
ព្រះសង្ឃនៅក្នុងវត្តស្ទឹងមានជ័យ និងពុទ្ធបរិស័ទនៅក្បែរនោះជិត ២០០នាក់ នាំគ្នាភ្ញាក់ផ្អើលពេលទទួលដំណឹងថា អាជ្ញាធរចាប់ព្រះសង្ឃនៅល្ងាចថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៣។ មន្ត្រីអាជ្ញាធរ ដែលយាមការពារនៅក្នុងវត្តនោះ បញ្ជាក់ថា វត្តមានរបស់កងរាជអាវុធហត្ថសន្ធឹកសន្ធាប់នេះ គឺក្នុងគោលបំណងការពារសុវត្ថិភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមកពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសនៅស្ទឹងមានជ័យ ទេ។
2013-07-31
ប្រជាពលរដ្ឋ ៣នាក់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះមីនប្រឆាំងរថក្រោះ ដែលកប់ត្រួតគ្នាជាច្រើនគ្រាប់សេសសល់ក្រោមដី កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា កន្លងទៅ។
2013-07-31
ប្រជាពលរដ្ឋភ័យខ្លាចនឹងស្ថានភាពនយោបាយមិនច្បាស់លាស់នាពេលបច្ចុប្បន្ន ពួកគេបានដកប្រាក់សន្សំរបស់ខ្លួនពីស្ថាប័នសន្សំប្រាក់មួយចំនួនមកទុកនៅឯផ្ទះវិញ។ ប៉ុន្តែ សមាគមមីក្រូហិរញ្ញវត្ថុ និងធនាគារ បានអះអាងនៅថ្ងៃទី៣០ កក្កដា ថា សកម្មភាពដកប្រាក់របស់ប្រជាពលរដ្ឋទាំងនោះមិនប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ឡើយ។ អ្នកវិភាគសង្គមបានអះអាងថា សង្គ្រាមមិនអាចកើតមានឡើយចំពោះស្ថានភាពនយោបាយនៅកម្ពុជា។
2013-07-30
កងទាហានខ្លះនៅក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ ៨ ដែលប្រចាំការពារព្រំដែនកម្ពុជា-ថៃ ជិតប្រាសាទព្រះវិហារ បានសម្ដែងការមិនសប្បាយចិត្តចំពោះមេបញ្ជាការរបស់ពួកគេមួយចំនួន ដោយថា កំពុងប្រព្រឹត្តអំពើពុករលួយ ហើយពួកគេទំនងជាពលទាហានគ្មានឱកាសថ្លែងប្រាប់ទៅប្រមុខរដ្ឋាភិបាលដោយផ្ទាល់ទេ ទើបពួកគេឆ្លៀតសរសេរលិខិតសម្ងាត់ ដើម្បីបន្លំដាក់ចូលទៅក្នុងហិបឆ្នោតនៅពេលដែលមេបញ្ជាការដឹកជញ្ជូនពួកគេឱ្យទៅបោះឆ្នោត។
2013-07-26
កម្មករកម្មការិនីនៅរោងចក្រ ផាញ ហ្គ្រេត ខេមបូឌា (Pine Great Cambodia) មានទីតាំងនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទទួលប្រាក់បុរេប្រទានពីរដ្ឋាភិបាលកម្ពុជា។
2013-07-26
នៅក្នុងឱកាសពិសេសៗ ឬពិធីបុណ្យធំៗម្ដងៗ ដូចជាចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ ជាដើម ប្រជាពលរដ្ឋដែលបានចំណាកស្រុក តែងតែវិលត្រឡប់ទៅលេងភូមិកំណើតរបស់ខ្លួនដោយក្ដីនឹករលឹក។ ដោយឡែក ក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នេះ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត កំពុងព្រួយបារម្ភខ្លាចរថយន្តឈ្នួលដឹកអ្នកដំណើរដំឡើងថ្លៃឈ្នួលដូចលើកមុនៗទៀត។
2013-07-25
នៅថ្ងៃទី២៦ កក្កដា ជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ១ខែ។ សាលារាជធានីភ្នំពេញ បានហាមប្រាមមិនឲ្យរថយន្តធន់ធ្ងន់ បើកបរចូលទីក្រុងឡើយ ដោយសារខ្លាចស្ទះចរាចរណ៍។ ការហាមប្រាមរបស់សាលារាជធានីភ្នំពេញ នេះ ដោយសារគណបក្សនយោបាយទាំងអស់ដែលចូលរួមប្រកួតបោះឆ្នោតថ្ងៃទី២៨ កក្កដា មានគម្រោងហែក្បួនឃោសនាធំ។
2013-07-25
អតីតអ្នកបុរីកីឡា ដែលត្រូវបានបណ្ដេញចេញឱ្យទៅរស់នៅតំបន់ជាយរាជធានីភ្នំពេញ អស់រយៈពេលជិត ២ឆ្នាំមកហើយនោះ ពួកគាត់នៅតែមានភាពខ្វះខាតដដែល។ ការអូសបន្លាយនៃភាពខ្វះខាតនេះ ដោយសារពួកគាត់មិនមានមុខរបរច្បាស់លាស់ និងដីធ្លីសម្រាប់ការដាំដំណាំផ្សេងៗ ក៏មិនមានគ្រប់គ្រាន់ដែរ។ ពួកគាត់អំពាវនាវឱ្យរដ្ឋាភិបាលអាណត្តិថ្មីជួយដោះស្រាយបញ្ហាកង្វះខាតស្បៀងអាហារ និងបញ្ហាការងារធ្វើសម្រាប់ពួកគេ។
2013-07-25
ក្រុមគ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន អាចារ្យលាក់ ដែលមានទីតាំងក្នុងឃុំអាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្អូញត្អែរពីការដំឡើងកាំប្រាក់ មានការប្រកាន់បក្ខពួកក្នុងការវាយតម្លៃមុននឹងមានការដំឡើងកាំប្រាក់ដល់គ្រូបង្រៀនប្រចាំឆ្នាំ។ ប៉ុន្តែ ការចោទប្រកាន់នេះត្រូវបានគណៈគ្រប់គ្រងសាលាច្រានចោល។
2013-07-24
ប្រទេសកម្ពុជា និងប្រទេសថៃ គ្រោងនឹងធ្វើមន្ទីរពេទ្យនៅតាមខេត្ត៦ ជាប់ព្រំដែននៃប្រទេសទាំងពីរក្នុងពេលខាងមុខ។ គម្រោងនេះត្រូវបានភាគីថៃ បញ្ជាក់ថា គឺដើម្បីកាត់បន្ថយការចំណាយខ្ពស់របស់ពលរដ្ឋកម្ពុជា ទៅលើសេវាថ្លៃព្យាបាល ហើយការព្យាបាលនឹងមិនយកថ្លៃពីពលរដ្ឋកម្ពុជា ដែលមានជីវភាពក្រីក្រ។
2013-07-24
កម្មករប្រមាណ ២ពាន់នាក់ ក្នុងចំណោមកម្មករ ២.៥០០នាក់ នៃរោងចក្រកាត់ដេរសម្លៀកបំពាក់ អេស៊ា ដ្រេហ្គន (Asia Dragon) ស្ថិតក្នុងភូមិពត់ស ឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ បានធ្វើកូដកម្មដោយបិទផ្លូវជាតិលេខ២ ពេញមួយព្រឹកថ្ងៃទី២៤ ខែកក្កដា ដើម្បីទាមទារឲ្យដំឡើងប្រាក់អត្ថប្រយោជន៍មួយចំនួន និងលក្ខខណ្ឌការងារឲ្យបានប្រសើរឡើង។
2013-07-24
នៅខេត្តកោះកុង មានសេចក្តីរាយការណ៍ថា ពលរដ្ឋ ១៧នាក់ ត្រូវបានអង្គការសិទ្ធិមនុស្សក្នុងខេត្តកោះកុង ជួយសង្គ្រោះបន្ទាប់ពីត្រូវបានមេខ្យល់លក់ឱ្យទៅធ្វើការលើទូកនេសាទថៃ។
2013-07-22
មានការចោទប្រកាន់អាជ្ញាធរស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ជាច្រើនរូប ថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងរឿងដីធ្លី ដែលនៅក្រោមការគ្រប់គ្រងរបស់អង្គការទប់ស្កាត់គ្រឿងញៀន និងជំងឺអេដស៍។
2013-07-21
សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (C-CAWDU) បានធ្វើមហាសន្និបាតលើកទី៦ កាលពីព្រឹកថ្ងៃទី២១ កក្កដា។ គោលបំណងសំខាន់ក្នុងមហាសន្និបាតនេះ គឺដើម្បីបង្ហាញនូវរាល់របាយការណ៍ដែលសម្រេចបាននារយៈកាលកន្លងមក ហើយរៀបចំផែនការរយៈពេល ៤ឆ្នាំខាងមុខទៀត និងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំសម្រាប់អាណត្តិថ្មី។
2013-07-21
ពលរដ្ឋខ្មែរចំនួន ៤នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស ដោយសារទាហានថៃ បាញ់រះ ក្នុងពេលឆ្លងដែនរកកាប់ឈើគ្រញូងក្នុងទឹកដីថៃ។