ប័ណ្ណសារព័ត៌មាន
2014-12-27
អគ្គីភ័យឆេះផ្ទះនៅវេលាជិតភ្លឺ ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែធ្នូ នៅចំណុចភ្នំខៀវ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលឲ្យកុមារ ២នាក់ស្លាប់ក្នុងអណ្ដាតភ្លើង។
2014-12-26
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ បានបង្កើតកម្មវិធីប្រគំតន្ត្រី និងលក់ទំនិញផ្សេងៗនៅមាត់សមុទ្រឆ្នេរអូរឈើទាល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តជាប់មាត់សមុទ្រមួយនេះឲ្យបានច្រើនកុះករ នៅក្នុងពិធីឆ្លងឆ្នាំសកលឆ្នាំ២០១៥។
2014-12-26
ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ ដែលត្រូវឆ្លងកាត់ទន្លេមេគង្គនៅចំណុចអ្នកលឿងនោះ នឹងបានប្រើប្រាស់ស្ពានឆ្លងជំនួសឆ្លងសាឡាង នៅដើមខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ។
2014-12-26
បុរសខ្មែរម្នាក់ឋិតក្នុងសភាពជាជនពិការគថ្លង់ ដែលត្រូវបានប៉ូលិសចិន ឃាត់ខ្លួននៅខេត្តហ៊រឡុងចៀង (HielongJiang) នាពេលថ្មីៗ បញ្ជូនមកដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃទី២៦ ខែធ្នូ បន្ទាប់ពីស្ថានទូតខ្មែរប្រចាំប្រទេសចិន បានសហការនឹងអាជ្ញាធរចិន និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (International Organization for Migration)។
2014-12-26
ក្រុមជនពិការដែលជាអតីតយុទ្ធជនខ្លះនៅខេត្តឧត្តរមានជ័យ បានស្ដីបន្ទោសរដ្ឋាភិបាលថាកំពុងទុកឲ្យពួកគេរស់នៅបែបអនាថា ដោយមិនទទួលខុសត្រូវ។ ការស្ដីបន្ទោសនេះ ដោយសារតែជាច្រើនឆ្នាំមកហើយ ពួកគេរស់នៅក្នុងជីវភាពក្រីក្រ គ្មានដីរស់នៅ គ្មានដីធ្វើកសិកម្ម ដើម្បីជួយដល់ជីវភាពឲ្យបានសមរម្យនៅឡើយ។
2014-12-26
កម្មកររោងចក្រខេមបូ ខូថប (Cambo Kotop) ប្រមាណ ៣០០នាក់ ដើរក្បួនទៅតវ៉ានៅខាងមុខក្រសួងការងារ ដើម្បីរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង នៅព្រឹកថ្ងៃទី២៦ ធ្នូ។
2014-12-25
មន្ត្រីជំនាញជលផលអះអាងថា ទិន្នផលត្រីធម្មជាតិឆ្នាំនេះអាចថយចុះជាងឆ្នាំមុនតិចតួច។ ការថយចុះនេះ អ្នកជំនាញបានពន្យល់ថា អាចបណ្ដាលមកពីបញ្ហាអាកាសធាតុប្រែប្រួល។
2014-12-25
ថ្នាក់ដឹកនាំរដ្ឋសភាត្រៀមចាត់វិធានការក្តៅទៅលើអំពើពុករលួយ និងភាពមិនប្រក្រតីនៃការកិបកេងថវិកាជាតិ ផ្ដើមដោយថ្នាក់ដឹកនាំស្ថាប័នសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ។
2014-12-25
ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន គ្រោងរៀបចំអនុក្រឹត្យ ដើម្បីបង្កើនប្រាក់ឧបត្ថមដល់អ្នកដែលរស់នៅក្នុងមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
2014-12-25
សមាគមព្រះកាតូលិកនៃសាសនាយេស៊ូគ្រិស្ត គ្រោងរៀបចំពិធីប្រកួតខ្លែងឯកនៅខេត្តតាកែវ នៅចុងសប្ដាហ៍នេះ។ គណៈកម្មការនៃកម្មវិធីប្រកួត បានប្រាប់អំពីគោលបំណងនៃការប្រកួតនេះឡើង គឺដើម្បីរក្សាវប្បធម៌ខ្មែរផង និងដើម្បីផ្ដល់ឱកាសឲ្យអ្នកកាន់សាសនាគ្រិស្ត បានអបអរបុណ្យគ្រិស្ត ម៉ាសផង (Merry Christmas)។
2014-12-25
ពលរដ្ឋឃុំរូង និងឃុំច័ន្ទមូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ជញ្ជីងទិញដំឡូងនៅលើទឹកដីខ្មែរក្បែរព្រំដែនវៀតណាម គឺបង្កភាពរញ៉េរញ៉ៃ។ ចំណែករថយន្តដឹកដំឡូងចូលលក់នៅកន្លែងជញ្ជីងនោះ គឺបង្កការរំខានដល់ពួកគាត់។ យ៉ាងណា អាជ្ញាធរបញ្ជាក់ថា អាជ្ញាធរទើបទទួលបានពាក្យបណ្ដឹងពីពលរដ្ឋ ហើយនឹងប្រជុំដោះស្រាយលើបញ្ហានេះ។
2014-12-25
ករណីឃាតកម្មមួយនៅឯស្រុកកំចាយមារ ខេត្តព្រៃវែង បានសម្លាប់ស្ត្រីម្នាក់ និងកូនប្រុសម្នាក់ទៀតរងរបួសធ្ងន់។ ក្រុមសមត្ថកិច្ចកំពុងតែធ្វើកំណត់ហេតុ និងស៊ើបអង្កេតជុំវិញករណីឃាតកម្មនេះ ដើម្បីស្វែងរកមុខសញ្ញាចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។
2014-12-25
ជនអន្តោប្រវេសន៍វៀតណាម នៅតែបន្តឡើងភ្នំបូកគោ ជាហូរហែក្នុងមួយថ្ងៃៗ។ ភាគច្រើនអ្នកដែលឡើងភ្នំទាំងនោះអះអាងថា មូលហេតុសំខាន់គឺដើម្បីធ្វើសមាធិ និងម្យ៉ាងដើម្បីរំលឹកចំពោះគុណនៃបុព្វបុរសរបស់ពួកគេដែលបានស្លាប់នៅលើភ្នំនេះតាំងពីយូរលង់ណាស់មកហើយ។
2014-12-25
ការខ្វះខាតទឹកដើម្បីស្រោចស្រពស្រូវប្រាំងរបស់ពលរដ្ឋមួយចំនួន រស់នៅក្នុងឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង កំពុងធ្វើឲ្យពួកគាត់ព្រួយបារម្ភថា នឹងអាចខ្វះស្បៀងសម្រាប់ឆ្នាំក្រោយទៀត ប្រសិនបើពួកគាត់មិនមានទឹកគ្រប់គ្រាន់នៅពេលដែលស្រូវកំពុងតែដាក់ដង្ហើម ឬចេញផ្លែនោះ។
2014-12-25
ជិតមួយឆ្នាំមកហើយ ប្រជាពលរដ្ឋរាប់សិបគ្រួសាររស់នៅតាមដងផ្លូវលំពីឃុំខ្វាវ ឆ្ពោះមកស្រុកជីក្រែង នៅតែទទួលរងប៉ះពាល់ពីធូលីដីហុយខ្លាំង ដោយសាររថយន្តធំៗរបស់ក្រុមហ៊ុនចិន ដឹកជញ្ជូនថ្មបើកឆ្លងកាត់ជាច្រើនម៉ោងក្នុងមួយថ្ងៃៗ។