ប័ណ្ណសារព័ត៌មាន
2014-12-19
មន្ត្រីមួយក្រុមនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ផ្ដើមការស៊ើបអង្កេតទីតាំងធ្វើពិធីសាសនារបស់ជនជាតិវៀតណាមនៅលើភ្នំបូកគោ ខេត្តកំពត។ ការចុះពិនិត្យនេះគឺបន្ទាប់ពីគណៈកម្មការទី៧នៃរដ្ឋសភា បានកោះហៅរដ្ឋមន្ត្រីក្រសួងនេះសាកសួរ ហើយជំរុញឲ្យបើកការស៊ើបអង្កេត យ៉ាងណាមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលចាត់ទុកការចុះស៊ើបអង្កេតនៅពេលនេះថា ធ្វើឡើងយឺតពេល។
2014-12-19
សមត្ថកិច្ចចម្រុះប្រដាប់អាវុធ និងក្រុមសន្តិសុខប្រមាណ ៧០នាក់ ត្រូវបានគេដាក់ពង្រាយតាមកុដិនីមួយៗក្នុងវត្តស្ទឹងមានជ័យ កាលពីរសៀលថ្ងៃទី១៩ ធ្នូ។ ការដាក់ពង្រាយកម្លាំងនោះ គឺនៅខណៈដែលមន្ត្រីសាលារាជធានីភ្នំពេញចុះស្រង់ស្ថិតិពីចំនួនព្រះសង្ឃ សិស្ស និស្សិត ដែលកំពុងគង់ និងស្នាក់នៅក្នុងវត្ត។
2014-12-19
អង្គការអុកស្វាម (OXFAM) ចេញផ្សាយសៀវភៅលទ្ធផលសិក្សាស្រាវជ្រាវពីរក្បាល ដែលនិយាយអំពីតួនាទីអនាគតរបស់អង្គការអន្តរជាតិនៅក្នុងប្រទេសកម្ពុជា និងបញ្ហាដែលត្រូវប្រឈម និងឱកាសសម្រាប់ប្រជាពលរដ្ឋសកម្ម។
2014-12-19
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ប្រាក់កម្ចីដល់កម្ពុជាចំនួន ៦៧លានដុល្លារ ដើម្បីគាំទ្រវិស័យផ្គត់ផ្គង់ទឹក វិស័យទេសចរណ៍ និងវិស័យហិរញ្ញវត្ថុ។
2014-12-19
គ្រូបង្រៀននៅវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ បារម្ភថាការវាយតម្លៃលើបេក្ខជន ដើម្បីជ្រើសរើសជានាយកគ្រប់គ្រងសាលា នឹងមិនមានតម្លាភាពឡើយ។
2014-12-18
ជនរងគ្រោះដោយអំពើប្លន់ដោយក្រុមប្រដាប់អាវុធឯកសណ្ឋានមួយរូប នៅរាជធានីភ្នំពេញ កំពុងតែបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលគាត់រង់ចាំយុត្តិធម៌ និងការស្រាវជ្រាវរកមុខជនដៃដល់មិនទាន់បានលទ្ធផលនៅឡើយនោះ។
2014-12-18
សមត្ថកិច្ចជំនាញផ្នែកស៊ើបអង្កេត ចុះឆែកឆេរផ្ទះលោកគ្រូពេទ្យម្នាក់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលគេការសង្ស័យថា ជាអ្នកចម្លងមេរោគអេដស៍ទៅអ្នកភូមិ ដើម្បីរកភស្តុតាងនៃការចម្លង នៅថ្ងៃទី ១៨ ធ្នូ។
2014-12-18
សមាជិកសហជីពស៊ីខៅឌូ (CCAWDU) ឲ្យដឹងថា ការដោះស្រាយបញ្ហាការងារនៅក្នុងរោងចក្រស្បែកជើងជូហួយ (JUHUI) នៅខេត្តកំពង់ចាម ដែលកើតឡើងកន្លងមកនោះ គឺជារឿងមួយមិនអាចទទួលយកបាន។
2014-12-18
អង្គការស៊ីប៉ា (SIPAR) ដែលធ្វើការខាងលើកស្ទួយអំណាន ឬការអានសៀវភៅ ទទួលបានលទ្ធផលល្អប្រសើរនៅក្នុងគម្រោងបង្កើតបណ្ណាល័យនៅក្នុងពន្ធនាគារ។ មន្ត្រីគ្រប់គ្រងពន្ធនាគារនិយាយថា ជួយដល់អ្នកជាប់ឃុំ និងអ្នកគ្រប់គ្រង។
2014-12-18
ប្រជាពលរដ្ឋនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្អូញត្អែរបញ្ហាអាជ្ញាធរប៉ូលិសទារប្រាក់ក្រៅផ្លូវការ នៅពេលពួកគាត់ទៅធ្វើអត្តសញ្ញាណប័ណ្ណ។ ពលរដ្ឋអះអាងថា ប៉ូលិសបានដាក់ចានលើតុទារលុយថ្លៃបាយ និងថ្លៃកម្លាំងពីពលរដ្ឋ ចន្លោះពី ១ពាន់រៀលទៅ ៥ពាន់រៀលក្នុងម្នាក់ៗ។ ប៉ុន្តែប៉ូលិសបដិសេធថាពុំមានករណីទារកម្រៃក្រៅផ្លូវការឡើយ។
2014-12-17
នៅពេលដែលលោកនាយករដ្ឋមន្ត្រីទៅទស្សនកិច្ចនៅបរទេសម្ដងៗ តែងតែសុំឲ្យប្រទេសនោះជួយកម្ពុជា ដូចជាការផ្ដល់ប្រាក់ជំនួយឥតសំណង កម្ចីសម្បទាន និងការស្នើសុំការអនុគ្រោះនាំចេញនាំចូលពាណិជ្ជកម្ម។
2014-12-17
ក្រសួងអប់រំយុវជន និងកីឡា និងសហភាពអឺរ៉ុបប្រចាំកម្ពុជា បានព្រមព្រៀងផ្ដល់ជំនួយឥតសំណងសម្រាប់កម្មវិធីកំណែទម្រង់ភាពជាដៃគូសហភាពអឺរ៉ុបនិងកម្ពុជា ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។
2014-12-17
ប្រជាពលរដ្ឋចំនួនបីភូមិនៅក្នុងខេត្តព្រៃវែង កំពុងតែតវ៉ានឹងគ្នា ដោយសារតែរឿងបើកបង្ហូរទឹកសម្រាប់យកដីធ្វើស្រែបង្កបង្កើនផលក្នុងរដូវប្រាំង។
2014-12-17
អាជ្ញាធរខណ្ឌជ្រោយចង្វារស្នើសុំប្រជាពលរដ្ឋវាស់ដីផ្លូវ ចម្ងាយ១០០ម៉ែត្រ គិតពីអ័ក្សផ្លូវជាតិ៦អារ ដើម្បីកសាងផ្លូវថ្មី អមផ្លូវជាតិ៦អារ និងកសាងផ្លូវមួយខ្សែទៀត អមមាត់ទឹក ដើម្បីកាត់ខ្វាត់ខ្វែង ក្នុងតំបន់អភិវឌ្ឍក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន អូស៊ីអាយស៊ី។
2014-12-17
អគ្គីភ័យបានឆាបឆេះផ្ទះអស់ ៤ខ្នង ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចន្លោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងផ្លូវរថភ្លើង នៅម៉ោងប្រមាណ ២រសៀលថ្ងៃទី១៧ ខែធ្នូ។