ប័ណ្ណសារព័ត៌មាន
2014-06-30
ផ្សារទំនើបជប៉ុនឈ្មោះ អ៊ីអន (Aeon) ដែលសាងសង់អស់ប្រាក់ជាង ២០០លានដុល្លារអាមេរិក បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី៣០ មិថុនា។ ភាគច្រើនទំនិញដែលលក់នៅក្នុងផ្សារនេះ នាំចូលមកពីបរទេស ហើយមានប្រមាណតែ ២០% ប៉ុណ្ណោះ ជាផលិតផលក្នុងស្រុក។
2014-06-30
ស្ត្រីអតីតអ្នកភូមិបុរីកីឡា ដែលត្រូវអាជ្ញាធរជម្លៀសឲ្យទៅនៅភ្នំបាត ម្នាក់ ឈ្មោះ ប៉ែន សារុន អាយុ ៤២ឆ្នាំ ត្រូវបានជនមិនស្គាល់មុខចាប់អារកដើម្បីប្លន់យកខ្សែកក្នុងបន្ទប់ជួល កាលពីយប់ថ្ងៃទី២៩ មិថុនា នៅបុរីកីឡា រាជធានីភ្នំពេញ។
2014-06-30
អ្នកភូមិនៅស្រុកបាភ្នំ ខេត្តព្រៃវែង មានជំនឿបន់ស្រន់អ្នកតាម្ចាស់ទឹកម្ចាស់ដីសុំទឹកភ្លៀង សុំសេចក្ដីសុខ និងឲ្យអ្នកតាជួយដេញកម្ចាត់សត្វល្អិតពីផលដំណាំ។ ជំនឿបន់ស្រន់នេះ អ្នកភូមិតែងតែប្រារព្ធ តៗគ្នាតាំងពីដូនតាមក ដោយមានការសែនព្រេននៅរដូវវស្សារៀងរាល់មួយឆ្នាំម្ដង។
2014-06-30
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) បានប្រកាសបើកដំណើរការគេហទំព័រថ្មីរបស់ខ្លួនដែលមានឈ្មោះថា សំឡេងប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០១៤។
2014-06-30
រយៈពេលជិត ១ខែពេញ នៃខែមិថុនា ឆ្នាំ២០១៤ កម្លាំងអាជ្ញាធរយោធាថៃ បានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ជាង ២សែននាក់ ឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។ បញ្ហានេះបានក្លាយជាបន្ទុកកាន់តែធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលកម្ពុជា បន្ថែមលើភាពខ្សត់ការងារធ្វើ និងប្រាក់ឈ្នួលទាបនៅក្នុងស្រុកដែលកំពុងកើតមានជាបញ្ហាស្រាប់។ ប៉ុន្តែនៅខេត្តកំពង់ឆ្នាំង បែរជាខ្វះកម្មករធ្វើការទៅវិញ។
2014-06-30
ប្រធានសាខាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ខេត្តព្រះវិហារ អំពាវនាវឱ្យគ្រូបង្រៀននៅតាមអនុវិទ្យាល័យ វិទ្យាល័យ និងសាលាបឋមសិក្សាជាច្រើនក្នុងខេត្តនេះ ចូលរួមជាមួយសមាគមដើម្បីធ្វើសកម្មភាពការពារផលប្រយោជន៍ទាំងឡាយរបស់គ្រូបង្រៀន។
2014-06-29
កម្មកររោងចក្រហុងកុង (Hong Kong) ប្រមាណ ៤០០នាក់ មានទីតាំងនៅសួនកាណាឌីយ៉ា ម្ដុំផ្លូវវ៉េង ស្រេង បានជួបជុំគ្នាតវ៉ាទាមទារសំណង ហើយមានគម្រោងបន្តធ្វើបាតុកម្មនៅព្រឹកថ្ងៃទី៣០ មិថុនា។
2014-06-29
ក្រុមនិស្សិតស្ម័គ្រចិត្ត និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា រៀបចំវេទិកាយុវជនមួយដើម្បីពិភាក្សាអំពីអភិបាលកិច្ចល្អក្នុងវិស័យឧស្សាហកម្ម និស្សារណកម្មនៅកម្ពុជា។
2014-06-28
កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា មានអគ្គិភ័យមួយបានឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជិត ១០ខ្នង ជិតផ្សារប៉េសេ រាជធានីភ្នំពេញ។ មកដល់ល្ងាចថ្ងៃដដែល មន្ត្រីជាន់ខ្ពស់ស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់វិទ្យុអាស៊ីសេរី ថា កម្លាំងសមត្ថកិច្ចកំពុងស្វែងរកម្ចាស់ផ្ទះសិប្បកម្មមួយកន្លែង ដែលជាផ្ទះបង្កអគ្គិភ័យ ដើម្បីសាកសួរតាមនីតិវិធីច្បាប់។
2014-06-28
កម្មការិនីប្រមាណ ៥០នាក់នៅរោងចក្រកាត់ដេរ ជីងខូ (Ging Ko) បានដួលសន្លប់នៅថ្ងៃទី២៨ ខែមិថុនា ដោយពុំដឹងមូលហេតុច្បាស់លាស់។
2014-06-28
ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ កំពុងបារម្ភទៅនឹងករណីល្បែងស៊ីសងនៅក្នុងភូមិស្រុក ដែលចេះតែបន្តកើតឡើងដោយលួចលាក់ ប៉ុន្តែមិនទាន់មានការបង្ក្រាបឱ្យបាត់ទាំងស្រុងនោះឡើយ។ ប្រជាពលរដ្ឋលើកឡើងថា ល្បែងស៊ីសងនៅតែមាន ធ្វើឱ្យប្រាសចាកពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
2014-06-28
ការឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីថៃ បានស្ងប់ស្ងាត់មួយរយៈ ដោយសារតែមានការរឹតបន្តឹងទីផ្សារដែលទទួលទិញឈើគ្រញូងទាំងនោះ។ ក៏ប៉ុន្តែនៅពេលរដ្ឋាភិបាលកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាកម្មករខ្មែរជាច្រើនម៉ឺននាក់ ដែលត្រូវរដ្ឋាភិបាលថៃ បញ្ជូនត្រឡប់មកវិញនោះ គឺក្រុមឈ្មួញខ្លះក៏ឆ្លៀតឱកាសដើរប្រមូលទិញឈើគ្រញូងជាថ្មី។
2014-06-28
ក្រុមគ្រួសារមេប៉ុស្តិ៍រដ្ឋបាលនៅឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឈ្មោះ លោក ចាន់ សុផល ដែលបានសម្រេចធ្វើបុណ្យ ៧ថ្ងៃ កាលពីថ្ងៃទី២៧ មិថុនា គឺបន្ទាប់ពីមេប៉ុស្តិ៍រូបនោះ បានបាត់ខ្លួនដោយពុំមានដំណឹងអស់រយៈពេលជាច្រើនថ្ងៃ។
2014-06-28
ប្រជាពលរដ្ឋខ្មែរពុទ្ធសាសនិកតាំងពីដើមរៀងមករហូតដល់សព្វថ្ងៃ តែងមានជំនឿមួយថា កាលណាឪពុកម្ដាយចាស់ជរា ឬមានជំងឺធ្ងន់ គឺកូនចៅតែងតែនាំគ្នារៀបចំធ្វើបុណ្យបច្ច័យ៤ ឬគេហៅថា បុណ្យកតញ្ញូ កតវេទិតា ដើម្បីតបស្នងសងគុណមាតាបិតា ដែលមានឧបការៈគុណធ្ងន់មកលើខ្លួន។
2014-06-27
មន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា លិខិតឆ្លងដែនរយៈពេលវែង គឺមានសុពលភាពរយៈពេល ១០ឆ្នាំនឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលខាងមុខ នៅបន្ទាប់ពីលិខិតឆ្លងដែនចាស់ប្រើប្រាស់អស់ពីក្នុងឃ្លាំងជាមុនសិន។ ចំណែកអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលអំពើពុករលួយ ចាត់ទុកថា ការពន្យារពេលលិខិតឆ្លងដែនរយៈពេលវែងនេះ ទំនងរដ្ឋាភិបាលមានចេតនាមិនល្អក្នុងរឿងអ្វីមួយផ្សេងពីនេះ។