ប័ណ្ណសារព័ត៌មាន
2016-12-26
ជំនួយការមេធាវីការពារក្ដីឲ្យលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ត្រៀមដាក់ពាក្យស្នើទៅតុលាការ ឲ្យកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ននៅដើមសប្ដាហ៍ក្រោយ។ លោក ឌិន ពុទ្ធី ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៤ ធ្នូ ក្រោមបទចោទ បង្កហិង្សាដោយចេតនា។
2016-12-26
សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះនៅថ្ងៃទី២៤ ធ្នូ បានសម្រេចកំណត់ពេលវេលាហាមឃាត់ការធ្វើចរាចរ និងការបញ្ឈររថយន្តបាញ់បេតុង សម្រាប់ផ្គត់ផ្គង់ឲ្យការដ្ឋានសំណង់នានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
2016-12-25
ព្រះសង្ឃ សិស្ស និស្សិត និងបញ្ញវន្តជាង ៣០០អង្គ និងអ្នក បានជួបជុំគ្នាចូលរួមសិក្ខាសាលាស្ដីពី «ភាពជាអ្នកដឹកនាំក្នុងទស្សនវិជ្ជាពុទ្ធសាសនា» នៅរសៀលថ្ងៃទី២៤ ខែធ្នូ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
2016-12-25
ក្រសួងការពារជាតិ រៀបចំការប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មីចំនួន ៣វគ្គ គឺវគ្គនាយទាហានសកម្មជំនាន់ទី២១ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី៩ និងវគ្គនាយទាហានបន្តវេនជំនាន់ទី១០ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
2016-12-25
អ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែមានតួលេខខ្ពស់ បើទោះជាអត្រាស្លាប់ និងរបួសធ្លាក់ចុះជាងមុន។ បច្ចុប្បន្ននេះ តួលេខគ្រោះថ្នាក់ចរាចរណ៍កើតច្រើនចំពោះក្រុមកម្មកររោងចក្រកាត់ដេរ ដែលបង្កការព្រួយបារម្ភកាន់តែខ្លាំង។
2016-12-23
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ម៉ង់ ពុទ្ធី ត្រូវបាននគរបាលបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ។ មន្ត្រីសិទ្ធិមនុស្សកំពុងស៊ើបអង្កេតករណីមន្ត្រីប៉ូលិសពាក់ស័ក្ដិបួនម្នាក់ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលដួលសន្លប់មុខឡានរបស់លោក ម៉ង់ ពុទ្ធី នេះ។
2016-12-23
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឲ្យដឹងថា មានកីឡាជាង ១០ប្រភេទ ចូលរួមសំដែង និងប្រកួតជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ទស្សនានៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ។
2016-12-22
អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ចង់ឃើញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនាកម្ពុជា ជាមួយប្រទេសវៀតណាម ឲ្យបានជាប្រយោជន៍ដល់ព្រះពុទ្ធសាសនានៅដែនដីកម្ពុជាក្រោម។
2016-12-22
លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងក៏ជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលមរណភាពនៅវេលាម៉ោង ១រសៀល ថ្ងៃទី២២ ខែធ្នូ នេះ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយសាររោគាពាធ។
2016-12-22
អ្នកឃ្លាំមើលសង្គម និងសាធារណជន រិះគន់រដ្ឋបាលខេត្តព្រះសីហនុ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនស្រាបៀ និងក្រុមហ៊ុនឆ្នោតកីឡាជាតិ ដាក់ពង្រាយផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មតាមបង្គោលភ្លើងតាមផ្លូវសាធារណៈ និងតាមឆ្នេរសមុទ្រ គ្របដណ្ដប់ស្ទើរទូទាំងក្រុងទេសចរណ៍មួយនេះនាឱកាសពិធីបុណ្យសមុទ្រ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ។
2016-12-22
នៅថ្ងៃទី២២ ខែធ្នូ រដ្ឋសភាសម្រេចច្រានចោលសំណើរបស់បក្សប្រឆាំងដែលស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកឆ្លើយបំភ្លឺផ្ទាល់មាត់នៅវិមានរដ្ឋសភា អំពីឃាតកម្មលើលោកបណ្ឌិត កែម ឡី។
2016-12-22
លោកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិត កែម ឡី មានប្រសាសន៍ពីទីតាំងលាក់ខ្លួនមួយពីក្រៅប្រទេសមកថា លោកស្រីមិនអាចមានប្រតិកម្មអ្វីច្រើនទេនៅពេលនេះ ទាក់ទងនឹងឃាតកម្មលើរូបស្វាមីលោកស្រី។
2016-12-21
ក្រសួងមហាផ្ទៃ ក្រើនរំឭកគណបក្សសង្គ្រោះជាតិ រឿងប្រើប្រាស់កងកម្លាំងសន្តិសុខផ្ទាល់ខ្លួន ក្រោយពេលពិនិត្យឃើញថា ក្រុមកងកម្លាំងទាំងនេះស្លៀកពាក់ឯកសណ្ឋាន និងមានប្រើប្រាស់វិទ្យុទាក់ទង។ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ក្រុមកងកម្លាំងសន្តិសុខរបស់ខ្លួន គឺសុទ្ធសឹងតែជាសកម្មជនស្ម័គ្រចិត្តជួយការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ។
2016-12-21
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យ ជួប សម្លាប់ បាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ មានចេតនាឆ្លើយបំភ្លៃសមត្ថកិច្ច។ លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រោយពីស៊ើបអង្កេត និងសួរចម្លើយឃើញថា ចម្លើយសារភាពរបស់ ជួប សម្លាប់ មិនមែនជាការពិត។
2016-12-21
សហគមន៍តំបន់ការពារធម្មជាតិអូរទុង ឋិតក្នុងឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី អំពាវនាវឲ្យមន្ត្រីឧទ្យានជាតិវីរជ័យ សហការលើវិស័យមគ្គុទ្ទេសក៍ទេសចរណ៍រួមជាមួយសហគមន៍ ដើម្បីជំរុញឲ្យវិស័យទេសចរណ៍មានភាពប្រសើរ និងធានាសុវត្ថិភាពជូនអ្នកទេសចរមកកម្សាន្តនៅក្នុងតំបន់ការពារធម្មជាតិ។