ប័ណ្ណសារព័ត៌មាន
2016-12-21
មន្ត្រីសង្គមស៊ីវិល និងសាធារណជន ស្វាគមន៍សកម្មភាពរៀបចំហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមសម្រាប់បុណ្យសមុទ្រជុំទី២ ដែលខេត្តនេះទទួលធ្វើជាម្ចាស់ផ្ទះ។ អភិបាលខេត្តព្រះសីហនុ ប្រកាសឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យចូលមកទស្សនាពិធីបុណ្យដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឲ្យបានច្រើនកុះករ។
2016-12-20
តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យដឹងថា ក្រសួងបានធ្វើរបាយការណ៍ដាក់ជូនប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវការសម្រួលក្រុមប្រគំតន្ត្រីរបស់ជនពិការរួចរាល់ហើយកាលពីសប្ដាហ៍កន្លងទៅនេះ តែនៅមិនទាន់ទទួលបានការសម្រេចយ៉ាងណានៅឡើយ។
2016-12-20
នៅថ្ងៃបើកវគ្គនៃការប្រកួតជ្រើសរើសជើងឯកនៅថ្ងៃនេះ ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ថ្លែងថា ការជំរុញវិស័យកីឡានេះ មិនត្រឹមតែលើកទឹកចិត្តដល់ក្រុមកីឡាករឲ្យមានចិត្តមោះមុត និងដើម្បីចៀសផុតពីអំពើអបាយមុខផ្សេងៗប៉ុណ្ណោះទេ ថែមទាំងជួយជំរុញដល់មហាជនអោយចៀសផុតពីគ្រឿងញៀនថែមទៀតផង។
2016-12-20
ពលរដ្ឋរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ៣គ្រួសារនៅឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម លើកឡើងថា ពួកគេនៅមិនទាន់ទទួលបានការដោះស្រាយណាមួយ ឬការផ្តល់ជាសំណងនៅឡើយ។
2016-12-20
អ្នកលេងហ្វេសប៊ុក (Facebook) កញ្ញា ធី សុវណ្ណថា ព្រមានផ្លូវច្បាប់ចំពោះជនបន្លំគណនីហ្វេសប៊ុករបស់នាង។
2016-12-20
សមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោមមកពីបណ្ដាប្រទេសនានានៅលើពិភពលោក បានជួបជុំគ្នានៅទីក្រុង Atlanta នៃរដ្ឋ Georgia សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ធ្នូ ដើម្បីប្រជុំដំណាច់ឆ្នាំ អំពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងឆ្នាំ២០១៦ និងពីផែនការសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
2016-12-20
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងជាអ្នកសកម្មជនមួយរូបក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) លោក ផែង វណ្ណៈ បានបដិសេធថា លោកមិនបានបរិហារកេរ្តិ៍ធនាគារអេស៊ីលីដា (ACLEDA) ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបង់ពន្ធរថយន្តនៅខេត្តសៀមរាប នោះទេ។
2016-12-19
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ស្នើឲ្យរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អនុវត្តការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្នុងអង្គសន្និបាត ដែលបានបញ្ចប់កាលពីថ្ងៃទី១៨ ធ្នូ ម្សិលមិញ ជុំវិញការធានាសន្តិសុខ និងសុវត្ថិភាពសង្គមជូនពលរដ្ឋឲ្យមានប្រសិទ្ធភាព។
2016-12-18
អ្នកច្បាប់ និងប្រធានក្រុមហ៊ុនសន្តិសុខឯកជនជាច្រើន សាទរចំពោះការបង្កើតនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។ ប្រធានក្រុមហ៊ុនសន្តិសុខឯកជន បារម្ភដែរថា នាយកដ្ឋានថ្មីនេះអាចនឹងតម្រូវឲ្យពួកគេបង់កម្រៃសេវាច្រើន។ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា គ្មានការយកកម្រៃសេវាពីក្រុមហ៊ុនឯកជនទាំងនោះឡើយ។
2016-12-16
កម្ពុជា-ចិនធ្វើសមយុទ្ធយោធានាគមាសរួមគ្នា រយៈពេល៩ថ្ងៃ នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៦ នៅខេត្តកំពង់ស្ពឺ ក្រោយពីកម្ពុជាបានទទួលជំនួយផ្នែកយោធាពីប្រទេសនេះ ចំនួន១៥លានដុល្លារកាលពីខែតុលា។
2016-12-16
កម្មករ កម្មការិនី ៣២នាក់ ដែលបម្រើការងាររោងចក្រពីរផ្សេងគ្នានៅស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជនក្នុងស្រុកកំពង់ត្រឡាច។ ចំណែកអ្នករបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងឡានដឹកកម្មករ និងឡានដឹកអុស។
2016-12-16
កិច្ចប្រជុំដើម្បីរកដំណោះស្រាយបញ្ហាឲ្យកម្មកររោងចក្រ ស៊ីរ៉ាតិច (SERATEX) រវាងក្រសួងការងារ សហជីព ភាគីរោងចក្រ និងតំណាងកម្មករប្រមាណជាង ២០នាក់ បានឯកភាពគ្នាសម្រេចឲ្យកម្មករនៅក្នុងរោងចក្រនេះ អាចយកសម្ភារៈ និងម៉ាស៊ីនដេរមួយចំនួននៅក្នុងរោងចក្រទៅលក់ដើម្បីសម្រួលជីវភាពមួយរយៈសិន។
2016-12-16
អ្នកស្រាវជ្រាវបារាំង ម្នាក់ បានរកឃើញថ្មីបំផុតនូវបច្ចេកទេសយកសរសៃដើមឈូកមកធ្វើជាអំបោះផលិតបានជាកំណាត់ កាត់សម្លៀកបំពាក់ ក្រមា និងវត្ថុប្រើប្រាស់ជាច្រើនប្រភេទ។
2016-12-15
ពលរដ្ឋមួយគ្រួសាររស់នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយគ្រួសារជនជាតិចាម មួយគ្រួសារគំរាមសម្លាប់ និងបង្កបញ្ហាជាបន្តបន្ទាប់។ ប៉ុន្តែគ្រួសារជនជាតិចាម បានប្ដឹងចោទគ្រួសារខ្មែរថា បានប្រើហិង្សាបង្ករបួសស្នាមលើខ្លួនកាលពីថ្ងៃទី១៣ ខែធ្នូ ហើយនគរបាលយុត្តិធម៌កំពុងស៊ើបអង្កេតបន្ថែមជុំវិញករណីនេះ។
2016-12-15
ក្រុមគ្រូបង្រៀននៅវិទ្យាល័យសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រិះគន់ប្រធានមន្ត្រីអប់រំយុវជន និងកីឡាខេត្តថា យឺតយ៉ាវក្នុងការចាត់វិធានការដកនាយិកាវិទ្យាល័យនេះចេញពីតំណែង។