ប័ណ្ណសារព័ត៌មាន
2016-12-15
សិប្បករផលិតក្អមឆ្នាំង និងកសិករឡើងភ្នំជីកដីស្អិត ឬដីស្កាតសម្រាប់ធ្វើក្អមឆ្នាំងដើម្បីលក់ ត្អូញត្អែរថា ប្រភេទដីសិប្បកម្មនេះលំបាករកជាងមុន ហើយមានតម្លៃថ្លៃ។ ពួកគេអះអាងថា បញ្ហានេះបណ្ដាលមកពីសព្វថ្ងៃមានរោងសិប្បកម្មធ្វើចង្ក្រានច្រើនជាងធ្វើក្អមឆ្នាំង ឬផលិតវត្ថុអនុស្សាវរីយ៍។
2016-12-15
កម្មករប្រមាណ ១០០នាក់ក្នុងចំណោមកម្មករជាង ១ពាន់នាក់នៅរោងចក្រ ស៊ីរ៉ាតិច (SERATEX) ស្ថិតក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំគ្នាបន្តការតវ៉ាក្រោយពេលដែលថៅកែរត់ចោលមួយសប្ដាហ៍មកហើយ។
2016-12-14
កម្លាំងស្ថាប័នជំនាញក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ បាបន្តចុះពង្រឹងការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ជាពិសេសយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលធ្វើចរាចរណ៍នៅតាមផ្លូវសាធារណៈ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។
2016-12-14
ក្រុមតន្ត្រីជនពិការដែលតែងប្រគំសម្ដែងតាមផ្សារ និងតាមដងផ្លូវសាធារណៈ ឲ្យដឹងថា ពួកគាត់បានផ្អាកសកម្មភាពច្រៀងរៃអង្គាសថវិកាតាមទីសាធារណៈ ដោយរង់ចាំសម្ដែងសិល្បៈនៅទីតាំងរមណីយដ្ឋាន «វត្តភ្នំ»។ ចំណែកឯក្រសួងសង្គមកិច្ច បានស្នើឲ្យក្រុមតន្ត្រីជនពិការយោគយល់ រង់ចាំមួយរយៈសិន ព្រោះរដ្ឋាភិបាលកំពុងខិតខំជំរុញសកម្មភាពនេះ។
2016-12-14
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យដឹងនៅថ្ងៃទី១៤ ធ្នូ ថា ក្រសួងនឹងរៀបចំកម្មវិធីរត់ប្រណាំងសង្គមមួយគ្មានពិការភាពនៅថ្ងៃទី១៥ ខែធ្នូ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីអបអរទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤។
2016-12-14
ប្រមុខរដ្ឋាភិបាលកម្ពុជាដាក់ចេញយុទ្ធនាការថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របពេលទស្សនកិច្ចផ្លូវរដ្ឋលើកទី១ របស់ប្រធានាធិបតីហ្វីលីពីនលោក លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលជាអ្នកកំពុងអនុវត្តយុទ្ធនាការដូចគ្នានេះដ៏ខ្លាំងក្លាពុំធ្លាប់មានក្នុងប្រទេស និងធ្វើឲ្យមនុស្សជិត៦ពាន់នាក់ស្លាប់។
2016-12-14
តំណាងកុមារ និងយុវជនលើកឡើងថា ស្ថានភាពសិទ្ធិទទួលបានការអប់រំរបស់កុមារនៅកម្ពុជា ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា នៅតែជួបបញ្ហាប្រឈម។ ទន្ទឹមគ្នានេះ តំណាងកុមារ និងយុវជនដែលបាត់ឱកាសអប់រំ បានជំរុញឲ្យរដ្ឋាភិបាលផ្តល់ឱកាសអប់រំបែបបរិយាប័ន្នដល់កុមារកម្ពុជា ដើម្បីផ្ដល់លទ្ធភាពឲ្យកុមារទទួលបានឱកាសអប់រំស្មើគ្នា។
2016-12-12
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានបរិច្ចាគថវិកាដែលប្រមូលបានពីការលក់សៀវភៅស្ដីពីទស្សនទានបណ្ឌិត កែម ឡី ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមការសន្យា ដើម្បីជួយកុមារដែលរងទុក្ខលំបាក និងឧទ្ទិសបុណ្យជូនបណ្ឌិត កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់នៅកណ្ដាលទីក្រុង កាលពីថ្ងៃទី១០ ខែកក្កដា។
2016-12-12
រដ្ឋាភិបាលកម្ពុជា បានដាក់ទីក្រុងចំនួន៧ ឲ្យចូលរួមប្រឡងប្រណាំងយន្តការមួយចលនាមួយ នៃទីក្រុងទេសចរណ៍ស្អាតក្នុងតំបន់អាស៊ាន ដែលការប្រឡងនេះធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ ទីក្រុងទាំង៧ នោះរួមមាន រាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងកែប ក្រុងកំពត ក្រុងកំពង់ចាម និងក្រុងបាត់ដំបង។
2016-12-11
ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកយុទ្ធនាការប្រឡងប្រណាំងសាលាស្អាតព្រមៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមសាលារៀនចំនួន១២ នៃខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ។
2016-12-09
ពលរដ្ឋរស់នៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ រិះគន់អាជ្ញាធរមូលដ្ឋាន និងមេប៉ុស្តិ៍ស្នួលថា មិនយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនពលរដ្ឋនោះទេ។ អ្នកភូមិលើកឡើងថា អ្នករងគ្រោះដោយអំពើហិង្សាបានប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានជិតមួយខែហើយ តែពុំមានចំណាត់ការ។
2016-12-09
ម្ចាស់ក្រុមហ៊ុនកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមបណ្ដាកោះនានាក្នុងខេត្តព្រះសីហនុ គ្រោងលើកបដាតវ៉ា និងផ្អាកសកម្មភាពដឹកភ្ញៀវចេញទៅកោះមួយរយៈពេល ដើម្បីប្រឆាំងចំពោះការកំណត់របស់គណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រ។
2016-12-08
សង្គមស៊ីវិល និងតំណាងកុមារលើកឡើងថា ស្ថានភាពសិទ្ធិទទួលបានការអប់រំរបស់កុមារនៅកម្ពុជា ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា នៅតែជួបបញ្ហាប្រឈម។ ទន្ទឹមគ្នានេះ សង្គមស៊ីវិល និងតំណាងកុមារ បានជំរុញឲ្យរដ្ឋាភិបាលផ្តល់ឱកាសអប់រំបែបបរិយាប័ន្នដល់កុមារកម្ពុជា ដែលសំដៅដល់ការផ្ដល់លទ្ធភាពឲ្យកុមារទទួលបានឱកាសអប់រំស្មើគ្នា។
2016-12-08
មេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (Young South East Asian Leader Initiative) បានរកឃើញថា បច្ចុប្បន្ន យុវជនខ្មែរនៅទីក្រុង និងយុវជននៅតាមទីជនបទ គឺទទួលបានឱកាសសិក្សាខុសពីគ្នាយ៉ាងឆ្ងាយ។ យុវជនដែលរស់នៅទីជនបទ ក្រៅតែពីស្ថានភាពគ្រួសារក្រីក្រ ហើយត្រូវចំណាយពេលជាច្រើនដើម្បីជួយធ្វើការគ្រួសារ។
2016-12-08
រដ្ឋបាលខេត្តព្រះសីហនុ កំពុងមមាញឹកការងារស្ថាបនា និងអភិវឌ្ឍន៍មូលដ្ឋាន ពិសេសតំបន់ឆ្នេរសមុទ្រឲ្យមានសោភណភាព ដើម្បីត្រៀមរៀបចំស្វាគមន៍ពិធីបុណ្យសមុទ្រជុំទី២ ដែលខេត្តនេះនឹងទទួលធ្វើជាម្ចាស់ផ្ទះរយៈពេល ៣ថ្ងៃ នៅចុងខែធ្នូ ឆ្នាំ២០១៦។