ប័ណ្ណសារព័ត៌មាន
2016-12-07
វត្តមួយនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ឋិតនៅឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងជួបការលំបាកច្រើនក្នុងការអភិវឌ្ឍ ដោយសារកម្រមានពលរដ្ឋទៅដល់ទីនោះ ខណៈពលរដ្ឋមូលដ្ឋានភាគច្រើនមានជីវភាពខ្វះខាត។
2016-12-06
មន្ត្រីហិរញ្ញិកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គឺអ្នកស្រី ស៊ឹម ដារ៉ានី។ អ្នកស្រីមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី៥ ខែធ្នូ ថា ចាប់តាំងតែពីថ្ងៃទី៣ ខែធ្នូ មក អង្គការយូណេស្កូ (UNESCO) និងអង្គការអប់រំអន្តរជាតិ បានបើកកិច្ចប្រជុំថ្នាក់តំបន់ស្ដីពីគ្រូបង្រៀនដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។
2016-12-06
ប្រជាពលរដ្ឋរស់នៅតាមស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំ នៅតែបារម្ភចំពោះបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងនៅតំបន់ដែលពួកគេរស់នៅ។ ពលរដ្ឋមានជំនឿថា ស្នងការនគរបាលខេត្តថ្មី នឹងចាត់វិធានការឲ្យមានប្រសិទ្ធភាព ដែលជាតម្រូវការចាំបាច់។
2016-12-06
មន្ត្រីដែលធ្វើការពាក់ព័ន្ធគណនេយ្យភាពសង្គម លើកឡើងថា រដ្ឋាភិបាលគួរបង្កើតច្បាប់ដើម្បីការពារអ្នកដែលហ៊ានរាយការណ៍ព័ត៌មានជុំវិញករណីប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីតាមមូលដ្ឋាន។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលចង់ឱ្យមានការពិភាក្សាបន្ថែមជុំវិញភាពមិនប្រក្រតីរបស់មន្ត្រីមូលដ្ឋានក្នុងការផ្ដល់សេវាជូនពលរដ្ឋ។
2016-12-05
រដ្ឋបាលខេត្តព្រះសីហនុ កំណត់ឲ្យម្ចាស់ក្រុមហ៊ុនកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរទៅកម្សាន្តតាមកោះទាំងអស់ដែលធ្វើអាជីវកម្មក្នុងខេត្តនេះ ត្រូវបង់ថវិកា ៣ដុល្លារសហរដ្ឋអាមេរិកពីការលក់សំបុត្រជូនភ្ញៀវទេសចរមួយសន្លឹក ជូនរដ្ឋបាលខេត្ត ដើម្បីយកទៅអភិវឌ្ឍតំបន់ឆ្នេរឲ្យមានសោភណភាព។
2016-12-04
សិស្សនៅតាមវិទ្យាល័យមួយចំនួននៅភ្នំពេញ អះអាងថា ពួកគេត្រូវចំណាយលុយប្រហែល ៥០ ទៅ ៦០ដុល្លារក្នុងមួយខែ ដើម្បីរៀនគួរក្រៅម៉ោង។ ពួកគេលើកឡើងថា ការរៀនគួរបន្ថែមជាឱកាសទទួលបានការពន្យល់ក្បោះក្បាយពីគ្រូ ជាងម៉ោងរៀនរដ្ឋ។
2016-12-03
ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានចូលទៅកម្សាន្តតាមតំបន់ឆ្នេរនានា នៅខេត្តព្រះសីហនុ បានរិះគន់រដ្ឋបាលខេត្តនេះ ដែលអនុញ្ញាតឲ្យមានការដុតកាំជ្រួចនៅតាមតំបន់ឆ្នេរនៅពេលរាត្រី ហើយតែងបង្កឲ្យមនុស្សរងរបួស បណ្ដាលមកពីការបាញ់កាំជ្រួចខុសបច្ចេកទេស។
2016-12-02
ក្រសួងអប់រំយុវជន និងកីឡា និងអង្គការស្ម័គ្រចិត្តអង្គការសហប្រជាជាតិ (UNV) ប្រារព្ធទិវាអន្តរជាតិសម្រាប់អ្នកស្ម័គ្រចិត្តលើកទី៦ ក្រោមប្រធានបទ "ស្ម័គ្រចិត្តដើម្បីនិរន្តរភាពនៅកម្ពុជា"។ កម្មវិធីនេះមានគោលបំណងផ្ដល់ឱកាសដ៏ល្អសម្រាប់ផ្ដល់កិច្ចពិភាក្សាស្វែងយល់ និងរិះរកវិធីជំរុញការងារស្ម័គ្រចិត្តនៅកម្ពុជា។
2016-12-02
ពិព័រណ៍សៀវភៅថ្នាក់ជាតិប្រចាំឆ្នាំលើកទី៥ ត្រូវរៀបចំឡើងនៅថ្ងៃទី២ ខែធ្នូ ក្រោមប្រធានបទ “បង្កើនការអាន បង្កើតការសរសេរ” ក្នុងគោលបំណងអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ពិសេសយុវជនកម្ពុជា អោយអានសៀវភៅ។
2016-12-02
រដ្ឋបាលខេត្តព្រះសីហនុ កោះមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធនៅក្រោមឱវាទទូទាំងខេត្ត ដើម្បីផ្សព្វផ្សាយអំពីយុទ្ធនាការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងឈានដល់រួមសហការគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ បានដាក់ឲ្យអនុវត្តឲ្យមានប្រសិទ្ធភាព។
2016-12-02
លោកគ្រូ អ្នកគ្រូ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាង ៤០នាក់ ផ្ដិតស្នាមមេដៃដាក់ទៅមន្ទីរអប់រំយុវជន និងកីឡាខេត្តនេះ ស្នើដកនាយិកាវិទ្យាល័យសិរីសោភ័ណ ចេញពីតំណែង។ ក្រុមគ្រូបង្រៀនអះអាងថា នាយិការូបនេះបានប្រព្រឹត្តអំពើពុករលួយចាយប្រាក់ ភី.ប៊ី (P.B) គ្មានតម្លាភាព និងប្រើសម្ដីគំរោះគំរើយមកលើពួកគាត់។
2016-12-01
បងស្រីរបស់ព្រះតេជព្រះគុណ សំ ប៊ុនធឿន បង្ហើបថា មានគ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យកាល់ម៉ែត ចាក់ថ្នាំឲ្យព្រះតេជព្រះគុណ សំ ប៊ុនធឿន ភ្លាម ព្រះអង្គសុគតភ្លាម ក្នុងពេលនោះតែម្ដង។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់អ្នកដឹងរឿងនេះ ដាក់ពាក្យប្ដឹងមកក្រសួង ដើម្បីឈានដល់ការចាប់អ្នកពាក់ព័ន្ធ ឬឃាតកមកផ្ដន្ទាទោស។
2016-12-01
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជូនសាធារណជនថា រដ្ឋាភិបាលពុំមានវិធានការចំពោះការនាំចូល និងការប្រើប្រាស់រថយន្តដែលគេប្រើប្រាស់រួច ឬហៅថារថយន្តជជុះនោះទេ។ លោកនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១ ខែធ្នូ។
2016-12-01
អតីតនាយិកាសាលាបឋមសិក្សា ខាំផាន់ ឲ្យដឹងថា ប្រធានមន្ទីរអប់រំ ខែត្រស្ទឹងត្រែង លោក ហ៊ាង ប៉ូលី មានចេតនាបញ្ឈប់អ្នកស្រីចេញពីក្របខ័ណ្ឌរដ្ឋ ដោយមើលឃើញថាអ្នកស្រីមានសាច់ញាតិជាសកម្មជនគាំទ្រគណបក្សប្រឆាំង និងសង្ស័យថាអ្នកស្រីជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ។
2016-12-01
ព្រះសង្ឃ និងពុទ្ធបរិស័ទភាគច្រើនជាសីលវន្ត សីលវតី ជាង១ម៉ឺននាក់ ចូលរួមដង្ហែព្រះសពព្រះតេជព្រះគុណ សំ ប៊ុនធឿន ជុំវិញភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្ដុង្គ ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល នៅថ្ងៃទី១ ខែធ្នូ។