ប័ណ្ណសារព័ត៌មាន
2016-11-23
ពលរដ្ឋរស់នៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ចោទប្រកាន់នាយកសាលាបឋមសិក្សាខ្សាច់លាវ ថាមានចេតនាពន្យារពេលមិនដោះស្រាយបញ្ហាខ្វះគ្រូបង្រៀនក្នុងមូលដ្ឋាននេះ ដែលកំពុងបង្កការប៉ះពាល់ដល់គុណភាពបង្រៀន និងចំណេះដឹងរបស់កុមារធ្ងន់ធ្ងរ ហើយអាចជំរុញឲ្យកុមារមួយចំនួនបោះបង់ការសិក្សា។
2016-11-22
ថៅកែដំឡូងជនជាតិថៃ ដែលបាញ់ពលករខ្មែរម្នាក់ស្លាប់នៅស្រុកអារាញ់ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី២១ វិច្ឆិកា។
2016-11-22
សាច់ញាតិជនរងគ្រោះមួយចំនួន នៅតែចង់ឲ្យអាជ្ញាធរភ្នំពេញ បើកការស៊ើបអង្កេតដោយយកចិត្តទុកដាក់ ជុំវិញករណីជាន់គ្នាស្លាប់លើស្ពានកោះពេជ្រកាលពី ៦ឆ្នាំមុន ព្រោះពួកគេយល់ថា ការស្លាប់នោះមិនអាចជាឧបទ្ទវហេតុទេ។ ទោះជាយ៉ាងណាក៏ដោយ អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ការស្លាប់លើស្ពាននោះ គឺជារឿងឧបទ្ទវហេតុដដែល។
2016-11-22
អាណាព្យាបាលសិស្សនៅខេត្តព្រះសីហនុ អះអាងថា ល្បែងស៊ីសងគ្រប់ប្រភេទបន្តធ្វើសកម្មភាពនាមូលដ្ឋាននេះ ទោះបីជាស្នងការនគរបាលខេត្ត ចេញលិខិតព្រមានដល់សមត្ថកិច្ចជំនាញក្រោមឱវាទតាមមូលដ្ឋាន ឲ្យលុបបំបាត់បទល្មើសល្បែងស៊ីសងជាបន្តបន្ទាប់បែបណាក្តី។
2016-11-22
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺជាខួប ៦ឆ្នាំនៃព្រឹត្តិការណ៍ជាន់គ្នានៅលើស្ពានពេជ្រឆ្លងទៅកោះពេជ្រ ក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១០។ ហេតុការណ៍កាលណោះ បានធ្វើឲ្យមនុស្សជិត ៤០០នាក់ជាន់គ្នាស្លាប់។
2016-11-21
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកសាជាថ្មីនៅថ្ងៃទី២១ វិច្ឆិកា ដោយប្រាប់ទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យផ្អាកមិនឲ្យរថយន្តដឹកលើសចំណុះ និងរថយន្តសណ្ដោងវែងខុសពីទ្រង់ទ្រាយដើមទាំងអស់ ធ្វើចរាចរណ៍លើផ្លូវនានាបន្តទៀត។
2016-11-21
ប្រធានសហព័ន្ធសហជីពកម្មករនិយោជកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា ប្រចាំនៅកាស៊ីណូ ហ្គ្រែន ដាយម៉ុន ស៊ីធី (Grand Diamond City Casino) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានថៅកែក្រុមហ៊ុននេះបញ្ឈប់ពីការងារទាំងបង្ខំ ដោយពុំមានកំហុស។
2016-11-20
ប្រជាពលរដ្ឋនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ព្រួយបារម្ភពីការកើនឡើងនៃអំពើចោរកម្មនៅក្នុងសហគមន៍ដាច់ស្រយាលមួយនេះ។ ក្តីកង្វល់នេះ ស្របពេលបនល្បែងកំពុងកើតឡើងយ៉ាងព្រោងព្រាតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅច្រកតន់ហន់។
2016-11-19
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើទៅមន្ទីរកសិកម្មរាជធានី ខេត្ត អោយតាមដាន និងចេញវិធានការទប់ស្កាត់ការប្រមូលទិញកសិផលដោយបន្ទាបតម្លៃពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្មនឹងផលិតផលកសិកម្ម។
2016-11-18
អតីតអ្នកបើកបររថយន្តក្រុងឱ្យក្រុមហ៊ុនកាពីតូល (CAPITOL) ប្រមាណ ៣០នាក់ នាំគ្នាដាក់ញត្តិស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយឱ្យពួកគេទាំង ៤៥នាក់ បានចូលបម្រើការងារវិញ ព្រមទាំងទាមទារឱ្យក្រុមហ៊ុនផ្ដល់ប្រាក់រំលឹកផង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា។
2016-11-18
សមាគមមូលនិធិខ្មែរជួយខ្មែរ (KHK) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងអនុវត្តគម្រោងរបស់ខ្លួនលើវិស័យអប់រំសិក្សាធិការនៅតំបន់ដាច់ស្រយាល នាខេត្តភាគឦសាន។ បេសកកម្មនេះ ផ្ដោតសំខាន់ជួយកុមារ និងយុវជនរស់នៅតំបន់ដាច់ស្រយាលនៅខេត្តស្ទឹងត្រែង ឲ្យមានលទ្ធភាពសិក្សាបានគ្រប់គ្រាន់នៅមូលដ្ឋានពួកគេរស់នៅ។
2016-11-18
អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ចំនួនទេសចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនាខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ មានចំនួនជិត ៩ម៉ឺននាក់។
2016-11-17
សង្គមស៊ីវិលផ្នែកកសិកម្ម និងកសិករ នៅថ្ងៃទី១៨ វិច្ឆិកា បានប្រារព្ធពិធីទិវាស្រែក្រោមប្រធានបទ «ការជំរុញការធ្វើស្រែតាមបែបប្រពលវប្បកម្ម ស្រូវតាមគោលការណ៍ធម្មជាតិ»។ ក្នុងទិវានេះ កសិករស្នើឲ្យរដ្ឋាភិបាលផ្តល់អ្នកជំនាញបណ្តុះបណ្តាលកសិករពីការធ្វើស្រែតាមបែបប្រពលវប្បកម្ម ស្រូវតាមគោលការណ៍ធម្មជាតិ (ប.វ.ស)។
2016-11-17
គ្រួសារជនរងគ្រោះជាកីឡាករទូកងពីរនាក់បានស្លាប់ក្នុងហេតុការណ៍កប៉ាល់ទេសចរណ៍បុកទូកង អំពាវនាវឲ្យប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ចេញមុខជួយរកយុត្តិធម៌ឲ្យពួកគាត់ផង។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលខាងក្រុមហ៊ុន បានពន្យារពេលដើម្បីនិយាយអំពីការផ្ដល់ប្រាក់សំណងឲ្យគ្រួសារពួកគាត់។
2016-11-17
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រិះគន់ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ និងអាជ្ញាធរខេត្តនេះ ថាធ្វើមិនដឹងមិនឮចំពោះល្បែងស៊ីសង ដូចជា ជល់មាន់ ភ្នាល់បាល់ និងកន្ទុយលេខ ដែលកំពុងរីកដូចផ្សិត។