ប័ណ្ណសារព័ត៌មាន
2016-01-04
ប្រមុខរដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យឡានចង្កូតស្ដាំ ប្រើប្រាស់បានជាធម្មតា ដោយមិនតម្រូវឲ្យកែចង្កូតទៅឆ្វេងឡើយ ប៉ុន្តែមិនត្រូវឲ្យមានការនាំចូលទៀត។
2016-01-04
ពលរដ្ឋខ្មែរក្រោមប្រមាណ ៣០០នាក់មកពីរដ្ឋនានានៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ មករា បានទៅជួបជុំគ្នានៅក្នុងទីក្រុងឡងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក ក្នុងកម្មវិធីបណ្តុះបណ្តាលមួយ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពកំពុងកើតមានសម្រាប់ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម និងនៅលើពិភពលោក។
2016-01-04
ស្ពានអាកាសត្រង់ស្តុបតិចណូ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី៥ មករា ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ស្ពាននេះ រដ្ឋាភិបាលនឹងដាក់ឈ្មោះជាផ្លូវការថា ស្ពានអាកាស ៥ មករា ដើម្បីរំឭកដល់ខួប ៤០ឆ្នាំនៃអាពាហ៍ពិពាហ៍របស់ លោក ហ៊ុន សែន និងភរិយា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
2016-01-04
អាជ្ញាធរខេត្តបន្ទាយមានជ័យ សហការជាមួយការិយាល័យទទួលបន្ទុកជំរុញផ្នែកវិនិយោគរបស់ជនជាតិកូរ៉េ (KOTRA) នៃស្ថានទូតកូរ៉េ ប្រចាំនៅកម្ពុជា ប្រារព្ធពិធីបុណ្យស្រូវ និងបុណ្យចំបើងចំនួន ៣យប់ ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នៅភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
2016-01-04
កម្មកររោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ ខេមបូឌា (Agile Sweater Cambodia) នៅខេត្តកំពង់ស្ពឺ បានបន្តប្រមូលផ្តុំគ្នានៅថ្ងៃទី៤ ខែមករា ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ១១ចំណុច និងទាមទារឲ្យដោះលែងតំណាងកម្មករដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនកាលពីថ្ងៃទី២ មករា។
2016-01-04
ក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែមករា បង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជា ក្នុងឆ្នាំ២០១៥ បានកើនឡើងក្នុងអត្រា ៥% ធៀបនឹងឆ្នាំ២០១៤។ កំណើននេះតិចជាងគោលដៅរបស់ក្រសួងទេសចរណ៍ ដែលរំពឹងចង់ស្រូបយកភ្ញៀវទេសចរបរទេសឲ្យបាន ៥លាននាក់។
2016-01-03
អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល (CAPITOL) ប្រមាណ ៥០នាក់ នៅព្រឹកថ្ងៃទី៣ មករា នៅតែនាំគ្នាបន្តការតវ៉ារបស់ខ្លួននៅខាងមុខក្រុមហ៊ុនជិតផ្សារអូរឫស្សី រាជធានីភ្នំពេញទៀត។
2016-01-03
អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបុណ្យស្រូវចំនួន ៣យប់ ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នៅភូមិទឹកជោរ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
2016-01-02
កំណើនសេដ្ឋកិច្ចឆ្នាំ២០១៥ ត្រូវបានគេមើលឃើញថា កម្ពុជាមានការលូតលាស់សេដ្ឋកិច្ចស្ទើរតែដូចការគ្រោងទុករបស់រដ្ឋាភិបាល ក៏ប៉ុន្តែប្រជាពលរដ្ឋនៅតែទទួលបានផលពីកំណើនសេដ្ឋកិច្ចនេះមិនបានស្មើភាពគ្នានៅឡើយ ហើយប្រជាពលរដ្ឋនៅតែប្រឈមនឹងភាពអត់ការងារធ្វើ។
2016-01-01
ប្រជាពលរដ្ឋខ្មែរ និងចាមប្រមាណ ១០០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រតិកម្មចំពោះស្ត្រីបង្គោលឃុំម្នាក់ ដែលបានបិទផ្លូវសាធារណៈមិនឲ្យអ្នកភូមិបររទេះឆ្លងកាត់ និងលំបាកចេញចូលថ្វាយបង្គំព្រះនៅវិហារអ៊ីស្លាម។
2016-01-01
ខេត្តសៀមរាប គឺជាតំបន់ទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនាប្រាសាទបុរាណច្រើនជាងគេបំផុត នៅក្នុងចំណោមបណ្ដាខេត្ត-ក្រុងចំនួន ២៤ ផ្សេងទៀតរបស់កម្ពុជា។ ខេត្តនេះក៏ទាក់ទាញអ្នកទេសចរណ៍ជាច្រើនអោយមកលេងកម្សាន្តក្នុងពិធីឆ្លងចូលឆ្នាំថ្មីសកលដែរ។
2016-01-01
អាជ្ញាធរក្នុងខេត្តស្វាយរៀង កំពុងរៀបចំសំណុំរឿងដើម្បីចាត់ការតាមច្បាប់ករណីគ្រោះថ្នាក់ដែលបណ្ដាលអោយកម្មកររោងចក្រចំនួន ៥៧នាក់រងរបួសធ្ងន់ស្រាលកាលពីថ្ងៃទី៣១ ខែធ្នូ។ ចំណែកសហជីពកម្មករក៏កំពុងតាមដានចំណាត់ការរបស់អាជ្ញាធរ និងត្រៀមទាមទារសំណងនានាសម្រាប់កម្មករដែលរបួស។
2016-01-01
មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា កំណើនភ្ញៀវទេសចរដែលចូលមកទស្សនាតំបន់ឆ្នេរ ឬចូលរួមអបអរឆ្លងឆ្នាំសកល ២០១៥-២០១៦ រយៈពេល ៣ថ្ងៃ នាមូលដ្ឋាននេះ បានកើនចំនួនច្រើនជាងឆ្នាំមុន។
2016-01-01
ក្នុងឱកាសឆ្នាំថ្មីនេះ ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញពីបំណងប្រាថ្នាមួយចំនួនសម្រាប់ខ្លួនឯង ក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ។ ពួកគាត់ក៏មានក្ដីរំពឹងមួយចំនួនពីសំណាក់ថ្នាក់ដឹកនាំប្រទេស និងអ្នកនយោបាយដែរ។