ប័ណ្ណសារព័ត៌មាន
2016-01-31
អ្នកឃ្លាំមើលបញ្ហាព្រំដែន និងគណបក្សប្រឆាំង យល់ឃើញថា ប្រតិកម្មរបស់អភិបាលខេត្តតាកែវ ប្រឆាំងអ្នករិះគន់ថាដីនៅបរិវេណថ្ម ៣ដុំ ក្នុងខេត្តតាកែវ ត្រូវបានគេរកឃើញថា ត្រូវបានវៀតណាម គ្រប់គ្រងទៅហើយនោះ ថាជារបៀបគ្រប់គ្រងអំណាចនិយម និងផ្ទុយពីច្បាប់។
2016-01-31
តំណាងសហជីពកម្មកររោងចក្រកាត់ដេរឈ្មោះ ធាន ធាន (Thien Thien) នៅខេត្តកណ្ដាល ដែលថៅកែរត់ចោល នឹងចូលបំភ្លឺនៅតុលាការខេត្តកណ្ដាល នៅថ្ងៃទី៣ ខែកុម្ភៈ សប្ដាហ៍ក្រោយ អំពីបណ្ដឹងទាមទារប្រាក់ខែកម្មករ។
2016-01-31
បទល្មើសនេសាទដោយប្រើកម្លាំងទូកម៉ាស៊ីន កំពុងកើតមានច្រើននៅតាមភូមិមួយចំនួននៃឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្រុមពលរដ្ឋ និងតំណាងបណ្ដាញអ្នកនេសាទ ឲ្យដឹងថា សកម្មភាពល្មើសនេះកើតមានតាំងពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៥។
2016-01-31
ប្រជាពលរដ្ឋ បានរិះគន់អាជ្ញាធរស្ថាប័នពាក់ព័ន្ធដែលបណ្តោយឲ្យមានភាពអនាធិបតេយ្យនៃការចតយានយន្តគ្រប់ប្រភេទ ពិសេសរថយន្តក្រុង និងរថយន្តដឹកទំនិញធំៗ តាមផ្លូវសាធារណៈ បង្កឲ្យមានការកកស្ទះ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនាកណ្ដាលក្រុងនៃខេត្តព្រះសីហនុ។
2016-01-28
ក្រុមសភានិយាយភាសាបារាំង ដែលមកពីប្រទេសចំនួន១៥ ក្នុងទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក និងអាស៊ី កំពុងព្រួយបារម្ភចំពោះភាពអសន្តិសុខនៅជុំវិញពិភពលោក ដែលបង្កឡើងដោយអំពើភេរវកម្មជាបន្តបន្ទាប់។
2016-01-28
ប្រជាពលរដ្ឋមួយចំនួននៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រិះគន់ក្រុមហ៊ុនធ្វើអាជីវកម្មដឹកដីលក់ ថាបើកបរដឹកធ្ងន់ ធ្វើឲ្យខូចផ្លូវ និងបើកលឿន បង្កការលំបាកដល់ការធ្វើដំណើររបស់អ្នកស្រុក ជាពិសេស ក្មេងៗទៅសាលារៀន ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
2016-01-28
រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញមោទនភាពក្នុងការដឹកនាំការអភិវឌ្ឍមូលដ្ឋាននេះ ដោយអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ទទួលបានលទ្ធផលល្អក្នុងឆ្នាំ២០១៥ កន្លងទៅ។
2016-01-27
អង្គការតម្លាភាពអន្តរជាតិ រកឃើញថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយកម្រិតខ្ពស់នៅឡើយនៅលើពិភពលោក។ ការលើកឡើងបែបនេះ ផ្អែកទៅលើរបាយការណ៍សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៥ ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ មករា ដែលបង្ហាញថា កម្ពុជាស្ថិតក្នុងលេខរៀងទី១៥០ ក្នុងចំណោមប្រទេស ១៦៨។
2016-01-27
មន្ត្រីទទួលបន្ទុកដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញារបស់ក្រសួងការងារ សន្យាថា នឹងយកសំណើរបស់ក្រុមកម្មករទៅដោះស្រាយ បន្ទាប់ពីពិនិត្យសំណុំរឿងទាំងនេះរួច។
2016-01-27
អ្នកគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ក្នុងខេត្តសៀមរាប ឱ្យដឹងថា មន្ទីរពេទ្យកំពុងប្រឈមមុខនឹងការខ្វះថវិកាប្រមាណ ៦៥.០០០ដុល្លារអាមេរិក ដើម្បីយកមកជួសជុលដំបូងក្បឿងរបស់អគារដែលចាស់ទ្រុឌទ្រោម ព្រមទាំងជ្រាបទឹកឱ្យបានប្រសើរឡើងវិញ។
2016-01-27
ប្រជាពលរដ្ឋនៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាំគ្នាប្រកបរបរដាក់សត្វចង្រិតនៅតាមវាលស្រែ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។ មុខរបរនេះ ជួយឲ្យក្រុមគ្រួសារខ្លះមានជីវភាពប្រសើរឡើង ដោយពួកគេអាចរកចំណូលពីការលក់សត្វចង្រិតនោះបាន។
2016-01-27
តំណាងពលរដ្ឋមានបញ្ហាដីធ្លីឲ្យដឹងថា អាជ្ញាធរខណ្ឌជ្រោយចង្វារ យល់ព្រមផ្អាកការឈូសឆាយដីមានបញ្ហាជាមួយអាជ្ញាធរ ប្រសិនបើពលរដ្ឋមិនយល់ព្រមទទួលយកសំណង។
2016-01-26
អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ស្ទើរគ្រប់ផ្ទះនាំគ្នាភ័យរន្ធត់ បន្ទាប់ពីឃើញពុទ្ធបរិស័ទយកមឈូសជាច្រើនទៅប្រគេនព្រះសង្ឃនៅវត្តរកា។
2016-01-26
ក្រុមសហជីព និងបុគ្គលិករបស់សណ្ឋាគារ វិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុនស្នាមញញឹមអង្គរ ប្រមាណជិត ១០០នាក់ បានរួមគ្នាទៅអុជធូបបួងសួងចំពោះវត្ថុស័ក្តិសិទ្ធិនៅកន្លែងព្រះអង្គចេកព្រះអង្គចម កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែមករា។
2016-01-26
មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន លើកឡើងថា អ្នកបើកបររថយន្តរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល មិនសូវយល់ដឹងពីច្បាប់ចរាចរណ៍ ដែលទាមទារឲ្យមានការអប់រំផ្សព្វផ្សាយបន្ថែម។