ប័ណ្ណសារព័ត៌មាន
2016-10-31
ក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់វិធានការលើក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៦ ខុសបច្ចេកទេស និងគ្មានគុណភាព ហើយបង្គាប់ឲ្យក្រុមហ៊ុនទទួលបន្ទុកធ្វើផ្លូវនេះត្រូវជួសជុលឡើងវិញ។ សមាជិកសភាបក្សប្រឆាំងសាទរចំណាត់ការនេះ ប៉ុន្តែទាមទារឲ្យបង្កើនតម្លាភាព និងបំបាត់អំពើពុករលួយក្នុងការសាងសង់ផ្លូវ។
2016-10-31
នៅថ្ងៃទី៣១ ខែតុលា នេះ គឺជាថ្ងៃទីពីរនៃពិធីបុណ្យសពលោក ប៉ែន សុវណ្ណ។ លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីនៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ធ្លាប់ជាប់ពន្ធនាគារងងឹតនៅក្រុងហាណូយ អស់ពេលជាង ១០ឆ្នាំ។
2016-10-31
មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្ស ៩នាក់ ក្នុងនោះជនជាតិថៃ ចំនួន ៦នាក់ និងពលរដ្ឋខ្មែរ ៣នាក់ ពាក់ព័ន្ធនឹងការឆបោកប្រាក់ពីពលរដ្ឋខ្មែរជាង ៥០ម៉ឺនដុល្លារ ក្នុងករណីធ្វើអាជីវកម្មបញ្ចុះបញ្ចូលឲ្យអតិថិជនយកប្រាក់ទៅដាក់សន្សំ ហើយទទួលបានការប្រាក់ខ្ពស់។
2016-10-31
សពព្រះតេជព្រះគុណ ព្រះធម្មវិបស្សនា សំ ប៊ុនធឿន ដែលត្រូវឃាតកបាញ់សម្លាញ់កាលពីជាង១០ឆ្នាំមុន នឹងត្រូវបូជារំលាយព្រះកាយ នៅដើមខែធ្នូ ឆ្នាំ២០១៦។
2016-10-31
សមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ និងក្រុមអ្នកវិភាគវ័យក្មេង នឹងដើរចែកសៀវភៅបណ្ឌិត កែម ឡី ជូនសាកលវិទ្យាល័យ និងបណ្ណាល័យមួយចំនួននៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសនៅថ្ងៃទី២ វិច្ឆិកា។
2016-10-29
អាចារ្យ និងគណៈកម្មការវត្តប្រាសាទជាងទង នៅខេត្តកំពង់ឆ្នាំង នឹងប្រមូលស្នាមមេដៃប្រជាពុទ្ធបរិស័ទចំណុះជើងវត្តឲ្យបាន ២០០នាក់ ស្នើទៅមន្ត្រីសង្ឃ ឬមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តដើម្បីបណ្ដេញព្រះគ្រូចៅអធិការស្ដីទីចេញពីវត្តដោយចោទថា ប្រព្រឹត្តខុសវិន័យសង្ឃ។
2016-10-29
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក វេង សាខុន អំពាវនាវឲ្យពាណិជ្ជករប្រតិបត្តិការពាណិជ្ជកម្មថ្នាំ និងជីកសិកម្មទាំងអស់ ប្រកាន់ខ្ជាប់នូវសីលធម៌ក្នុងមុខរបររបស់ខ្លួន និងត្រូវអនុវត្តរាល់បទដ្ឋានគតិយុត្តិ និងនីតិវិធីជាធរមាន។
2016-10-29
សាក្សីជាច្រើននាក់បញ្ជាក់ថា នគរបាលស្រុកស្អាង ខេត្តកណ្ដាល ជាច្រើននាក់ ពិតជាបានប្រើហិង្សាលើបុរសជិះម៉ូតូពីរនាក់ដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ធ្ងរម្នាក់ បន្ទាប់ពីមានជម្លោះជិះម៉ូតូវ៉ាជែងគ្នា ប៉ុន្តែប៉ូលិសដែលបានប្រើហិង្សាចោទថា បុរសពីរនាក់នោះជាចោរប្លន់។
2016-10-29
កសិករនៅឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្នើឲ្យអាជ្ញាធរបើកបារាស ឬរបាំងរាំងរថយន្តដឹកទំនិញធុនធំមិនអោយបើកឆ្លងកាត់ចេញចំនួនបីកន្លែងនៅលើកំណាត់ផ្លូវក្រាលកៅស៊ូចេញពីផ្សារបឹងខ្នារ ឆ្ពោះទៅសាលាឃុំតាលោ។
2016-10-28
ប្រជាពលរដ្ឋជាង ៥ម៉ឺននាក់ ចូលរួមបើកការប្រកួតកីឡាជាតិលើកទី១ នៅល្ងាចថ្ងៃទី២៨ តុលា នាពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
2016-10-28
ពលកររោងចក្រកាត់ដេរ យូ.ឌី.អេស (U.D.S) ចំនួន ៦៧នាក់ ត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីឡានដែលពួកគេជិះទៅធ្វើការជាងរៀងរាល់ថ្ងៃក្រឡាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា នៅឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
2016-10-27
មេប៉ូលិសជាតិថៃ លោក ចាក់ធីប ចៃចិន្ដា (Chakthip Chaijinda) ត្រូវបានកាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ស្រង់សម្ដីថា ប៉ូលិសថៃ កំពុងធ្វើការជាមួយប៉ូលិសអន្តរជាតិ ឲ្យចាត់វិធានការច្បាប់ចំពោះអ្នកប្រមាថព្រះចេស្ដាមហាក្សត្រ ហើយកំពុងជ្រកកោននៅឯបរទេស។
2016-10-27
ប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN) មើលឃើញថា បច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុមិនត្រឹមតែធ្វើឲ្យប៉ះពាល់ក្នុងតំបន់ប៉ុណ្ណោះទេ គឺវាបានប៉ះពាល់ទៅដល់ពិភពលោកទាំងមូល។
2016-10-27
កសិករ និងអ្នករកស៊ីឈើគ្រាក់ដឹកតាមម៉ូតូប្រមាណ ១០០នាក់ នៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ រិះគន់មេការក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់លោកឧកញ៉ា ទ្រី ភាព ថាបានដាក់កុងត្រូលរារាំងការដឹកកសិផល និងបង្ខំអ្នករកស៊ីដឹកឈើតាមម៉ូតូ លក់ឲ្យខ្លួនក្នុងតម្លៃថោក។
2016-10-26
អាជ្ញាធរខណ្ឌច្បារអំពៅ ឲ្យដឹងថា ចៅសង្កាត់ព្រែកប្រា លោក ហួរ ហួត ដែលជាជនជាប់ចោទក្នុងករណីវាយសន្តិសុខបុរីសម្បត្តិមានហេង រហូតដល់ចូលសង្គ្រោះបន្ទាន់ បានរត់គេចខ្លួនអស់រយៈពេលពីរថ្ងៃហើយ ស្របពេលសន្តិសុខបុរី ស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។