ប័ណ្ណសារព័ត៌មាន
2016-10-12
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស យល់ព្រមឲ្យធ្វើបុណ្យខួប ១០០ថ្ងៃលោកបណ្ឌិត កែម ឡី នៅវត្តពោធិយារាម ហៅវត្តចាស់ វិញ បន្ទាប់ពីសាលាក្រុងយល់ពីបំណងច្បាស់លាស់របស់គណៈកម្មការបុណ្យ។
2016-10-10
ពលរដ្ឋមួយចំនួននៅតែនឹករលឹកចំពោះបណ្ឌិត កែម ឡី ដែលឃាតកបាញ់សម្លាប់នៅកណ្ដាលរាជធានីភ្នំពេញ ហើយពួកគេទាមទារឲ្យអាជ្ញាធរបញ្ចេញកាមេរ៉ាសុវត្ថិភាព និងអំពាវនាវឲ្យអាជ្ញាធរចាប់អ្នកពាក់ព័ន្ធឃាតកម្មនេះ ដើម្បីឲ្យពលរដ្ឋរឹតតែមានទំនុកចិត្តទៅលើចំណាត់ការរបស់តុលាការ។
2016-10-10
អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ប្រាប់អាស៊ីសេរី នៅថ្ងៃទី១០ តុលា ថា ទណ្ឌិត សោម ឯក ពិតជាបានចេញពីពន្ធនាគារប៉េស្ស៊ី (PJ) ប្រាកដមែន។ លោកបញ្ជាក់ថា ទណ្ឌិត សោម ឯក បានលួចរត់ បន្ទាប់ពីគេបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី។
2016-10-10
ព្រះចៅអធិការវត្តពោធិយ៉ារ៉ាមហៅ វត្តចាស់ ចេញលិខិតនៅថ្ងៃទី១០ តុលា សម្រេចមិនអនុញ្ញាតឲ្យគ្រួសារ និងគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី ធ្វើបុណ្យខួប១០០ថ្ងៃ នៅទីបរិវេណវត្តនេះឡើយ។
2016-10-10
ម្ចាស់ក្រុមហ៊ុនកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះមួយចំនួននាខេត្តព្រះសីហនុ ប្រកាសបញ្ចុះតម្លៃលក់សំបុត្រទូកជូនភ្ញៀវជាតិ និងអន្តរជាតិ ឬប្រជាពលរដ្ឋដែលមានបំណងចង់ទៅកម្សាន្តតាមកោះនានាចាប់ពីថ្ងៃទី៨ ខែតុលា តទៅ។
2016-10-09
ទណ្ឌិត សោម ឯក ដែលសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១០ បានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១៨ឆ្នាំ បានចេញពីពន្ធនាគារហើយនៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦។
2016-10-09
ពិធីបុណ្យខួប ១០០ថ្ងៃ លោកបណ្ឌិត កែម ឡី ត្រូវបានប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី រៀបចំធ្វើមុនគេបង្អស់នៅតាមទីក្រុងសំខាន់ៗមួយចំនួន ដូចជាក្រុងស៊ីដនី (Sydney) និងម៉ែលប៊ន (Melbourne) ជាដើម។ អ្នកក្រុងស៊ីដនី បានរៀបចំពិធីបុណ្យនេះកាលពីថ្ងៃសៅរ៍ ទី៨ រីឯអ្នកក្រុងម៉ែលប៊ន ប្រារព្ធពិធីនេះនៅថ្ងៃអាទិត្យ ទី៩ តុលា។
2016-10-09
ពលរដ្ឋមួយចំនួននៅតែនឹករឭកចំពោះលោកបណ្ឌិត កែម ឡី ដែលឃាតកបាញ់សម្លាប់នៅកណ្ដាលទីក្រុងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ គិតមកដល់ពេលនេះមានរយៈពេលជិត ៣ខែហើយ។ ពួកគេបានស្នើឲ្យសមត្ថកិច្ចបញ្ចេញកាមេរ៉ាសុវត្ថិភាពជូនសាធារណៈបានឃើញ ដើម្បីឲ្យពលរដ្ឋរឹតតែមានទំនុកចិត្តទៅលើចំណាត់ការរបស់តុលាការ។
2016-10-08
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរប្ដេជ្ញាថា នឹងបោះពុម្ពសៀវភៅស្ដីពីទស្សនៈបណ្ឌិត កែម ឡី ដែលពួកគេខំចងក្រងនោះ ឲ្យទាន់ពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ។ ទោះយ៉ាងណា ក្រុមអ្នកចងក្រងសៀវភៅនេះ កំពុងខ្វះថវិកាជាង ៨ពាន់ដុល្លារទៀត ដើម្បីដំណើរការបោះពុម្ពសៀវភៅ។ ពួកគេអំពាវនាវដល់សប្បុរសជនជិតឆ្ងាយជួយជាបន្ទាន់។
2016-10-07
គណៈកម្មការរៀបចំបុណ្យខួប១០០ថ្ងៃសពបណ្ឌិត កែម ឡី នៅប្រកាន់ជំហររៀបចំបុណ្យនៅវត្ត ពោធិយារាម ហៅថាវត្តចាស់ បើទោះជាសាលារាជធានីភ្នំពេញមិនអនុញ្ញាត។
2016-10-06
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសមិនកាត់ពន្ធលើប្រាក់អត្ថប្រយោជន៍បន្ថែមរបស់កម្មករនិយោជិត ដែលទទួលបានពីការបំពេញការងារ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានចេញសារាចរមួយស្ដីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែម នៅថ្ងៃទី៦ តុលា។
2016-10-06
គណៈកម្មការរៀបចំបុណ្យគម្រប់ ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី នឹងទៅទទួលយករូបសំណាកលោក កែម ឡី ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងក្រុមជាងនៅរសៀលថ្ងៃទី៧ តុលា។ ចំណែកនៅថ្ងៃទី៨ ខែតុលា ក្រុមការងារនឹងទទួលរូបសំណាកមួយទៀតនៅប្រទេសថៃ ដែលពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ បានផ្តល់ឲ្យដូចគ្នា។
2016-10-06
ស្នងការនគរបាលខេត្តព្រះសីហនុ ស្នើកងកម្លាំងនគរបាលក្រោមឱវាទនៅតាមមូលដ្ឋានឃុំ-សង្កាត់ ឬស្រុក-ក្រុងនានា ឲ្យរឹតបន្តឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តឲ្យមានប្រសិទ្ធភាព។
2016-10-05
គណៈកម្មការរៀបចំបុណ្យគម្រប់ ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី បានដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ តុលា។ ពិធីបុណ្យគម្រប់ ១០០ថ្ងៃដែលនឹងធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ តុលា ខាងមុខ គឺគណៈកម្មការសម្រេចយកទីតាំងវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
2016-10-05
គោលនយោបាយដំឡើងប្រាក់ខែដល់គ្រូបង្រៀនរហូតដល់ជាង ៩០ម៉ឺនរៀលរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០១៧ មិនទទួលបានការស្វាគមន៍ពីក្រុមគ្រូបង្រៀននៅឡើយទេ។ ពួកគេនៅតែទាមទារប្រាក់ខែគោលតិចបំផុតចំនួន ១លាន ៥សែនរៀល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។